យប់ថ្ងៃ ០៦ មីនា មន្ទីរឧស្សាហពាណិជ្ជកម្មអានយ៉ាងសហារជាមួយគណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង គណកម្មាធិការប្រជាជនស្រុកអានភូ និងផ្សារទំនើបទឺសឺន រៀបចំកម្មវិធីបញ្ជូនទំនិញវៀតទៅជនបទឆាំ្ន ២០២៥ ដោយប្រធានបទ “ថ្ងៃបុណ្យទំនិញទៅកាន់ទីជនបទ – ផលិតផល OCOP អានភូ – អានយ៉ាង”។


លោកស្រី ហាមិញត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ លោក ហ្វិញង៉ុកហូ អនុប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង។ លោកស្រី ង្វៀនធីគីមជី អនុប្រធានប្រចាំការសហសមាគមធុរកិច្ចអានយ៉ាង។ លោកស្រី ង្វៀនតាំទ្វៀតទ្រិញ អនុប្រធានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្ត។ លោក ភុងមិញតាន់ អនុលេខាប្រចាំការបក្ខភាគស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកអានភូ អញ្ជើញចូលរួម។



ពិធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ (៤ ថ្ងៃ ៤ យប់) នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ឡុងប៊ិញ (ទីរួមស្រុកឡុងប៊ិញ ស្រុកអានភូ) ដាក់តាំងបង្ហាញ និងលក់ផលិតផលពិសេសប្រចាំតំបន់ ភូមិសិប្បកម្មគំរូរបស់មូលដ្ឋាន ផលិតផលម្ហូបអាហារ និងម្ហូបអាហារពិសេសរបស់ខេត្តអានយ៉ាង ស្នូលគឺផលិតផលអូខូប ផលិតផលពិសេសជាដើម។ រួមជាមួយនឹងកម្មវិធីបញ្ចុះតម្លៃ ជូនអំណោយ និងជូនកាតទិញទំនិញជាច្រើន។ កម្មវិធីផ្លាស់ប្តូរសិល្បះ កម្មវិធីហ្គេមមានរង្វាន់។ នៅទីនេះ ធុរកិច្ចបានស្វ័យណែនាំខ្លួន ផ្សព្វផ្សាយរូបភាព និងផលិតផលគំរូរបស់អង្គភាពខ្លួន ចូលទៅជិតអ្នកប្រើប្រាស់ ទន្ទឹមនិងនោះក៏បើកចេញ ទិសដៅថ្មីសម្រាប់ផលិតផលមូលដ្ឋានសម្រេចបានគុណភាព។
ថ្លែងមតិបើកពិធីបុណ្យ លោក ហ្វិញង៉ុកហូ អនុប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា៖ ថ្ងៃបុណ្យគឺដើម្បីចូលរួមយ៉ាងសកម្មក្នុងការចលនា “ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” និងជួយអ្នកប្រើប្រាស់ដឹង ទទួលបាន និងប្រើប្រាស់ផលិតផលវៀតណាមកាន់តែច្រើនឡើងៗ។ គឺជាឱកាសតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងធុរកិច្ចនិងអតិថិជន។ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងការបានទទួលផលិតផលវៀតណាម ផលិតផល OCOP ធានាគុណភាព និងតម្លៃសមរម្យ ជាមួយនឹងរចនាប័ទ្មទិញទំនិញបែបស៊ីវិល័យ និងទំនើប។ បង្កើនតួនាទីគាំទ្រធុរកិច្ចរបស់ស្ថាប័នរដ្ឋក្នុងសកម្មភាពពាណិជ្ជកម្ម។ រួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត រក្សាកំណើនសេដ្ឋកិច្ច ជំរុញផលិតកម្ម និងបង្កើនសកម្មភាពពាណិជ្ជកម្មលើភូមិសាស្ត្រខេត្ត។
នៅក្នុងពិធីបុណ្យ មន្ទីរឧស្សាហពាណិជ្ជកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងផ្សារទំនើបទឺសឺន បានចុះហត្ថលេខាលើផែនការហការរៀបចំអនុវត្តការបំផុសចលនា “ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” - ផលិតផលអូខូបអានយ៉ាង ឆ្នាំ ២០២៥។ ផ្សារទំនើបទឺសឺនជូនសៀវភៅកត់ត្រាចំនួន ៧ពាន់ក្បាលដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាករបស់ទីរួមស្រុកឡុងប៊ិញនិងស្រុកអានភូ៕
ប្រែ៖ ណារីពៅ