យុវជនទិញបៀនបន្តវេនពីបុព្វការីជនបញ្ចេញកម្លាំង បរិច្ចាកដើម្បីស្រុកកំណើត

ក្នុងបរិយាកាសសប្បាយរីករាយឆ្ពោះទៅថ្ងៃបម្រប់ ខួបស្តេចហុង សោយទីវង្គតនៅថ្ងៃ ១០ ខែ ៣ ចន្ទគតិ ស្មារតី “កូនឡាកចៅហុង” បានអុជបំភ្លឺក្នុងបេះដូងប្រជាជនវៀត។ ស្មារតីនោះបានយុវជនទីរួមខេត្តទិញបៀនធ្វើឲ្យជាក់ស្តែងតាមរយៈសកម្មភាពដ៏មានអត្ថន័យ និងបង្ហាញពីការបន្តប្រពៃណីពីបុព្វការីជន លះបង់អស់ពីសមត្ថភាពដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ ការ​ងារ​សម្ព័ន្ធ​​យុវជន និងចលនាយុវជននៅទិញបៀនបានប្រព្រឹត្តទៅយ៉ាង​ផុលផុស ដើម្បីបន្សល់ទុកនូវសញ្ញាណដ៏រឹងមាំនៅក្នុងសហគមន៍។ ស្ថានភាព​មនោគមវិជ្ជា​របស់​យុវជន​នៅ​​ក្នុងភូមិសាស្ត្រ​​តែងតែ​មាន​ស្ថិរភាព សមាជិកសម្ព័ន្ធយុវជនតែងតែរក្សារឹងមាំទំនុកចិត្តលើមាគ៌ារបស់បក្ស និង​គោរពយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងច្បាប់របស់រដ្ឋ បង្ហាញពីស្មារតីសាមគ្គីភាព និងឧត្តមគតិបដិវត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត តបស្នង​​គុណ គាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការពារបរិស្ថាន

លេចធ្លោក្នុងការងារអប់រំនយោបាយ មនោគមវិជ្ជា និងសីលធម៌ គណៈអចិន្ត្រៃយ៍បក្ខភាគសម្ព័ន្ធយុវជនទី​រួម​​ខេត្តទិញបៀន បានរៀបចំសកម្មភាពដ៏មានអត្ថន័យ​​ជាច្រើនដូចជា ការទៅគោរពវិញ្ញាណក្ខន្ឋនៅ​ទីបញ្ចុះសពរបស់យុទ្ឋជនពលីនិងរៀបចំដំណើរទៅប្រភពដើមនៅកន្លែងកេរដំណែលប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹប្រពៃណីបដិវត្តន៍របស់មូលដ្ឋាន។ ជាពិសេស សកម្ម​​ភាព “ធ្វើដំណើរទៅកាន់ប្រភពដើម” ទៅកាន់ប៉ុស្តិ៍​បង្គោល​ដែកថែបញឺនហ៊ឺង រូងសម្ងាត់បក្ខភាគទីរួមខេត្ត វត្ត ហ្វាថាញ់ កន្លែងដែលលោកតា ង្វៀនសិញសាក់  ធ្លាប់ធ្វើសកម្មភាពបានបន្សល់ទុកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាច្រើននៅក្នុងចិត្តរបស់យុវជន។ តាមរយៈ​នោះ មិនត្រឹមតែជួយឲ្សសម្ព័ន្ឋយុវជនយល់កាន់ច្បាស់​អំពីប្រពៃណីវីរភាពតស៊ូប្រយុទ្ធរបស់បុព្វបុរសប៉ុណ្ណោះទេ ថែមទាំងជំរុញស្មារតីនៃមោទនភាព និងភាទទួលខុសត្រូវរបស់យុវជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិផងដែរ។ទន្ទឹមនឹងនោះ ការងារឃោសនាច្បាប់ក៏បានជំរុញខ្លាំងផ្សព្វផ្សាយ តាមរយៈនោះផ្សព្វផ្សាយ​បាន​ចំនួន៤០លើក ទាក់ទាញសមាជិកសហជីព​និង​យុវជនជិត២០០០នាក់ចូលរួម ដោយផ្តោតលើខ្លឹមសារជាក់​​ស្តែងពាក់ព័ន្ធនឹងយុវជនដូចជា ច្បាប់ចរាចរណ៍ ច្បាប់​​​កាត្វកិច្ចយោធា ច្បាប់ការពារកុមារជាដើម ជួយ​ឲ្យ​យុជនយល់ច្បាស់ និងបំពេញភារកិច្ចជាពលរដ្ឋបានត្រឹមត្រូវ។

