រយៈពេលថ្មីៗនេះ ចលនា “ប្រជាសិក្សាឌីជីថល” នៅខេត្តអានយ៉ាង បានផ្សព្វផ្សាយទូលំទូលាយ បាន ទាក់ទាញក្រុមយុវជនស្ម័គ្រចិត្តជាង ១៤០ក្រុម ជាមួយនឹងសមាជិកជិត ១.៣០០នាក់ចូលរួម។
សមាជិកសហជីពបានវត្តមាននៅគ្រប់គ្រួសារ ជាពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីសកលកម្មចំណេះដឹង “បច្ចេកវិជ្ជាឌីជីថល” សម្រាប់ប្រជាជន។ នេះជាព័ត៌មានបានបង ដោមិញសាង អនុលេខាសម្ព័ន្ឋយុវជនខេត្ត ប្រធានសហព័ន្ឋយុវជនវៀតណាមខេត្តអានយ៉ាង លើកឡើងក្នុងកម្មវិធីហ្វឹកហាត់ “យុវវ័យអានយ៉ាង ជាមួយនឹងដំណើរការឌីជីថលនិងការចុះហត្ថលេខាឌីជីថលសុវត្ថិភាព និងការប្រើប្រាស់សេវាកម្មសាធារណៈមានប្រសិទ្ធភាព” អាស្រ័យដោយសម្ព័ន្ឋយុវជនខេត្តសហការជាមួយនឹងទូរគមនាគមន៍អានយ៉ាងរៀបចំឡើងនៅព្រឹកថ្ងៃទី ៦ ឧសភា។

បង ដោមិញសាង អនុលេខាសម្ព័ន្ធយុវជនខេត្តអានយ៉ាង បានឲ្យដឹងថា ដើម្បីជំរុញដំណើរការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់ជំនាញបច្ចេកវិជ្ជាសម្រាប់ប្រជាជន និងបង្ហាញពីតួនាទីរបស់យុវវ័យក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីភាពវាយទម្លុះក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងផ្លាស់ប្តូរឌីជីថលជាតិ ភ្លាមមួយរំពិចបន្ទាប់ពីពេលលោក តូឡឹម អគ្គលេខាបក្សបានណែនាំនិងបំផុសចលនា “ប្រជាសិក្សាឌីជីថល” សម្ព័ន្ធយុវជនខេត្ត និងសហព័ន្ឋយុវជនវៀតណាមខេត្តអានយ៉ាង បានរៀបចំសកម្មភាពផ្លាស់ប្តូរឌីជីថលក្នុងពេលដំណាលគ្នា ដើម្បីចូលរួមជ្រោមជ្រែងចលនា “ប្រជាសិក្សាឌីជីថល” លើវិសាលភាពក្នុងខេត្តទាំងមូល។
តាមរយៈនោះ ខេត្តទាំងមូលបានបង្កើតក្រុមយុវជននៃ “ប្រជាសិក្សាឌីជីថល” ចំនួន ១៤២ ក្រុម ដោយមានសមាជិកចំនួន ១.២៨៨ នាក់ជាកម្មាភិបាលសម្ព័ន្ឋយុវជន សមាគមស្នូល យុវជនយល់ជ្រៅជ្រះ មានចំណេះដឹងស៊ីជម្រៅអំពីការផ្លាស់ប្តូរឌីជីថលនៅតាមឃុំ សង្កាត់ ទីរួមស្រុកក្នុងខេត្ត។ សមាជិកសហជីព និងយុវជនសកម្មឃោសនា គាំទ្រ និងផ្សព្វផ្សាយ ចំណេះដឹងជាមូលដ្ឋាន និងជំនាញនៃបច្ចេកវិជ្ជាព័ត៌មានដល់ប្រជាជននិងយុវជន យុវកុមារដោយទម្រង់ផ្ទាល់ ឬតាមអនឡាញ។
ជាពិសេស ក្រុមយុវជននៃ“ប្រជាសិក្សាឌីជីថល” បានចុះទៅផ្ទាល់ដល់គ្រួសារនីមួយៗ ជាពិសេសនៅតំបន់ដាច់ស្រយាល តំបន់ឆ្ងាយ និងមនុស្សចាស់ ដើម្បីណែនាំ និងផ្សព្វផ្សាយការប្រើប្រាស់កុំព្យូទ័រ ស្មាតហ្វូន បណ្តាញសង្គម សេវាសាធារណៈតាមអនឡាញជាដើម ណែនាំប្រជាជនចូលប្រើអ៊ីនធឺណិត និងជំនាញឌីជីថលសំខាន់ៗ ដើម្បីធានាសុវត្ថិភាព និងរក្សាភាពសម្ងាត់ព័ត៌មានជាមូលដ្ឋាន ជៀសវាងការក្លែងបន្លំឌីជីថល កំណត់អត្តសញ្ញាណ ទប់ស្កាត់ព័ត៌មានមិនល្អ និងពិសពុលក្នុងលំហរឌីជីថលជាដើម។
មុននោះ សម្ព័ន្ធយុវជនខេត្តអានយ៉ាង ក៏បាន ដាក់ចេញនូវទម្រង់ “ផ្លូវក្រុង មណ្ឌលភូមិករ តំបន់ផ្សារទូទាត់មិនប្រើសាច់ប្រាក់” នៅតាមស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្តទាំង ១១/១១ ផងដែរ។ តាមរយៈនោះ ជួយឲ្យប្រជាជនទទួលបានបទពិសោធន៍ថ្មី លឿន ទំនើប មិនប្រើសាច់ប្រាក់ដោយប្រើទូរសព្ទដៃឆ្លាតវៃ តាមរយៈគណនីធនាគារ និងលេខកូដ QR។បើតាមបង ដោមិញសាង អនុលេខាសម្ព័ន្ធយុវជនខេត្តអានយ៉ាង បានឲ្យដឹងថា ក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លាដូចបច្ចុប្បន្នេះ ការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត និងឧបករណ៍ឌីជីថលសំខាន់ៗលែងជានិន្នាការទៀតហើយ ប៉ុន្តែបានក្លាយទៅជាផ្នែកសំខាន់មួយនៃជីវិតរបស់ប្រជាជនគ្រប់រូប។
សម្រាប់យុវជននិងកម្លាំងឈានមុខ និងច្នៃប្រឌិត បង ដោមិញសាង អនុលេខាសម្ព័ន្ធយុវជនខេត្តអានយ៉ាង បានមានប្រសាសន៍ថា មិត្តគ្រប់រូបត្រូវតែជាអ្នកត្រួសត្រាយ ក្លាយជាកត្តាសកម្មក្នុងការទទួលបានការ ប្រើប្រាស់ និងផ្សព្វផ្សាយទៅដល់ប្រជាជននៅមណ្ឌលក្រុង អនុសង្កាត់ ភូមិ ដែលបុគ្គលខ្លួនរស់នៅអំពីភាពវិជ្ជមាននៃការប្រើប្រាស់ឧបករណ៍ឌីជីថល។

