ជារៀងរាល់ឆាំ្ន នាឱកាសខែ ៤ ចន្ទគតិ អានយ៉ាង មានភាពអ៊ូអរជាមួយការស្វាគមន៍មនុស្សមកពីគ្រប់ទិសទីដើម្បីចូលរួមពិធីបុណ្យលោកយាយភ្នំស្វាម។ ពិធីបុណ្យជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗបំផុតនិងសំខាន់របស់ប្រជាជនភាគខាងត្បូង។ នេះជាឱកាសដើម្បីប្រជាជនបង្ហាញនូវទឹកចិត្តគោរព ដឹងគុណចំពោះលោកយាយ ដែលជាទេពធីតាមួយអង្គ បានជឿថានាំមកនូវភាពសុខសាន និងលាភសំណាងល្អ។
មោទនភាព
ពិធីបុណ្យលោកយាយភ្នំស្វាម គឺជាពិធីបុណ្យដ៏ធំ និងសំខាន់បំផុតរបស់ប្រជាជនភាគខាងត្បូង ជាពិសេសនៅអានយ៉ាង។ ពិធីបុណ្យនេះមិនត្រឹមតែនាំមកនូវតម្លៃវប្បធម៌ និងជំនឿយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការលាយបញ្ចូលគ្នានៃវប្បធម៌ក្នុងតំបន់ផងដែរ។ នៅឆ្នាំ ២០០១ ពិធីបុណ្យនេះបានទទួលស្គាល់ជាពិធីបុណ្យជាតិដោយក្រសួងវប្បធម៌ និងព័ត៌មាន (បច្ចុប្បន្នជាក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)។ ក្នុងឆ្នាំ ២០១៤ ពិធីបុណ្យនេះបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ នៅឆ្នាំ ២០២៣ ពិធីបុណ្យលោកយាយភ្នំស្វាម បានផ្តល់កិត្តិយសជា “សកម្មភាពវប្បធម៌គំរូនៅអាស៊ី - ប៉ាស៊ីហ្វិក” ។
នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០២៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូដែលបានប្រារព្ធឡើងនៅសាធារណរដ្ឋប៉ារ៉ាហ្គាយ ពិធីបុណ្យលោកយាយភ្នំស្វាម នៃប្រទេសវៀតណាមបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។នេះគឺជាសំណើមួយក្នុងចំណោមសំណើចំនួន ៦៦ ដែលបានពិចារណាក្នុងសម័យប្រជុំលើកនេះ និងជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៦ របស់វៀតណាម បានអង្គការអង្គការយូណេស្កូទទួលស្គាល់។ ដូច្នេះហើយ នៅតំបន់ភាគខាងត្បូង ក្រៅពីដឺនកាតៃទឺ ដែលជាបេតិកភណ្ឌមួយបានអង្គការយូណេស្កូបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ(ក្នុងឆ្នាំ ២០១៣) គឺពិធីបុណ្យលោកយាយភ្នំស្វាមគឺបេតិកភណ្ឌទីពីរ និងជាពិធីបុណ្យប្រពៃណីដំបូងនៃតំបន់ដីភាគខាងត្បូងបានទទួលកិត្តិយសនេះ។

ការដែលពិធីបុណ្យលោកយាយភ្នំខេត្តអានយ៉ាង ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ គឺជាអំណះអំណាងដ៏រឹងមាំមួយសម្រាប់តម្លៃបូរណភាព ភាពត្រឹមត្រូវ និងលេចធ្លោក្នុងវិសាលភាពអន្តរជាតិនៃបេតិកភណ្ឌតែមួយគត់នេះ។នេះមិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់បក្ខភាគ អាជ្ញាធរ និងប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្តអានយ៉ាងប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរួមរបស់ប្រជាជាតិវៀតណាមទាំងមូលផងដែរ។ ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសក្នុងការផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីតម្លៃវប្បធម៌គំរូ ជាពិសេសអំពីតំបន់ដី និងមនុស្សអានយ៉ាងទៅដល់មិត្តភក្តិក្នុងប្រទេសនិងអន្តរជាតិ។ ការដែលបេតិកភណ្ឌបានលើកតម្កើងកេរ្ត៍ឈ្មោះកាន់តែ រួមចំណែកក្នុងការបញ្ជាក់អំពីភាពចម្រុះ ភាពសម្បូរបែប និងពោពេញទៅដោយតម្លៃនៃវប្បធម៌វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងសមាហរណកម្មជាមួយពិភពលោក។
ពិធីបុណ្យប្លែកពិសេស
លោក ង្វៀនភុកហ្វ័ន ប្រធានគណគ្រប់គ្រងវត្តលោកយាយភ្នំស្វាម បាននិយាយថា មានរឿងព្រេងនិទានថាកាលពីជាង ២០០ ឆ្នាំមុនភ្នំស្វាមមានភាពស្ងាត់ជ្រងំ អ្នកភូមិឡើងភ្នំបានប្រទះឃើញរូបសំណាកបុរាណមួយកំពុងអង្គុយលើថ្មភក់។ ក្នុងអំឡុងពេលនោះ កងទ័ពសៀមតែងតែមកយាយីប្រទេសយើង មានម្តង់នោះពួកវាឡើងដល់កំពូលភ្នំស្វាមក៏បានប្រទះឃើញរូបសំណាកបុរាណនេះ។ ថ្វីត្បិតតែជាបញ្ចេញកម្លាំងជាច្រើនដងដើម្បីសែងរូបសំណាកចុះពីលើភ្នំក៏ដោយ ក៏ពួកវាមិនអាចលើកសែងរូបសំណាកលោកយាយបានដែរ ដូច្នេះពួកវាក៏ទុករូបសំណាងចោលនៅទីនេះទៅ។ អ្នកភូមិឃើញដូច្នេះ ក៏មានគំនិតចង់ធ្វើ “បដិសណ្ឋារៈកិច្ច” រូបសំណាកចុះពីភ្នំដើម្បីថែរក្សានិងគោរពបូជា។ ប៉ុន្តែទោះបីជាកៀរគរកម្លាំងកម្លោះកសិករខ្លាំងៗយ៉ាងច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចលើកសែងរូបសំណាកបានដែរ។ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិបានបន់ស្រន់សុំ ពេលនោះក្មេងស្រីតូចម្នាក់ដែលកំពុងលេងនៅក្បែងនោះស្រាប់តែអង្គុយចុះ មុខឡើងក្រហម ក្បាលយោលយោគ ហើយនិយាយថា៖ “ចូរយកស្រីព្រហ្មចារី ៩នាក់មក ដើម្បីយកលោកយាយចុះពីលើភ្នំ”។ ចម្លែកណាស់ ក្មេងស្រីទាំង៩នាក់ដែលបានជ្រើសរើសមកសែងរូបសំណាកនោះ លើកសែងបានដោយស្រួល។ ពេលចុះដល់ជើងភ្នំភ្លាម ស្រាប់តែរូបសំណាកមានទម្ងន់ធ្ងន់រហូតដល់មិនអាចលើកឡើងបាន។ អ្នកភូមិយល់ថាលោកយាយចង់អង្គុយនៅទីនេះ ដូច្នេះហើយបានជាសង់វត្តមួយដើម្បីគោរពបូជាលោកយាយនៅទីនេះតែម្តង់ទៅ។ ដំបូងឡើយ វត្តនេះបានសាងសង់ឡើងយ៉ាងសាមញ្ញដោយឫស្សី និងស្លឹក បន្ទាប់ពីពេលជួសជុលជាច្រើនលើកច្រើនសារ ទើបវត្តលោកយាយបានបញ្ចប់ និងធំទូលាយដូចសព្វថ្ងៃនេះ។
បើយោងតាមលោក ត្រាន់ក្វុកទ្វឺន អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុងចូវដុក ពិធីបុណ្យលោកយាយភ្នំស្វាម គឺជាពិធីបុណ្យប្រពៃណីបានរក្សា និងអនុវត្តជាច្រើនជំនាន់នៅចូវដុក។ ពិធីបុណ្យនេះត្រូវបានបង្កប់ដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជនតំបន់ភាគនិរតី និងសកម្មភាពវប្បធម៌ខាងវិញ្ញាណរបស់អ្នកស្រុក ដែលមានលក្ខណៈសហគមន៍ខ្ពស់។ ទន្ទឹមនឹងនោះ បង្ហាញពីអត្តសញ្ញាណ និងការបន្តវេនរបស់សហគមន៍វៀតណាមក្នុងដំណើរការផ្លាស់ប្តូរវប្បធម៌ជាមួយសហគមន៍ជនជាតិខ្មែរ ចិន និងចាម។

