រសៀលថ្ងៃទី ០៤ ខែមីនា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត, ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំត្រៀមបម្រុងរៀបចំពិធីទទួលវិញ្ញាបនបត្ររបស់អង្គការយូណេស្កូទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វាម” ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
អញ្ជើញចូលរួមក៏មានលោកស្រី ត្រាន់ធីថាញហឿង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្តអានយ៉ាង ប្រធានគណឃោសនាអប់រំ និងចលនាមហាជនខេត្ត ។ លោក ឡាំក្វាងធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគទីក្រុងចូវដុក។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំមន្ទីរ ផ្នែកទីក្រុងចូវដុក។
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំមន្ទីរផ្នែកពាក់ព័ន្ឋ និងគណៈកម្មាធិការប្រជាជនទីក្រុងចូវដុកបានរាយការណ៍ពីល្បឿនការងារដែលបានប្រគល់ជូន។ ទន្ទឹមនឹងនោះ ពិភាក្សា និងផ្តល់យោបល់លើបញ្ហា និងខ្លឹមសារពាក់ព័ន្ធមួយចំនួនដូចជា៖ សេចក្តីព្រាងផែនការរៀបចំពិធី កម្មវីធី និងសេណារីយ៉ូនៃពិធី (កម្មវិធីសិល្បះល្ខោន ពិធីការ និងកម្មវិធីវិចិត្រសិល្បៈ) សេចក្តីព្រាងកម្មវិធី និងសេណាយីយ៉ូពិធីបូជាធូបនៅស្តូបលោក ថ្វយង៉ុកហូវ និងវត្តលោកយាយភ្នំស្វាម ការងារត្រៀមរៀបចំប្រជុំសារព័ត៌មាន។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យអនុគណៈកម្មការទាំងអស់សហការជាមួយមន្ទីរ ផ្នែក អង្គភាព និងគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក ត្រួតពិនិត្យឡើងវិញការងារដែលបានប្រគល់ជូន ហើយបំពេញការងារភ្លាមៗទៅតាមមុខងារ និងភារកិច្ចដែលបានចាត់តាំង។ សហការក្នុងការងាររៀបចំ ដើម្បីពិធីបានរៀបចំឡើងយ៉ាងឱឡារិក និងហ្មត់ចត់។ ក្នុងនោះ ប្រមូលផ្តុំបំពេញសម្រេចផែនការ ការងារអនុវត្តកម្មវិធី និងសេណារិយ៉ូលម្អិត និងជាក់លាក់ ដើម្បីដាក់ជូនគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តផ្តល់យោបល់។ ទន្ទឹមនិងនោះ ជំរុញខ្លាំងការឃោសនាអំពីព្រឹត្តិការណ៍ក្នុងទម្រង់សម្បូរបែប ចម្រុះ បង្កើតការឯកភាពទូលំទូលាយក្នុងប្រជាជនជាដើម។
ពិធីទទួលវិញ្ញាបនបត្ររបស់ UNESCO ទទួលស្គាល់ពិធីបុណ្យលោកយាយភ្នំស្វាម ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងការបើកពិធីបុណ្យលោកយាយភ្នំស្វាម បានសន្និដ្ឋនថានឹងប្រព្រឹត្តិទៅនៅម៉ោង ៨ យប់ ថ្ងៃទី ១៩ ខែមីនា នៅតំបន់ទេសចរណ៍ជាតិភ្នំស្វាម (សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក) ដោយគ្រោងថេរវេលា ១២០ នាទី។កម្មវិធីនេះមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍វៀតណាម (VTV) និងបណ្តាស្ថានីយ៍ទូរទស្សន៍ទូទាំងប្រទេស។
កម្មវិធីនេះមាន៣ផ្នែក រួមមាន៖ ផ្នែកទី១៖ ពិធីទទួលវិញ្ញាបនបត្រទទួលស្គាល់របស់អង្គការយូណេស្កូ។ទី ២៖ ពិធីបើកពិធីបុណ្យលោកយាយភ្នំស្វាម។ ផ្នែកទី ៣៖ កម្មវិធីសិល្បៈពិសេស។ មុននោះ នៅម៉ោង៦ ល្ងាចថ្ងៃដដែល គណៈប្រតិភូបានប្រារព្ធពិធីបូជាធូបនៅស្តូបលោក ថ្វយង៉ុកហូវ និងវត្ត លោកយាយភ្នំស្វាម៕
ប្រែ៖ ណារីពៅ