ព្រឹកថ្ងៃទី៦ មិថុនា នៅសង្កាត់ វិញង្វើន គណៈកម្មាធិការប្រជាជនទីរួមខេត្តចូវដុក បានប្រារព្ធពិធីទទួលវិញ្ញាបនបត្រចំណាត់ថ្នាក់ខេត្តសម្រាប់ព្រែកជីកវិញតេ។ សមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រចាំការបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងចូវដុក សង្កាត់ ឃុំ និងប្រជាជនចូលរួមយ៉ាងច្រើនកុះករ។


ព្រែកជីកវិញតេ បានជីកដោយកម្លាំងមនុស្សដោយប្រើឧបករណ៍យ៉ាងសាមញ្ញ ក្នុងអំឡុងពេល ៥ ឆ្នាំ (១៨១៩ - ១៨២៤)។ នេះជាសំណង់ដ៏សំខាន់ដែលមានតម្លៃសេដ្ឋកិច្ច នយោបាយ យោធា ជាពិសេសក្នុងទំនាក់ទំនងអន្តរជាតិ។បច្ចុប្បន្ននេះ ព្រែកហូរតាមព្រំដែនវៀតណាម-កម្ពុជា ចាប់ពីក្រុងចូវដុក ដល់ស្រុកយ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) មានប្រវែង ៩១គីឡូម៉ែត្រ ទទឹង ២៥ម ជម្រៅ ៣ម។ ព្រែកជីននេះស្ថិតក្នុងខេត្តអានយ៉ាង ប្រហែលជា ៤៦,៥ គីឡូម៉ែត្រ។ ក្បាលព្រែកជាប់នឹងទន្លេចូវដុក ត្រើយម្ខាងនៅសង្កាត់វិញង្វើននិងត្រើយម្ខាងទៀតស្ថិតនៅសង្កាត់ចូវភូបេ។


សេចក្តីសម្រេចលេខ ១០២/QD-UBND ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ របស់គណៈកម្មាធិការប្រជាជនខេត្តបានចាត់ចំណាត់ថ្នាក់ចំពោះកេរដំណែលប្រវត្តិសាស្ត្រព្រែកជីកវិញតេ (សង្កាត់វិញង្វើន) ជាកេរដំណែលថ្នាក់ខេត្ត។ មុននោះឆ្នាំ២០២៤ ព្រែកជីកវិញតេ បានអង្គការកំណត់ត្រាវៀតណាមទទួលស្គាល់ជា “ព្រែកជីកដោយកម្លាំងក្នុងតំបន់ព្រំដែនវែងបំផុតវៀតណាម”។
ថ្លែងមតិនៅក្នុងពិធី លោក ង្វៀនទ្រុងថាញ់ អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត អានយ៉ាង បានអបអរសាទរបក្ខភាគ និងប្រជាជនទីក្រុងចូវដុក ដែលមានបន្ថែមកេរដំណែលប្រវត្តិសាស្ត្រមួយទៀត ដែលគណៈកម្មាធិការប្រជាជនខេត្តចាត់ថ្នាក់។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីបញ្ជាក់ និងលើកតម្កើងតម្លៃប្រវត្តិសាស្រ្តនៃព្រែកជីកវិញតេ។
នាពេលខាងមុខ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដឹកនាំអង្គភាពជំនាញ ដើម្បីអភិរក្ស និងពង្រីកតម្លៃកេរដំណែល។ បង្កើតគណគ្រប់គ្រងកេរដំណែលដើម្បីចូលរួមក្នុងការការពារកេរដំណែលដោយគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិច្បាប់។ បង្កើនការឃោសនា និងការអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍មូលដ្ឋាន ដើម្បីរួមគ្នាការពារកេរដំណែលថ្ងៃកាន់តែស្អាតបាតធំទូលាយ។ ពង្រីកតម្លៃឲ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជមានដើម្បីសក្ដិសមក្នុងការទទួលមរតកតម្លៃបេតិកភណ្ឌដែលបានបន្សល់ទុកដោយបុព្វការីជននៃយើង៕
ប្រែ៖ ណារីពៅ