កិច្ចប្រជុំរៀបចំពិធីទទួលវិញ្ញាបនបត្រ UNESCO ទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វាម” ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

រសៀលថ្ងៃទី១៨ ខែកុម្ភៈ លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងការរៀបចំពិធីទទួលវិញ្ញាបនបត្រ UNESCO ទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វា” ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ អញ្ជើញចូលរួមផងដែរមានលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្តនានា និងក្រុងចូវដុក។

ទិដ្ឋភាពប្រជុំ

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃ​គណកម្មា​ធិការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មា​ធិ​ការ​​ប្រជាជនខេត្តអានយ៉ាងថ្លែងមតិណែនាំកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានផ្តោតពិភាក្សា និង​ស្នើបន្ថែមខ្លឹមសារ ដើម្បីបញ្ចប់ការរៀបចំពិធីទៅតាម​​កាលវិភាគ និងផែនការដែលបានកំណត់។ ពិធីទទួល​​វិញ្ញាបនបត្រ UNESCO ទទួលស្គាល់ “ពិធីបុណ្យ​​លោកយាយភ្នំស្វាម” ជាបេតិកភណ្ឌវប្បធម៌អរូបី​តំ​ណាងមនុស្សជាតិ និងពិធីបើកពិធីបុណ្យនៅឆ្នាំ ២០២៥ ត្រូវបានសន្និដ្ឋានថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមីនានៅតំបន់ទេសចរណ៍ជាតិភ្នំស្វាម (សង្កាត់​នូយ​សាម​ ទីក្រុងចូវដុក)។ កម្មវិធីនេះនឹងផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម (ប៉ុស្ត៍ VTV) និងផ្សាយបន្ត​នៅ​តាមស្ថានីយ៍ទូរទស្សន៍មួយចំនួននៅក្នុងប្រទេសទាំងមូល

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង  ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើ​ឲ្យ​មន្ទីរ​ ផ្នែក អង្គភាព និងគណៈកម្មាធិការប្រជាជនទីក្រុង ចូវ​ដុក បញ្ចប់ការងាររបស់អង្គភាពជាបន្ទាន់តាមមុខងារ និងភារកិច្ចដែលបានប្រគល់ជូន។ ហើយសហការ​យ៉ាង​ជិត​ស្និទ្ឋក្នុងការងាររៀបចំ ដើម្បីធានាថាពិធីនេះប្រព្រឹត្តទៅយ៉ាងឱឡារិកនិងហ្មត់ចត់។ ក្នុងនោះ ផ្តោតលើការបញ្ចប់ផែនការ សេចក្តីសម្រេច និងការងារអនុវត្តជាក់ស្តែង និងលម្អិត ដើម្បីដាក់ជូនគណៈអចិន្ត្រៃយ៍​បក្ខ​ភាគខេត្តផ្តល់យោបល់។ ទន្ទឹមនិងនោះ ប្រញាប់បំពេញកម្មវិធី និងសេណារីយ៉ូនៃពិធីបុណ្យ​ឲ្យបាន​ហ្មត់​ចត់​​និងលម្អិត។ ការរចនាឆាក និងរូបភាពផ្សាយនៅ​ក្នុងពិធីត្រូវតែពិសេស

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត​អាន​យ៉ាង​ បានធ្វើជាអធិបតី កិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ រៀបចំប្រជុំសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានអំពីដំណើរការកសាងឯកសារ កម្មវិធីទទួលភ្ញៀវ និងពេលវេ​​លា​រៀបចំពិធីបុណ្យ។ ទន្ទឹមនិងនោះ ត្រូវអនុវត្តការងារឃោសនាឲ្យបានល្អអំពីព្រឹត្តិការណ៍នេះ ដោយទម្រង់សម្បូរបែប និងចម្រុះ ដើម្បីបង្កើត​ភាពសាយ​ភាយ​ទូលំទូលាយទៅក្នុងប្រជាជន។ ព្រម​ជាមួយគ្នានេះ ត្រូវរៀបចំឲ្យបានល្អនូវផ្នែកភស្តុភា ផ្នែក​ទទួលភ្ញៀវ​ ផ្នែកប្រារព្ធពិធីការ វេជ្ជសាស្រ្ដ ធានាអនាម័យចំណីអាហារ និងសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ មុន​និង​ក្រោយអំឡុងពេលព្រឹត្តិការណ៍កើតឡើង។ ជាពិសេស​ ត្រូវសន្សំសំចៃថវិកាក្នុងការអនុវត្ត ដើម្បីស្របតាមបទប្បញ្ញត្តិ បង្ហាកទប់ស្កាត់ភាពអវិជ្ជមាន និងការខ្ជះ​​ខ្ជាយ

ប្រែ៖ ណារីពៅ