ចូវថាញ់៖ សន្និបាតហ្វឹកហ្វឺនឃោសនាស្តីពីការការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ឆ្នាំ ២០២៤

ព្រឹកថ្ងៃ ២៩ ខែតុលា គណឃោសនាអប់រំបក្ខភាគស្រុក ចូវថាញ់ រៀបចំសន្និបាតហ្វឹកហ្វឺនឃោសនាអំពីសិទ្ឋប្រយោជន៍អ្នកប្រើប្រាស់ឆាំ្ន ២០២៤។

ទិដ្ឋភាពសន្និបាត
ប្រតិភូចូលរួមសន្និបាត

លោក ង្វៀនម៉ាញ់ហា អនុប្រធាន​គណ​ឃោស​នា​​អប់រំបក្ខភាគខេត្ត។ លោកស្រី វ៉ធីលៀន ប្រធានសមាគមការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ខេត្ត។ លោក​ ប៊ួយវ៉ាន់សឺន អនុប្រធាន​គណ​ឃោសនា​អប់រំ​បក្ខ​ភាគ​ស្រុក និងប្រតិភូចំនួន ១៥០នាក់ មកពីគណ ផ្នែក អង្គការនយោបាយសង្គម ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីរួមស្រុក និងប្រធានអនុសង្កាត់ ភូមិ និងគ្រួសារផលិតកម្ម-អាជីវកម្ម​លើភូមិសាស្ត្រ​ស្រុក​ចូលរួម។

លោក ង្វៀនម៉ាញ់ហា អនុប្រធានគណឃោសនា​អប់រំ​បក្ខ​​ភាគខេត្តរាយការណ៍នៅក្នុងសន្និបាត

ចូលរួមវគ្គហ្វឹកហ្វឺន គណៈប្រតិភូបានស្តាប់ លោក​ ង្វៀនម៉ាញ់ហា អនុប្រធានគណឃោសនា​អប់រំ​បក្ខ​​ភាគ​ខេត្ត ណែនាំចំណុចថ្មីមួយចំនួន​ស្តីពីច្បាប់ការការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ឆ្នាំ ២០២៣។ ក្នុង​នោះ​  ផ្តោតលើការឃោសនាប្រធានបទការពារសិទ្ធិ​ប្រ​យោជន៍អ្នកប្រើប្រាស់លើបរិយាកាសបណ្តាញជាមួយខ្លឹមសារមួយចំនួន ដូចជា៖ ទម្រង់បោកបញ្ឆោត​តាម​អន​ឡាញលើបណ្តាញដែលតែងតែជួបប្រទះ​នាពេលបច្ចុប្បន្ននេះ សញ្ញាសម្គាល់ វិធីបង្ការនិងណែនាំ​ប្រជា​ជនអំពីវិធីធ្វើមួយចំនួនចាំបាច់នៅពេលដែលត្រូវបោកបញ្ឆោតតាមអនឡាញ។ទន្ទឹមនឹងនោះ ស្តាប់​លោក​ស្រី​ វ៉ធីលៀន ប្រធានសមាគមការពារសិទ្ធិ​ប្រយោជន៍​អ្នកប្រើប្រាស់ខេត្ត ផ្សព្វផ្សាយបទដ្ឋានគតិយុត្ត។ ច្បាប់ការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ឆ្នាំ ២០២៣។

សន្និបាតរួមចំណែកឃោសនា និងផ្សព្វផ្សាយច្បាប់ការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ដល់កម្មាភិបាល រដ្ឋការ និងធុរកិច្ចលើភូមិសាស្ត្រស្រុក។ លើក​កម្ពស់​ភារទទួលខុសត្រូវ ការងារហការ​រវាង​ស្ថាប័ន្ឋ​គ្រប់គ្រងរដ្ឋ អង្គការសង្គម និងបណ្តាធុរកិច្ចចូលរួមសកម្មភាពការពារសិទ្ធិប្រយោជន៍អ្នកប្រើប្រាស់ ទន្ទឹម​និង​​នោះការពារសិទ្ធិប្រយោជន៍ ស្របច្បាប់របស់អង្គកា​​ និងបុគ្គលដែលធ្វើអាជីវកម្មស្មោះត្រង់។ ធានាបាននូវទីផ្សារអាជីវកម្មប្រកួតប្រជែងដោយតម្លាភាព៕ 

ប្រែ៖ ណារីពៅ