ប៉ុន្មានឆ្នាំទៅនេះ ការងាររបស់សមាគម និងចលនាយុវជននៅស្រុកចូវថាញ់ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរ និងសម្រេចបានស្នាដៃគួរឲ្យរីករាយ ជាមួយនឹងសំណង់កិច្ចការដ៏មានអត្ថន័យជាច្រើនបានទាក់ទាញយុវជនមួយចំនួនធំឲ្យចូលរួម។ តាមរយៈនេះ ពង្រីកស្មារតីសាមគ្គីភាព ថាមវន្ត ច្នៃប្រឌិត មានសេចក្តីប្រាថ្នាក្នុងការបរិច្ចាក ឈានមុខរបស់យុវវ័យ រួមគ្នាកសាងមាតុភូមិ ចូវថាញ់ ឲ្យកាន់តែរីកចម្រើន។


លោក ទ្រឿងថាញ់ទ្រុង លេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់ បានឲ្យដឹងថា៖ សម្ព័ន្ធយុវជនស្រុកគ្រប់លំដាប់ថ្នាក់បានម្ចាស់ការបង្កើតផែនការយ៉ាងសកម្មនិងជាក់លាក់ទៅក្នុងកម្មវិធីសម្ព័ន្ឋយុវជននិងចលនាយុវជន និងកុមារ។ កម្លាំងសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៅក្នុងភូមិសាស្ត្រខេត្តតែងតែខិតខំបញ្ចេញកម្លាំងប្រកួតប្រជែងពលកម្មច្នៃប្រឌិត សិក្សា និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ។ បន្តាមូលដ្ឋានសម្ព័ន្ធយុវជន យកចិត្តទុកដាក់ និងរៀបចំឲ្យសមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សនិងនិស្សិតសិក្សាស្វែងយល់ឲ្យបានហ្មត់ចត់នូវគោលការណ៍ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងរួមបញ្ចូលការអប់រំផ្នែកច្បាប់ក្នុងទម្រង់ជាច្រើន តាមរយៈសកម្មភាពសាខាសម្ព័ន្ឋ ប្រជុំជីវភាពក្លឹប ក្រុម និងកង។ កិច្ចសន្ទនា និងវេទិកា បេះផ្កាប្រជាធិបតេយ្យជាដើម។ ទន្ទឹមនិងនោះ បង្កើនការឃោសនា បង្ការទប់ស្កាត់គ្រឿងញៀន ធានាការបង្ការ ពន្លត់អគ្គីភ័យ និងជួយសង្គ្រោះជនរងគ្រោះ។ សន្សំសំចៃអគ្គិសនី អនាម័យបរិស្ថានស្អាត។ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។ សហការជាមួយវិស័យអប់រំ ជួយគាំទ្រយុវជនដែលកំពុងលូតលាស់យឺតជាដើម បានទាក់ទាញយុវជនចូលរួមយ៉ាងច្រើនកុះករ។
គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនស្រុកចូវថាញ់ តែងតែបំផុសចលនាប្រឡងប្រណាំងជាមួយនឹងខ្លឹមសារដ៏សំបូរបែប និងជាក់ស្តែងជាច្រើន បង្កើតលក្ខខណ្ឌសម្រាប់សមាជិកសម្ព័ន្ឋយុវជនលត់ដំ និងខិតខំឈានឡើងទាំងក្នុងការងារ និងទាំងក្នុងជីវិត។ លើកជាគំរូដូចជា ទម្រង់ “ក្លឹបកាត់សក់ស្ម័គ្រចិត្តដើម្បីជីវិតសហគមន៍”។ ទម្រង់ទិញប័ណ្ណធានារ៉ាប់រងសុខភាពជូនលេខាសាខាសម្ព័ន្ឋយុវជន និងប្រធានសាខាសមាគមយុវជនភូមិ។ “អុជបំភ្លឺផ្លូវជនបទ” និងគាំទ្រដើមទុនផ្តើមអាជីព។
ក្រៅពីនេះ យុវជនចូវថាញ់ ប្រឡងប្រណាំងឈានមុខក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាល។ ពលកម្មផលិតកម្មអាជីវកម្ម ចលនាយុវជនរួមវិភាគទានដើមទុនជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច ឈានឡើងធ្វើមានស្របច្បាប់។ ឆ្នាំកន្លងទៅនេះ សម្ព័ន្ធយុវជនស្រុកបានអនុវត្តគម្រោងយុវជនចំនួន ៧ ផ្សារភ្ជាប់នឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្វាគមន៍មហាសន្និបាតប្រតិភូសហសមាគមយុវជនវៀតណាមគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ ២០២៤ - ២០២៩ ដែលមានតម្លៃសរុបជាង ៥០០ លានដុង។ សម្ព័ន្ធយុវជនមូលដ្ឋានក្នុងស្រុកទាំងមូលបានអនុវត្តគម្រោងយុវជនចំនួន ៤៦ ដោយមានតម្លៃសរុបជាង ៦៩០ លានដុង។

