រសៀលថ្ងៃ ១២ មីនា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិកាប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពភាពក្នុងកិច្ចប្រជុំរៀបចំពីធីទទួលស្គាល់វិញ្ញាបនប័ត្រពីអង្គការ UNESCO ទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វាម” ចូលបញ្ជីបេតិកភណ្ឌអរូបីតំណាងមនុស្សជាតិនិងបើកពិធីបុណ្យលោកយាយភ្នំស្វាម។



អញ្ជើញចូលរួមក៏មានលោកស្រី ត្រាន់ធីថាញហឿង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្តអានយ៉ាង ប្រធានគណឃោសនាអប់រំ និងចលនាមហាជនបក្ខភាគខេត្ត។ លោក ឡាំក្វាងធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគទីក្រុងចូវដុក។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំមន្ទីរ ផ្នែកនិងទីក្រុងចូវដុក ចូលរួម។
បន្ទាប់ពីបានស្តាប់ថ្នាក់ដឹកនាំរបស់អនុគណៈកម្មការ ផ្នែក និងគណៈកម្មាធិការប្រជាជនទីក្រុងចូវដុក រាយការណ៍អំពីល្បីនអនុវត្តការងារដែលបានប្រគល់ជូន។ ស្នើរសុំដំណោះស្រាយ ដោះស្រាយការលំបាក និងឧបសគ្គ ដើម្បីរៀបចំពិធីដោយជោគជ័យ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំពិធីរបស់អនុគណៈកម្មការ និងមន្ទីរផ្នែកខេត្ត។ តាមរយៈនោះ ស្នើសុំអនុគណៈកម្មការសហការជាមួយមន្ទីរផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនទីក្រុងចូវដុក ដើម្បីពិនិត្យឡើងវិញ និងត្រួតពិនិត្យ ការងារដែលបានប្រគល់ជូន បំពេញការងារឲ្យបានទាន់ពេលវេលាតាមមុខងារ ភារកិច្ចដែលបានប្រគល់ជូន។ សហការក្នុងការងាររៀបចំ ដើម្បីពិធីបានរៀបចំឡើងយ៉ាងឱឡារិក និងហ្មត់ចត់។
ក្នុងនោះ ត្រូវបញ្ចប់កម្មវិធីជាបន្ទាន់ សេណារីយ៉ូខ្លឹមសារ សេណារីយ៉ូទូរទស្សន៍លម្អិត និងជាក់លាក់។ ទន្ទឹមនិងនោះ ជំរុញខ្លាំងការឃោសនាអំពីព្រឹត្តិការណ៍នេះក្នុងទម្រង់សម្បូរបែប និងចម្រុះជាច្រើន បង្កើតភាពសាយភាយទូលំទូលាយក្នុងប្រជាជន។ តស៊ូប្រឆាំងនឹងការឃោសនា បដិសេធន៍ចំពោះការអធិប្បាយមូលបង្កាច់ ទស្សនៈមិនពិត និងអរិភាពទាន់ពេលវេលា។ ក្រៅពីនេះ រៀបចំឲ្យ បានល្អនូវភស្តុភារ ការទទួលស្វាគមន៍ ការប្រារព្ធពិធី ការស្វាគមន៍ប្រតិភូ និងវេជ្ជសាស្រ្ត។ ធានាអនាម័យ និងសុវត្ថិភាពចំណីអាហារ ការពារវេទិកា សន្តិសុខសណ្តាប់ធ្នាប់មុន ក្នុង និងក្រោយពេលព្រឹត្តិការណ៍ប្រារពឡើង ធានាថាសុវត្ថិភាពនិងហ្មត់ចត់។
ពិធីទទួលវិញ្ញាបនបត្រ UNESCO ទទួលស្គាល់ពិធីបុណ្យលោកយាយភ្នំស្វាម ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ និងការបើកពិធីបុណ្យលោកយាយភ្នំស្វាម នឹងប្រព្រឹត្តទៅនៅម៉ោង ៨ យប់ ថ្ងៃទី ១៩ ខែមីនា នៅតំបន់ទេសចរណ៍ជាតិភ្នំស្វាម (សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក សន្និដ្ឋានថាពេលវេលារៀបចំឡើង១២០នាទី។ កម្មវិធីនេះបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍វៀតណាម (VTV) និងស្ថានីយ៍ទូរទស្សន៍ក្នុងប្រទេស។
នៅថ្ងៃដដែល លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកអង្គភាពពាក់ព័ន្ធបានចុះពិនិត្យទីតាំងសម្រាប់ពិធីនេះ នៅតំបន់ទេសចរណ៍ជាតិភ្នំស្វាម (សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក)៕
ប្រែ៖ ណារីពៅ