ព្រឹកថ្ងៃទី ១១ វិច្ឆកា លោក ឡេហុងក្វាង សមាជិកគណកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ដឹកនាំគណប្រតិភូរបស់ខេត្តបានត្រួតពិនិត្យល្បឿនសាងសង់គម្រោងសមាសភាពទី ១ ក្រោមគម្រោងផ្លូវគោកល្បឿនលឿន ចូវដុក - គន្ឋ - សុកត្រាំងដំណាក់កាលទី ១ ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង។ អមដំណើរាមួយមានលោក ឡេវ៉ាន់ភឿក សមាជិកគណអចិន្ត្រៃបក្ខភាគខេត្ត អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណ ផ្នែក និងមូលដ្ឋានពាក់ព័ន្ឋ។
យោងតាមរបាយការណ៍គណគ្រប់គ្រងគម្រោងវិនិយោគសំណង់និងកសិកម្មខេត្តអានយ៉ាង បានឲ្យដឹងថា រហូតមកដល់ពេលនេះ បរិមាណផលជាសរុបនៃកញ្ចប់សំណង់ធំៗចំនួន ៤ សម្រេចបាន ៣៥,២៣%/៣៤,៩៨% លើសប្រហែលជា ០,២៥%។ មកដល់ពេលនេះ បានប្រគល់និងដកហូតផ្ទៃដីទំហំ ៣៨៩,៣៦ ហ.តក្នុងចំណោម ៣៩១,៨ហ.ត សម្រេចបាន ៩៩% ស្មើនឹង ៥៦,៦គីឡូម៉ែត្រ/៥៧,០១៤គីឡូម៉ែត្រ នៃផ្លូវទាំងមូល សម្រេចបាន ៩៩%។ មកដល់ថ្ងៃទី ៦ ខែវិច្ឆិកា បណ្តាអង្គភាពផ្គត់ផ្គង់ខ្សាច់បានផ្តល់ឲ្យគម្រោងសមាសភាពទី ១ ជាង ២.៧៥៤..៥៤២ម៣ (យោងតាមរបាយការណ៍របស់អង្គភាពផ្គត់ផ្គង់) ក្នុងចំណោមបរិមាណខ្សាច់សម្រាប់ផ្គត់ផ្គង់គម្រោងជាសរុបប្រមាណ ៩.៣២១.០០០ម៣ (បរិមាណខ្សាច់ប្រមូលផ្តុំទៅកាន់ការដ្ឋានសំណង់បានប្រមូលផ្តុំពីអង្គភាពសាងសង់ និងអង្គភាពអាជីវកម្ម)។
ត្រួតពិនិត្យការដ្ឋានសាងសង់សំណង់ដោយផ្ទាល់នៅស្រុកថ្វយសឺន ចូវថាញ់ ចូវភូ និងទីក្រុង ចូវដុក ស្តាប់របាយការណ៍របស់អង្គភាពសាងសង់អំពីល្បឿនអនុវត្ត និងស្នើអនុសាសន៍ដោះស្រាយការលំបាកក្នុងការអនុវត្តគម្រោងក្នុងកំឡុងដំណើរការអនុវត្តគម្រោង លោក ឡេហុក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានកោតសរសើរ និងទទួលស្គាល់នូវការចូលរួមយ៉ាងខ្លាំងក្លារបស់មន្ទីរ ផ្នែកពាក់ព័ន្ឋ វិនិយោគិន បណ្តាអង្គភាពសាងសង់ និងអាជ្ញាធរមូលដ្ឋានក្នុងការងាររៀបចំអនុវត្ត និងធានានូវល្បឿននៃគម្រោង។
ចំពោះមុខនឹងការលំបាកដែលអង្គភាពសងសង់កំពុងជួបប្រទះនោះ លោក ឡេហងក្វាង លេខាបក្ខភាគខេត្ត អានយ៉ាង បានណែនាំអង្គភាព មន្ទីរ ផ្នែក និងមូលដ្ឋានពាក់ព័ន្ឋឲ្យបន្តណែនាំអំពីដំណោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីលុបបំបាត់ការលំបាក ឧបសគ្គនានាឲ្យបានឆាប់រហ័សហើយបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកម៉ៅការសងសង់។ ក្នុងនោះ, ត្រូវពិនិត្យឡើងវិញ និងវាយតម្លៃផលប៉ះពាល់បរិស្ថានជាបន្ទាន់ និងមានផែនការរៀបចំប្រភពខ្សាច់ឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាសម្រាប់គម្រោង ហើយធានាថាស្របតាមបទប្បញ្ញតិច្បាប់។
ទន្ទឹមនឹងនោះស្នើ បណ្តាអង្គភាពសាងសង់ត្រូវផ្សព្វផ្សាយបែបផែនសាងសង់ឲ្យបានសកម្ម និងកេណ្ឌគ្រឿងចក្រ បរិក្ខារ និងធនធានមនុស្សជាអតិបរមា ខិតខំពុះពារជម្នះការលំបាក និងពន្លឿនដំណើរការសាងសង់ តាមស្មារតីណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល “ហូបលឿន គេងឆាប់” “ឆ្លងក្តៅ ឈ្នះភ្លៀង” ធានានូវល្បឿននិងគុណភាពល្អបំផុតនៃគម្រោង៕
ប្រែ៖ ណារីពៅ