ក្នុងចលនាសកម្មភាពបដិវត្តន៍ យុវជនទិញបៀន បានបន្តអះអាងនូវតួនាទីត្រួសត្រាយនិងស្ម័គ្រចិត្ត។ ចូលរួមជ្រោមជ្រែងកម្មវិធី “និទាឃរដូវស្ម័គ្រចិត្ត និងនិទាឃៈរដូវនៅព្រំដែន” សម្ព័ន្ឋយុវជនទីរួមខេត្ត បានហការជាមួយអង្គភាពនានាប្រគល់ផ្ទះមេត្រីភាពបានជាច្រើន​ខ្នង រៀបចំការពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយបុណ្យចូលឆាំ្នថ្មីវៀត​ណាម​ដល់គ្រួសារក្រីក្រ និងសិស្សានុសិស្សដែល​មាន​ស្ថាន​ភាពលំបាក។ការងារជាក់លាក់ដូចជា ជូនអំ​ណោយ​២០០ ចំណែក អាហារូបករណ៍ ១០០ ចំណែក ពិនិត្យសុខភាព ២០០ ករណី ដាំដើមឈើ កសាងផ្លូវយុវជនភ្លឺ-បៃតង-ស្អាតជាដើម បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព ស្មារតី និងសម្ភារៈរបស់ប្រជា​ជននៅតាមព្រំដែន។

ចំណុចភ្លឺមួយផ្សេង​ទៀតគឺចលនាយុវជនច្នៃប្រឌិត លេចធ្លោជាមួយការរៀបចំ​បរិ​យា​​កាសវប្បធម៌វៀតណាមដើម្បីអំណរបក្ស និង​អំណរ​និទាឃរដូវឆ្នាំ ២០២៥ ដាស់តឿនទឹកចិត្ត​ស្នេហាវប្បធម៌ជាតិ និងបង្កើតសួនលេងកម្សានមានប្រយោជន៍សម្រាប់យុវជន។ មិនត្រឹមតែសកម្មរក្សា និងសាយ​ភាយ​តម្លៃវប្បធម៌ជាតិសាស្ត្រប៉ុណ្ណោះទេ យុវជន​ទិញ​បៀន​ ថែមទាំងសម្របខ្លួនយ៉ាងសកម្មទៅនឹងយុគសម័យ​​ឌីជីថល តាមរយៈសកម្មភាពបង្ហាញ “ក្រុមប្រជា​ជន​សិក្សាឌីជីថល”។ នេះគឺជាទម្រង់ថ្មីមួយដើម្បីផ្សព្វផ្សាយ និងណែនាំប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរ ដើម្បីចូលប្រើកម្មវិធីបច្ចេកវិជ្ជាឆ្លាតវៃ រួមចំណែកជំរុញ​ដំណើរការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយនៅក្នុងមូលដ្ឋាន។ស្មារតីស្ម័គ្រចិត្តការពារមាតុភូមិរបស់យុវជន​ទិញ​បៀន ក៏បានបង្ហាញច្បាស់តាមរយៈការបង្កើត “ក្រុមយុវជនស្ម័គ្រចិត្តចូលរួមគាំទ្រការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម”។ បន្ទាប់ពីពិធីសម្ភោធភ្លាម ក្រុមការងារបានចាប់ផ្តើមសាងសង់ផ្ទះដំបូងនៅសង្កាត់ទិញបៀន ស្របតាមគោលការណ៍ធំរបស់រដ្ឋាភិបាល និងបង្ហាញពីស្មារតីទទួលខុសត្រូវរបស់យុវជនចំពោះសហគមន៍។

