គាំទ្រស្ត្រីនៅតំបន់ជនជាតិភាគតិចអានយ៉ាងបង្កើន អំណាចសេដ្ឋកិច្ច

ថ្ងៃទី ២២ តុលា នៅស្រុក អានយ៉ាង ខេត្តអានយ៉ាង សម្ព័ន្ធសមាគមនារីខេត្តអានយ៉ាង និងគណៈការងារភាគខាងត្បូង សម្ព័ន្ធសមាគមនារីវៀតណាមមជ្ឈិមបានរៀបចំកម្មវិធីឃោសនាស្ដីពីការអនុវត្តបច្ចេកវិជ្ជាព័ត៌មានបង្កើនអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រីជនជាតិភាគតិច។ កម្មវិធីមានប្រតិភូជាង៣៥០នាក់ចូលរួម។

គណៈប្រតិភូចូលរួមក្នុងសម័យឃោសនា
ស្ត្រីជនជាតិចាមគំរូចែករំលែកអំពីការចាប់ផ្តើមអាជីព
គម្រោងទី៨ ជួយស្ត្រីជនជាតិភាគតិច និងតំបន់ភ្នំ​មាន​ជីវ​ភាពរស់ល្អប្រសើរឡើង
តង់តាំងបង្ហាញផលិតផលផ្តើមអាជីពរបស់ស្ត្រីចាម

នេះគឺជាកម្មវិធីអនុវត្តផែនការលេខ ៤៨៨/KH-DCT ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ របស់​គណ​ប្រ​​ធានមជ្ឈិមសម្ព័ន្ឋសមាគមនារីវៀតណាម ស្តីពីការ​ផ្សព្វ​ផ្សាយសកម្មភាពឃោសនាមួយចំនួននៃគម្រោងទី  “អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់​​ស្ត្រី និងកុមារ” នៅតាមខេត្តក្រុង​ភាគខាងត្បូងនៅ​​ឆ្នាំ​ ២០២៤(ហៅថាគម្រោងទី ស្ថិតក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ជនជាតិភាគតិច  និងតំបន់ភ្នំក្នុង​ដំ​ណាក់​កាល​ ២០២១-២០៣០។ គម្រោងទី៨ ត្រូវបានអនុវត្តនៅក្នុងខេត្តក្រុងទាំង ៥១ នៅប្រទេសទាំងមូល

ថ្លែងមតិនៅក្នុងពិធីបើក លោកស្រី ត្រាន់​ធី​ហ្វៀន​ថាញ សមាជិកគណៈប្រធានមជ្ឈិមសម្ព័ន្ធ​សមា​គម​នារីវៀតណាម ប្រធានគណៈការងារភាគខាងត្បូង បានមានប្រសាសន៍ថា៖ “ កម្មវិធីឃោសនាគឺដើម្បី​ជួយ​ឲ្យ​ស្ត្រីជនជាតិភាគតិចនៅលើភូមិសាស្ត្រ ផ្លាស់ប្តូរការគិត និងរបៀបធ្វើជាបណ្តើរៗអនុវត្តបច្ចេកវិជ្ជាព័ត៌មាន វិទ្យា​​សាស្ត្រ និងបច្ចេកទេសទៅ​ក្នុងដំណើរការផលិតកម្ម​​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាពង្រីកប្រៀបខ្លាំង នៃធនធានជនជាតិដើមភាគតិចក្នុងភូមិសាស្ត្រ”

លោកស្រី ត្រាន់ធីហ្វៀនថាញ បានសង្កត់ធ្ងន់ថា កម្មវិធីជួយស្ត្រីជនជាតិភាគតិចបង្កើនប្រាក់ចំណូល កែចម្រើនជីវភាពគ្រួសារ និងរួមចំណែកដល់សហគមន៍​ ដូច្នេះ សម្ព័ន្ឋសមាគមនារីវៀតណាមមជ្ឈិមជឿជាក់ថា ស្ត្រីនឹងក្លាយជាធនធានឈានមុខ​ក្នុងការអនុវត្តបច្ចេកវិជ្ជាព័ត៌មានបានយ៉ាងល្អ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកសាងគ្រួសារមានសុភមង្គល

ក្នុងក្របខ័ណ្ឌនៃគម្រោងទី៨ គណៈការងារភាគខាងត្បូង - សម្ព័ន្ធសមាគមនារីវៀតណាម សហការជាមួយ​​សម្ព័ន្ធសមាគមនារីខេត្តអានយ៉ាង បានរៀបចំសកម្ម​​ភាពឃោសនាដើម្បីលើកកម្ពស់ការយល់ដឹង និង​អំណាច​សេដ្ឋកិច្ចសម្រាប់ស្ត្រីជនជាតិភាគតិចនៅស្រុក អាន​ភូ​។ សកម្មភាពលេចធ្លោក្នុងកម្មវិធីរួមមាន៖ ឧទ្ទេ​ស​​នាមផលិតផលបោះពុម្ពផ្សព្វផ្សាយ និងឯកសារគម្រោងទី ៨ នៃសម្ព័ន្ធសមាគមនារីវៀតណាមមជ្ឈិម។ តាំង​បង្ហាញ និងឧទ្ទេសនាមផលិតផលផ្តើម​អាជី​ព​របស់ស្ត្រីជនជាតិភាគតិចនៅលើភូមិសាស្ត្រស្រុក កម្មវិធីប្រឹក្សា និងណែនាំអំពីកម្មវិធី​បច្ចេកវិជ្ជា​ព័ត៌មានក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់មិនប្រើសាច់ប្រាក់។

រៀបចំខ្សែចង្វាក់សកម្មភាពឃោសនាបង្កើនចំណេះដឹងសម្រាប់ស្ត្រីនៅតំបន់ជនជាតិភាគតិចអំពីការអនុវត្តបច្ចេកវិជ្ជាព័ត៌មានដើម្បីបង្កើនអំណាចសេដ្ឋកិច្ច។ សកម្មភាពសំខាន់ៗរួមមាន ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ផ្តើមអាជីពជោគជ័យរបស់បងប្អូនស្ត្រីជនជាតិភាគតិចដែលប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិជ្ជា​ និងបច្ចេកវិជ្ជាព័ត៌មានទៅក្នុងផលិតកម្មអាជីកម្ម​ និងបំផុសគំនិតសម្រាប់បងប្អូនស្ត្រីឈានឡើងដោយទំនុកចិត្ត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ក្រៅពីនេះ ​ក៏​មាន​សកម្មភាព​សន្តិសុខ​សង្គម​ដូច​ជា​សួរ​សុខទុក្ខ​និង​ផ្តល់​អំណោយ​ដល់​យុទ្ឋ​ជន​ដែល​បំ​ពេញ​​ភារកិច្ច​នៅប៉ុស្ត៍​ព្រំដែន។ ប្រគល់ជូន​សម្លៀកបំពាក់ថ្មីចំនួន  ៥០០ឈុត សម្រាប់ទម្រង់ផ្តល់ក្តីស្រឡាញ់​​របស់សម្ព័ន្ឋមាគមនារីខេត្តអានយ៉ាង។ ផ្តល់​ជូន​​ទឹកដោះគោចំនួន ៧.៥៦០កែវ ដល់កុមារជនជាតិភាគ​​តិចនៅលើភូមិសាស្ត្រស្រុកអានភូ៕  

ប្រែ៖ ណារីពៅ