“សកម្មភាពតូចរបស់សមាជិកសហជីព និងយុវជននាពេលបច្ចុប្បន្ននេះ ដូចជាការដំឡើងហត្ថលេខាឌីជីថល និងការប្រើប្រាស់សេវាសាធារណៈ ដើម្បីអនុវត្តនីតិវិធីរដ្ឋបាល ឯកសារសិក្សាជាដើម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរធំ។សង្ឃឹមថា សមាជិកសហជីពនិងយុវជនម្នាក់ៗនឹងក្លាយជាស្នូលដើម្បីសាយភាយស្មារតីនៃការផ្លាស់ប្តូរឌីជីថលក្នុងសហគមន៍”- បង ដោមិញសាង អនុលេខាសម្ព័ន្ធយុវជនខេត្តអានយ៉ាង សង្កត់ធ្ងន់។

តាមរយៈកម្មវិធីហ្វឹកហាត់ “យុវវ័យអានយ៉ាងនឹងដំណើរការឌីជីថល - ហត្ថលេខាឌីជីថលសុវត្ថិភាព និងប្រើប្រាស់សេវាសាធារណៈមានប្រសិទ្ធភាព" កម្មាភិបាលសម្ព័ន្ឋយុវជន និងសមាគមស្នូលនៅក្នុងខេត្តនឹងបានអ្នកជំនាញការអំពីការផ្លាស់ប្តូរឌីជីថលរបស់ VNPT សាខាអានយ៉ាងផ្សព្វផ្សាយគោលការណ៍របស់បក្ស និងរដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរឌីជីថល ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ៥០និងសេចក្តីសម្រេចចិត្តលេខ ៥៧។ ទន្ទឹមនឹងនោះ ណែនាំពីការចុះឈ្មោះ និងតំដំឡើងហត្ថលេខាឌីជីថល VNPT SmartCA តាមរយៈកម្មវិធី VNeID និងគេហទំព័រសេវាសាធារណជាតិ បង្កើតកម្មវិធី “ស៊ីមសម្ព័ន្ឋយុវជន” ភ្ជាប់នឹងការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពសម្ព័ន្ឋយុវជន និងសមាគម។
នេះបានចាត់ទុកថាជាជំហានជាក់ស្តែងមួយក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់សមាជិកសហជីព រួមចំណែកបង្កើតរូបភាពយុវជនទំនើបនិងសមាហរណកម្មយ៉ាងសកម្ម។គោលដៅខិតខំក្នុងខែឧសភា ឆ្នាំ ២០២៥ នឹងមានសមាជិកសហជីពយ៉ាងហោចណាស់ ២.០០០ នាក់ចុះឈ្មោះ និងប្រើប្រាស់ហត្ថលេខាឌីជីថល ដើម្បីអនុវត្តសេវាសាធារណៈតាមអ៊ីនធឺណិត៕
ប្រែ៖ ណារីពៅ