ទទួលថវិកាអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមស្រុកថ្វយសឺន

នៅថ្ងៃទ ០៣ ខែមីនា គណប្រចាំការគណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តរៀបចំពិធីទទួលប្រភពឧបត្ថម្ភរបស់ក្រុមហ៊ុនភាគហ៊ុន TBS អានយ៉ាងគាំទ្រការសង់ផ្ទះមហាសាមគ្គីសម្រាប់គ្រួសារលំបាកអំពីលំនៅដ្ឋានរបស់ស្រុកថ្វយសឺន។

អញ្ជើញចូលរួមមានលោកស្រី ដាំងធីហ្វារ៉ី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ លោក​ ប៊ូយវ៉ាន់តាំង អនុប្រធានគណៈកម្មាធិការខេត្តរណសិរ្សមាតុភូមិវៀតណាមនិងលោកស្រី ហាមិញ​ត្រាង​។ លោក យឿងង៉ុកឡាំ អនុលេខាបក្ខភាគស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្វយសឺន និងថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន TBS អានយ៉ាង។

តាមនោះ ក្រុមហ៊ុនភាគហ៊ុនភាគហ៊ុន TBS អានយ៉ាងតាមរយៈគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្តនឹងឧបត្ថម្ភថវិកាចំនួន ៦០០ លានដុង ដើម្បីសាងសង់ផ្ទះចំនួន ១០ខ្នងលើភូមិ​សាស្ត្រ​ស្រុក​​​ថ្វយសឺន រួមចំណែកជាមួយខេត្តអនុវត្តកម្មវិធី​រួម​ដៃ​គ្នា​លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅ​លើ​ភូមិ​សាស្ត្រ

តាងនាមគណៈប្រចាំការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកស្រី ដាំងធីហ្វារ៉ី សមាជិកគណៈអចិន្ត្រៃយ៍​បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភាគហ៊ុនភាគហ៊ុន TBS អានយ៉ាង បានជួយឧបត្ថម្ភ​​ថវិកាសាងសង់ ផ្ទះមហាសាមគ្គីសម្រាប់គ្រួសារលំបាក​​អំពីលំនៅដ្ឋាននៅស្រុកថ្វយសឺន។ តាមរយៈនោះ សង្ឃឹមថានាពេលខាងមុខ ក្រុមហ៊ុននឹងបន្តរួមដំណើរជា​​មួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពសន្តិសុខសង្គមរបស់មូលដ្ឋាន៕

ប្រែ៖ ណារីពៅ