ព្រែកវិញទេបានជី្ទន្ទឹមនិគ្នានឹងផ្លូវព្រំដែនវៀតណាម- កម្ពុជា ចាប់ពីត្រើយខាងលិចទន្លេចូវដុករបស់សង្កាត់វិញង្វើន (ទីក្រុងចូវដុកអានយ៉ាង) ត្រង់តភ្ជាប់នឹងទន្លេយ៉ាងថាញ់ របស់ទីក្រុងហាទៀន ខេត្តគៀនយ៉ាង បានបង្កើតជាប្រព័ន្ឋធារាសាស្ត្រខាងលើដ៏សំខាន់សម្រាប់ តំបន់ចតុកោណឡុងស្វៀន រួមចំណែកធ្វើឲ្យតំបន់ដីនេះអភិវឌ្ឍន៍។ រហូតមកដល់ពេលនេះ ព្រែកជីកនៅតែមានតម្លៃដ៏ធំធេងអំពីទិដ្ឋភាពនៃការគ្រប់គ្រងទឹក ចរាចរណ៍ ពាណិជ្ជកម្ម ការពារព្រំដែន បង្ហាញពីកម្លាំងពលកម្មច្នៃប្រឌិតកសាងប្រទេសជាតិវៀតណាម។
ព្រែកវញទេបានចាត់ទុកថាជា“ព្រែកមេ” សម្រាប់បង្កើតព្រែក T5 T4 T3 ព្រែកទាំងនេះមានប្រភពចេញពីព្រែកវិញទេ បង្កើតជាបណ្តាញធារាសាស្ត្រដ៏ក្រាស់ដែលនាំទឹកសាបពីទន្លេហូវចូលទៅក្នុងតំបន់ចតុកោណឡុងស្វៀន ប្រព័ន្ធនេះជួយចែកចាយទឹកបានស្មើៗគ្នា កែលម្អប្រព័ន្ឋលូបង្ហូរទឹក (លូបង្ហូរទឹកជំនន់) ផ្តល់ទឹកស្រោធស្រប់ស្ថិរភាព ជួយលាងជាតិជូរ នាំមកនូវដីល្បាប់ បង្កើនជីជាតិដី កែលម្អលក្ខណៈវប្បកម្ម ធ្វើឲ្យស្រូវលូតលាស់ល្អ មានផលិតភាពខ្ពស់ ផលិតពី ១ដូវទៅ២រដូវនិងកំពុងឈានឡើង៣រដូវ។ ការវិនិយោគមានលំដាប់លំដោយ ស្របគ្នាជាមួយនឹងសំណង់ប្រព័ន្ធធារាសាស្រ្តធំៗក្នុងរយៈពេលដ៏យូរបានក្រលៃតំបន់ចតុកោណឡុងស្វៀនពីដីព្រៃជ្រាបជាតិជូរធ្ងន់ក្លាយជាតំបន់ផលិតស្បៀងអាហារដ៏សំខាន់និងចំណុចរបស់តំបន់វាលទំនាបទន្លេគឺវឡុងហើយប្រែខ្លួនជាតំបន់ផលិតស្រូវចំណុចនៃប្រទេសទាំងមូល។
ទន្ទឹមនឹងនោះ រួមជាមួយនឹងសន្ទុះនៃតម្លៃបានធ្វើឲ្យព្រែកវិញទេ ក្លាយជាដំណើរទេសចរណ៍ជីវម៉ាស ប្រវត្តិសាស្ត្រ-វប្បធម៌ លើដើរ-ក្រោមទូក ធ្វើពិពិធកម្មទម្រង់ទេសចរណ៍ក្នុងមូលដ្ឋានដើម្បីបម្រើភ្ញៀវទេសចរណ៍ក្នុងដំណាក់កាលថ្មី។ ផ្តោតធ្វើអាជីវកម្មទេសចរណ៍លើព្រែកវិញទេ ដែលអាចរួមបញ្ចូលជាមួយនឹងដំណើរទេសចរណ៍តាមទូក ទស្សនាទេសភាពធម្មជាតិ និងជីវិតរស់នៅតាមដងទន្លេ ស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រនៃទឹកដី និងមនុស្ស បទពិសោធន៍ជីវិតនៅក្នុងបឹង និងលក្ខណៈពិសេសនៅក្នុងរដូវទឹកឡើង។ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា ការកសាងកំពង់ផែ ស្ពាន និងផ្លូវថ្នល់ ដើម្បីបម្រើដល់វិស័យទេសចរណ៍។ រៀបចំបណ្តាព្រឹត្តិការណ៍ និងសកម្មភាពទេសចរណ៍ដូចជាផ្សារណាត់ តាំងពិព័រណ៍ និងសកម្មភាពលេងកម្សាន្តដែលភ្ជាប់នឹងព្រែកជីក វិញទេ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌព្រែកវិញទេ ដើម្បីបង្កើតជាគោលដៅទាក់ទាញភ្ញៀវទេសចរ។
អស់រយៈពេល ២០០ឆាំ្នជាប្រវត្តិសាស្ត្រ រហូតមកដល់បច្ចុប្បន្ន ព្រែកវិញទេ បានទទួលស្គាល់ថាជាព្រែកជីកដោយដៃដ៏មានតម្លៃបំផុតរបស់តំបន់ព្រំដែនភាគនិរតីនៃមាតុភូមិ ដោយបញ្ជាក់ពីអធិបតេយ្យភាពដែនដី និងបង្កើតជាតំបន់វាលទំនាបទន្លេគឺវឡុងដ៏សម្បូបែប។ ព្រែកវិញទេ ថែមទាំងជានិមិត្តរូបនៃសាមគ្គីភាព ការជីកព្រែកវិញទេ គឺជាដំណើរមួយដែលទាមទារការតស៊ូ ព្យាយាម និងឯកភាពពីប្រជាជនវៀតណាមរាប់ពាន់នាក់ នេះជាសម្រស់វប្បធម៍ដ៏ស្រស់ស្អាតរបស់ប្រជាជនវៀតណាម។ទៅទន្ទឹមនិងនោះ ជាមួយនឹងភាពលំបាក វេទនាដែលបណ្តាលមកពីលក្ខណៈធម្មជាតិ និងសម្ភារៈដែលជាប់ទាក់ទងនឹងរឿងព្រេង នៅពេលជីកព្រែកបង្កើតបានជាសម្បត្តិវប្បធម៌ដ៏សម្បូរបែប។ ហើយនេះបានចាត់ទុកជាសក្ខីភាពមួយដ៏មានប្រសិទ្ធភាពសម្រាប់ការអប់រំ ដើម្បីជួយឲ្យយុវជនជំនាន់ក្រោយទទួលបានមោទនភាពជាតិ និងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងប្រពៃណីដែលដូនតាយើងបន្សល់ទុក។
ដកស្រង់ចេញពី “គម្រោងឃោសនារៀបចំពិធីខួបលើកទី ២០០ឆាំ្ន នៃការជីកបញ្ចប់ព្រែកវិញទេ (១៨២៤-២០២៤) និងខួបលើកទី ១៩៨ឆាំ្ន ទិវាមរណភាពរបស់លោកយាយចូវធីទេ (១៨២៦ - ២០២៤)”
ប្រភព៖ tuyengiaoangiang.vn
ប្រែ៖ ណារីពៅ