រសៀលថ្ងៃទី ១៧ ខែមីនា គណកម្មាធិការប្រជាជនខេត្តអានយ៉ាងរៀបចំក្រុមប្រឹក្សាពិនិត្យសម្រេចដើម្បីពិចារណា ពិភាក្សា និងស្រង់មតិយោបល់ដោយបោះឆ្នោតដើម្បីពិនិត្យនិងទទួលស្គាល់ឃុំនានាសម្រេចស្តង់ដា “ឃុំជនបទថ្មី” “ឃុំជនបទថ្មីលើកកម្ពស់” “ឃុំជនបទថ្មីគំរូ” ឆាំ្ន ២០២៤។




ក្រុមប្រឹក្សាពិនិត្យសម្រេចនេះ ដឹកនាំដោយលោក ង្វៀនឌឹកយ្វី អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានធ្វើអធិបតីភាព។ អញ្ជើញចូលរួមផងដែរមានលោកស្រី ហាមិញត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ ការិយាល័យសម្របសម្រួលការកសាងជនបទថ្មីខេត្ត។ គណៈកម្មាធិការប្រជាជនទីក្រុងឡុងស្វៀន ទីរួមខេត្តតាន់ចូវ និងស្រុកថ្វយសឺន ចូវថាញ់ ចើម៉ើយ ចូវភូនិងស្រុកអានភូ។
ក្នុងសម័យប្រជុំពិនិត្យសម្រេច គណៈប្រតិភូបានផ្តោតលើការវាយតម្លៃការងារអនុវត្ត និងរក្សាកម្រិតបំពេញតាមលក្ខណៈវិនិច្ឆ័យនៃឃុំជនបទថ្មី។ រក្សាទុក ធ្វើបច្ចុប្បន្នភាពរបាយការណ៍ និងឯកសារគាំទ្រជារៀងរាល់ឆ្នាំ។ អនុវត្ត និងរក្សាកម្រិតសម្រេចបានលក្ខណៈវិនិច្ឆ័យឃុំជនបទថ្មីលើកកម្ពស់។ ការងាររក្សាទុក ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ និងឯកសារជាសក្ខីកម្មប្រចាំឆ្នាំ។ ការអនុវត្តនិងរក្សានូវកម្រិតសម្រេចបានលក្ខណវិន្និច្ឆ័យឃុំជនបទថ្មីលើកកម្ពស់។ការងាររក្សាទុក ធ្វើបច្ចុប្បន្នភាពរបាយការ៍ ឯកសារអំណះអំណាងប្រចាំឆាំ្នរបស់ឃុំ។ ពិនិត្យសម្រេច វាយតម្លៃ លទ្ឋផលអនុវត្តបទប្បញ្ញត្តិឃុំជនបទថ្មីគំរូក្នុងវិស័យរៀបចំផលិតកម្មនិងពិចារណាលើឯកសារអំណះអំណាងសម្រាប់លក្ខណៈវិនិច្ឆ័យនិងបមាណភាគ។
តាមរយៈពិនិត្យសម្រចនិងវាយតម្លៃ៖ មានឃុំ ៤/៤ សម្រេចបានលក្ខណៈវិនិច្ឆ័យ ១៩/១៩ និង ៥៧/៥៧ លក្ខណៈវិនិច្ឆ័យតាមក្រមលក្ខណៈវិនិច្ឆ័យឃុំជនបទថ្មី។ ឃុំ ៤/៤ សម្រេចបានលក្ខណៈវិនិច្ឆ័យ ១៩/១៩ និងបមាណភាគ ៧៥/៧៥ តាមក្រមលក្ខណៈវិនិច្ឆ័យឃុំជនបទថ្មីលើកកម្ពស់។ ឃុំ ៦/៦ ធានានូវតម្រូវការស្របតាមបទប្បញ្ញត្តិឃុំជនបទថ្មីគំរូ។
តាមរយៈលទ្ធផលបោះឆ្នោត សមាជិកក្រុមប្រឹក្សាបានឯកភាពទទួលស្គាល់ឃុំចំនួន ៤ គឺឃុំ តាន់ភូ វិញឡើយ (ស្រុកចូវថាញ់) តាន់ថាញ់ និងឡេចាញ់ (ទីរួមខេត្តតាន់ចូវ) សម្រេចបានស្តង់ដារ “ឃុំជនបទថ្មី” ឆ្នាំ ២០២៤។ ឃុំចំនួន ៤៖ ខាញ់ហ្វា ប៊ិញធ្វី (ស្រុក ចូវភូ) ខាញ់ប៊ិញ (ស្រុក អានភូ) និង អានថាញ់ទ្រុង (ស្រុក ចើម៉ើយ) សម្រេចស្តង់ដារ “ឃុំជនបទថ្មីលើកកម្ពស់” ក្នុងឆ្នាំ ២០២៤។
ទទួលស្គាល់ឃុំជនបទថ្មីគំរូចំនួន ៦ រួមមាន៖ ឃុំ មីហ្វាហ៊ឹង (ទីក្រុងឡុងស្វៀន) ឃុំ ប៊ិញភឿកស្វឹន (ស្រុក ចើម៉ើយ) និងឃុំ វិញញួន (ស្រុកចូវថាញ់) សម្រេចស្តង់ដារឃុំជនបទថ្មីគំរូក្នុងវិស័យរៀបចំផលិតកម្មឆ្នាំ ២០២៤។ ទទួលស្គាល់ឃុំមីខាញ់ (ទីក្រុង ឡុងស្វៀន) សម្រេចស្តង់ដាឃុំជនបទថ្មីគំរូក្នុងវិស័យទេសចរណ៍ ក្នុងឆ្នាំ ២០២៤។ ទទួលស្គាល់ឃុំថ្វយយ៉ាង (ស្រុក ថ្វយសឺន) សម្រេចស្តង់ដាឃុំជនបទថ្មីគំរូក្នុងវិស័យផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៤។ ទទួលស្គាល់ឃុំ វិញថាញ់ (ស្រុក ចូវថាញ់) សម្រេចស្តង់ដាជនបទថ្មីគំរូក្នុងវិស័យវប្បធម៌ឆ្នាំ ២០២៤។
បញ្ចប់កិច្ចប្រជុំពិនិត្យសម្រេច លោក ង្វៀនឌឹកយ្វី អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថាន បានស្នើ គណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់ ចូវភូ អានភូ ថ្វយសឺន ទីរួមខេត្តតាន់ចូវ និងទីក្រុងឡុងស្វៀន អនុវត្តជាបន្ទាន់នូវខ្លឹមសារដែលនៅមានដែនកំណត់ដែលមន្ទីរ ផ្នែកបានលើកឡើង បញ្ចប់ឯកសារចាំបាច់ និងពាក់ព័ន្ធ បញ្ជូនទៅមន្ទីរកសិកម្មនិងបរិស្ថានដើម្បីសំយោគ។ចាត់ឲ្យការិយាល័យសម្របសម្រួលជនបទថ្មីខេត្ត ធ្វើសេនាធិការដល់មន្ទីរកសិកម្ម និងបរិស្ថាន និងការិយាល័យគណកម្មាធិការប្រជាជនខេត្ត អនុវត្តនីតិវិធីបន្ទាប់ ហើយដាក់ជូនប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីទទួលស្គាល់៕
ប្រែ៖ ណារីពៅ