រួមដំណើរជាមួយយុវជនក្នុងការសិក្សា និង​បង្កើត​អាជីព សម្ព័ន្ឋយុវជនទីរួមខេត្ត បានសហការរៀបចំវគ្គបណ្តុះបណ្តាលអំពីសិទ្ធិកុមារ បង្ការទប់ស្កាត់​អាពាហ៍ពិពាហ៍មិនទាន់ពេញវ័យ អំពើហិង្សា និងការរំលោភបំពានលើកុមារីជាដើម សកម្មភាពនេះមាន​លក្ខណៈ​មនុស្សធម៌យ៉ាងជ្រាលជ្រៅ ឆ្ពោះទៅដល់ការ​អភិវឌ្ឍន៍​ជា​និរន្តរភាព និងសមភាពក្នុងសង្គម។ ក្រៅពីនេះ ក៏​មាន​​កម្មវិធីជាច្រើនបានរៀបចំឡើងផងដែរ ដូចជា បើកថ្នាក់ស្គរ ត្រែ និងក្លឹបគុនជាដើម​ដើម្បីអភិវឌ្ឍន៍​កាយសម្បទា លត់ដំបំណិនជីវិត បង្កើតផ្នត់រស់នៅដោយ​តម្លា​ភាព និងអារ្យធម៌សម្រាប់យុវជន។ ក្នុងវិស័យគាំទ្រយុវជនផ្តើមអាជីព និងបង្កើតអាជីវកម្ម សម្ព័ន្ឋ​យុវជន​ទីរួមខេត្តបន្តសហការជាមួយធនាគារគោលនយោបាយ​​សង្គមទីរួមខេត្តផ្សព្វផ្សាយកម្មវិធីកម្ចីអនុគ្រោះ បង្កើតលក្ខខណ្ឌសម្រាប់យុវជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះជាដំណោះស្រាយជាក់ស្តែង ជួយឲ្យយុវជនមានទំនុក​​ចិត្តក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម ឈានឡើងធ្វើ​មានស្របច្បាប់នៅលើទឹកដីនៃស្រុកកំណើត។

លទ្ធផលវិជ្ជមានទាំងអស់ក្នុងខែដំបូងនៃឆ្នាំនេះមិនត្រឹមតែបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវស្មារតីរបស់យុវជនទិញបៀន បន្តធ្វើតាមបុព្វការីជន និងខិតខំប្រឹងប្រែង​​ដើម្បីជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំង​បញ្ចាក់​ពី​តួ​​នាទីត្រួសត្រាយ ច្នៃប្រឌិត និងស្មោះត្រង់របស់យុវជនក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរក្សា​សន្តិ​សុខ​ការពារជាតិ នៅតាមព្រំដែននៃមាតុភូមិផងដែរ។ ដោយស្មារតី “ពេលផឹកទឹកនឹងប្រភពដើម” និងទឹកចិត្ត​មោទនភាពជាតិយ៉ាងជ្រាលជ្រៅ យុវជនជំនាន់ក្រោយរបស់​ទិញបៀន កំពុងអះអាងនូវតួនាទីដ៏សំខាន់របស់ខ្លួនជារៀងរាល់ថ្ងៃក្នុងការថែរក្សា និងពង្រីក​តម្លៃវប្បធម៌ប្រពៃណី ដើរតាមគន្លងបុព្វការីជនក្នុងការងារកសាង និងការពារមាតុភូមិវៀតណាមដ៏ខ្លាំងក្លា

ប្រែ៖ ណារីពៅ