ដោយស្មារតី “ទីណាមានតម្រូវការនិងមានការលំបាកគឺមានយុវជ” ថ្នាក់ឃុំ ទីរួមស្រុក និងសម្ព័ន្ធយុវជនក្រោមឱវ៉ាទ បានបើកយុទ្ឋនាការអនុវត្តសំណង់កិច្ចការយុវជន ដោយភ្ជាប់ជាមួយសកម្មភាព “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” និង “ថ្ងៃអាទិត្យបៃតង” បានទាក់ទាញសមាជិកសម្ព័ន្ឋយុវជនយ៉ាងច្រើនកុះករចូលរួម ដូចជា៖ ជំរុញខ្លាំងផ្សព្វផ្សាយការចលនា “យុវជនម្នាក់គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតមួយ។កសាងផ្លូវយុវជន គាំទ្រយុវជនផ្តើមអាជីព បណ្តុះបណ្តាល និងផ្ទេរប្រគល់វិទ្យាសាស្ត្រនិងបច្ចេកទេសជឿនលឿន ក្នុងផលិតកម្ម។ សួរសុខទុក្ខ និងផ្តល់អំណោយដល់សមាជិកសម្ព័ន្ធយុវជនក្រីក្រ សិស្សក្រីក្រសង្វាតរៀន គ្រួសារគោលនយោបាយមានស្ថានភាពលំបាក និងវីរមាតាវៀតណាម សង់ផ្ទះមេត្តាធម៌ ផ្ទះមិត្តភាពសម្រាប់សមាជីកសម្ព័ន្ឋយុវជនដែលមានការលំបាកអំពីលំនៅដ្ឋាន បរិច្ចាគឈាមស្ម័គ្រចិត្ត រៀបចំការពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃដល់អ្នកក្រីក្រ។
ដោយកំណត់ពីតួនាទី និងភារកិច្ចសំខាន់ៗរបស់យុវជនក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បណ្តាមូលដ្ឋានសម្ព័ន្ឋយុវជនលើភូមិសាស្ត្រស្រុកបានជំរុញខ្លាំងការងារឃោសនាអំពីគោលដៅ លក្ខណៈវិនិច្ឆ័យ និងសន្ទស្សន៍កសាងជនបទថ្មីដល់ សមាជិកសម្ព័ន្ឋយុវជន និងប្រជាជន។ ចលនា “យុវជនរួមគ្នាកសាងជនបទថ្មី” ផ្សារភ្ជាប់នឹងសំណង់កិច្ចការយុវជនដូចជា៖ កសាងស្ពាន ផ្លូវចរាចរណ៍ជនបទ អុជបំភ្លឺផ្លូវជនបទ អនាម័យបរិស្ថាន កសាងប្រព័ន្ធទឹកស្អាត កសាងសួនកុមារជាដើម បានផ្តោតអនុវត្តនៅតាមឃុំ ក្នុងផែនទីបង្ហាញផ្លូវកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ និងជនបទថ្មីគំរូ។

ដោយស្មារតី “ទីណាមានតម្រូវនិងមានការលំបាកគឺមានយុវជន” ថ្នាក់ឃុំ ទីរួមស្រុក និងសម្ព័ន្ធយុវជន ក្រោមឱវ៉ាទបានបើកយុទ្ឋនាការអនុវត្តសំណង់កិច្ចការយុវជន ដោយផ្សារភ្ជាប់នឹងសកម្មភាព “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” និង “ថ្ងៃអាទិត្យបៃតង” បានទាក់ទាញសមាជិកសហជីពយុវជនយ៉ាងច្រើនកុះករចូលរួម ដូចជា៖ ជំរុញខ្លាំងការផ្សព្វផ្សាយចលនាអនុវត្ត “យុវជនម្នាក់គំនិតផ្តួចផ្តើម និងច្នៃប្រឌិតមួយ។ កសាងផ្លូវយុវជន គាំទ្រយុវជនផ្តើមអាជីព បណ្តុះបណ្តាល និងផ្ទេរប្រគល់វិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿនទៅក្នុងផលិតកម្ម។ សួរសុខទុក្ខនិងផ្តល់អំណោយដល់សមាជិកសម្ព័ន្ធយុវជនក្រីក្រ សិស្សក្រីក្រសង្វាតរៀន គ្រួសារគោលនយោបាយមានស្ថានភាពលំបាក និង វីរមាតាវៀតណាម។
លោក ទ្រឿងថាញ់ទ្រុង លេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់ បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៅស្រុកចូវថាញ់ បានបន្តយកចិត្តទុកដាក់លើការផ្លាស់ថ្មី និងលើកកម្ពស់គុណភាពការងារសមាគម និងចលនាយុវជន រួមចំណែកកសាងអង្គការសម្ព័ន្ធយុវជនរឹងមាំ។ទន្ទឹមនឹងនោះ ជំរុញខ្លាំងការឃោសនា និងអប់រំអំពីសីលធម៌ ផ្នត់រស់នៅសម្រាប់សមាជិកសម្ព័ន្ឋយុវជនក្នុងទម្រង់ជាច្រើន ធ្វើល្អការងារសហការក្នុងការអនុវត្តសំណង់កិច្ចការយុវជន។ជាពិសេស បន្តអនុវត្តល្អបណ្តាចលនា “ឈានមុខស្ម័គ្រចិត្តចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការពារមាតុភូមិ” “រួមដំណើរជាមួយយុវជន បង្កើតជីវិត បង្កើតអាជីព” គាំទ្រយុវជន បង្កើតជីវិតបង្កើតអាជីពជាដើម ជាមួយនឹងសកម្មភាពជាក់ស្តែង ប្រសិទ្ធភាព ដូចជា៖ កសាងស្ពាន កសាងផ្លូវជនបទ អុជបំភ្លឺផ្លូវជនបទ អនាម័យបរិស្ថាន កសាងប្រព័ន្ឋទឹកស្អាតនិងកសាងសួនកម្សានសម្រាប់កុមារជាដើម៕
ប្រែ៖ ណារីពៅ