ជារៀងរាល់ឆ្នាំ ពិធីបុណ្យលោកយាយភ្នំស្វាម បានប្រារព្ធឡើង រួមមានពិធីការនិងពិធីបុណ្យ។ ប៉ុន្មានឆ្នាំជិតៗនេះ ពិធីការបានអនុវត្តតាមរបៀបវារៈប្រពៃណី ប៉ុន្តែអំពីខ្លឹមសារ និងទម្រង់បានវិនិយោគលើកកម្ពស់គុណភាព ក្នុងទិសដៅបង្កើតលក្ខខណ្ឌសម្រាប់ភ្ញៀវទេសចរ និងប្រជាជនចូលរួមជាមួយ ដូចជា៖ កម្មវិធីកាត់ដេរ អាវលោកយាយ។ ពិធីក្បួនដង្ហែរូបសំណាកលោកយាយចេញពីថ្មទម្រលើកំពូលភ្នំស្វាម និងបញ្ចប់នៅវេទិកាក្នុងវត្តលោកយាយ។ កម្មវិធីមុជទឹកលោកយាយ។ ពិធីដង្ហែព្រះរាជក្រឹត្យកម្លើងសក្តិលោក ថ្វយង៉ុកហូវ ចេញពីស្តូបទៅកាន់វត្តលោកយាយ។ ពិធីថ្វាយតង្វាយនិងពីធីសូត្រមន្ត។ ពិធីបូជា ពិធីប្រគល់ព្រះរាជក្រឹត្យ - នាំយកព្រះរាជក្រឹត្យលោក ថ្វយង៉ុហូវ ចេញពីវត្តលោកយាយ ទៅកាន់ស្តូបវិញ។ ពិធីបុណ្យ រួមមានពិធីបើកថ្ងៃបុណ្យជាធម្មតាតែងបានប្រារព្ធឡើងនៅយប់មុនយប់ពិធីមុជទឹកលោកយាយ កម្មវិធីនេះមានភាពរស់រវើកជាមួយនឹងទស្សនីយភាពសម្តែងល្ខោនជាច្រើន។ក្រៅពីនេះ គណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក ក៏រៀបចំសកម្មភាពកម្សាន្តលេងដ៏ទាក់ទាញ ដើម្បីបម្រើភ្ញៀវទេសចរផងដែរ។
លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង បានឲ្យដឹងថា សកម្មភាព “អនុវត្តជាក់ស្តែង” និងពិធីបុណ្យបាន “បញ្ជូន” ឲ្យជំនាន់បច្ចុប្បន្នបានយល់ដឹងកាន់តែច្បាស់នូវទំនៀមទម្លាប់ សីលធម៌ និងការទំនាក់ទំនងសង្គមក្នុងដំណើររឿងនៃដំណើរការកាប់រាន ពង្រីក និងការពារទឹកដីភាគខាងត្បូងនៃមាតុភូមិ ទស្សនៈពិភពលោក និងទស្សនៈវិស័យលើជីវិតបុព្វបុរស។ តាមរយៈនោះ រួមចំណែកអប់រំប្រពៃណីដល់យុវជនអំពីទឹកចិត្តស្នេហាជាតិ មាតុភូមិ និងគោរពនូវតម្លៃដើមកំណើត។
“មានមោទនភាព និងរំភើបរីករាយដែលពិធីបុណ្យលោកយាយភ្នំស្វាមបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ។ ទន្ទឹមនិងកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ក៏ដាក់ចេញនូវទំនួលខុសត្រូវខ្ពស់ចំពោះបក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុង ចូវដុក ក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។យើងខ្ញុំសន្យាថានឹងរួមកម្លាំង ស្រុះចិត្តខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តជាក់ស្តែងនិងពង្រីកតម្លៃបេតិកភណ្ឌនៃពិធីបុណ្យ។ ជឿជាក់ថា ជាមួយនឹងការរួមកម្លាំងរបស់សហគមន៍ទាំងមូល ពិធីបុណ្យលោកយាយភ្នំស្វាមនឹងជាក្តីមោទនភាពរបស់ប្រជាជនចូវដុកជារៀងរហូតនិយាយដោយឡែក និងអានយ៉ាង ហើយនិងប្រទេសទាំងមូល និយាយរួម បន្តជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុង និងប្រទេស” - នេះជាប្រសាសន៍របស់លោក ឡាំក្វាងធី លេខាបក្ខភាគទីក្រុង ចូវដុក៕
ប្រែ៖ ណារីពៅ