ពិធីបំផុស និងបុណ្យកីឡា អបរអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់វៀតណាម

ព្រឹកថ្ងៃទី១៤ ខែមីនា មន្ទីរឧស្សាហពាណិជ្ជកម្មសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនទីក្រុង ឡុងស្វៀន សមាគមការពារសិទ្ធិអ្នកប្រើប្រាស់ខេត្តអានយ៉ាង និងសមាគមធុរកិច្ចខេត្តរៀបចំពិធីបំផុស និងបុណ្យកីឡា អបរអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់វៀតណាមឆ្នាំ ២០២៥។

ប្រតិភូ និងអត្តពលិកចូលរួមពិធីបំផុសនិងបុណ្យកីឡា
លោក ហ្វិញង៉ុកហូ អនុប្រធានមន្ទីរឧ​ស្សាហ​ពាណិជ្ជ​កម្ម​ បំផុសចូលរួមទិវាសិទ្ឋអ្នកប្រើប្រាស់វៀតណាមឆាំ្ន ២០​២៥
ប្រគល់ទង់អនុស្សាវរីយ៍ដល់អង្គភាពចូលរួមពិធីបំផុសនិងបុណ្យកីឡា

អត្តពលិកប្រកួតប្រជែងខ្លឹមសាររត់អត្តពលកម្មនុងទាញព្រ័ត
ជូនរង្វាន់ដល់អត្តពលិកទទួលបានស្នាដៃខ្ពស់

លោក ហ្វិញង៉ុកហូ អនុប្រធានមន្ទីរស្សាហពាណិ​​ជ្ជកម្ម បានឲ្យដឹងថា ពិធីបំផុស និងបុណ្យកីឡា អបរ​អរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់វៀតណាមឆ្នាំ ២០​២៥​ ក្រោមប្រធានបទ “ព័ត៌មានតម្លាភាព - ប្រើប្រាស់​មាន​ទំនួលខុសត្រូវ” ដោយសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃព័ត៌មានសម្រាប់អ្នកប្រើប្រាស់នៅពេលជ្រើសរើស ទូទាត់ និងប្រើប្រាស់ទំនិញ និងសេវាកម្ម ជាពិសេសក្នុងបរិបទមានទង្វើបោកប្រាស់ និង​រំលោភ​បំ​ពាន​​លើសិទ្ឋនិងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់

នេះជាឆ្នាំទី២ មន្ទីរឧស្សាហពាណិជ្ជកម្មបានរៀប​​ចំចលនាកីឡា ដើម្បីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់វៀតណាម។ ពិធីបុណ្យកីឡាឆ្នាំនេះបានទាក់ទាញអត្តពលិកជាង ៤០០នាក់ មកពីស្ថាប័ន អង្គភាព ធុរ​កិច្ច និងសាលារៀននានាក្នុងខេត្តមកចូលរួមប្រកួតកីឡា​​នូវវិញ្ញាសាចំនួន ២ គឺរត់អត្តពលកម្ម និង​ទាញ​ព្រ័ត​។​

ពិធីបំផុសនិងបុណ្យកីឡាមិនត្រឹមតែជាសកម្មភាពឃោសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ធុរកិច្ចបង្ហាញពីកិច្ចសនយានៃខ្លួនក្នុងការការពារអ្នកប្រើប្រាស់តាមរយៈផលិតផលគុណភាព ព័ត៌មានតម្លាភាព ធានាសិទ្ធិទិញទំនិញដោយសុវត្ថិភាព និងសមធម៌។ នេះគឺជាឱកាសមួយដើម្បីគាំទ្រស្មារតីកីឡា លត់​ដំសុខភាព បង្កើតជាទំនាក់ទំនងរវាងអង្គការ ធុរកិច្ច និងអ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ នេះក៏ជា ព្រឹត្តិការណ៍ បើកសកម្មភាពទាក់ទាញចូលរួមទិវាសិទ្ធិអ្នកប្រើប្រាស់វៀតណាមឆ្នាំ ២០២៥ នៅលើភូមិសាស្ត្រខេត្ត៕  

ប្រែ៖ ណារីពៅ