ទម្រង់ផលិតកម្មកសិកម្មមានប្រសិទ្ធភាពជាច្រើននៅស្រុកចូវថាញ់

ជាមួយនឹងប្រៀបខ្លាំងផលិតកសិកម្ម កសិករជាច្រើននៅស្រុក ចូវថាញ់ បានបំបែរចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងក្លាហាន និងផ្លាស់ថ្មីឥតឈប់ឈរនូវគំនិតវប្បកម្ម ផ្សារភ្ជាប់ និងសហការក្នុងផលិតកម្ម-អាជីវកម្មស្របតាមតម្រូវការរបស់មូលដ្ឋាននីមួយៗ។ តាមរយៈនោះ មានទម្រង់ផលិតកម្ម និងអាជីវកម្មមានប្រសិទ្ធភាពជាច្រើនបានលេចឡើង នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់បានបើកទូលាយ រួមចំណែកក្នុងការបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅសម្រាប់កសិករ និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

លោក ង្វៀន ផាមទ្វឺន ប្រធានការិយាល័យ​កសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ចូវថាញ់ បានឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ស្រុក ចូវថាញ់ បានជំរុញ​​យ៉ាងសកម្មនូវការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើង​វិញ​ ជាពិសេសផ្តោតយកចិត្តទុកដាក់លើការកសាងតំបន់ផលិតកម្មឯកទេសប្រមូលផ្តុំជាច្រើនជាមួយដំណាំដាំដុះ សត្វចិញ្ជឹមដែលមានលក្ខណៈសមស្របជាមួយ​ដី និងសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាបណ្តើរៗ ដើម្បីបម្រើដល់ផលិតសិកម្ម។ពង្រឹង និងលើកកម្ពស់ត្ថ​​ភាពសហករណ៍ ក្រុមសហករ និងក្រុមតភ្ជាប់រវាងកសិករនងកសិករ រវាងកសិករ និងធុរកិច្ច។ ទន្ទឹម​និង​នោះ​ ត្រូវសហការជាមួយផ្នែកឯកទេសផ្ទេរយ៉ាងសកម្មនូវបច្ចេកវិជ្ជាទំនើប វិទ្យាសាស្ត្រ និងបច្ចេកទេសជឿន​លឿន​ទៅក្នុងផលិតកម្ម ជាពិសេសបច្ចេកវិជ្ជាផលិតកសិកម្មស្អាត កសិកម្មសរីរាង្គផ្សារភ្ជាប់នឹង​ការបំបែ​រចនា​​សម្ព័ន្ធផលិតកម្មសមស្រប រួមចំណែកលើកកម្ពស់ផលិតភាព គុណភាព និងបង្កើនការប្រកួតប្រជែងលើទីផ្សារ

អនុវត្តផែនការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ស្រុក ចូវថាញ់ បានតម្រូវឲ្យបណ្តាផ្នែក អង្គភាព និងមូលដ្ឋាន ផ្សព្វផ្សាយភារកិច្ចសំខាន់ៗ ស្តីពីផលិតម្ម​​សិកម្ម។ ក្នុងនោះ ផ្តោតលើការពង្រីកប្រៀបខ្លាំង ជំរុញកិច្ចសហប្រតិបត្តិការ ផ្សារភ្ជាប់ និងរៀបចំផលិតកម្មឡើងវិញ។ទន្ទឹមនឹងនោះ កសាងបណ្តើរៗនូវតំបន់ផលិ​​​ឯកទេសប្រមូលផ្តុំ ជាមួយនឹងដំណាំគ្រប់ប្រភេទ និងសត្វ​ចិញ្ជឹមសមស្របនៅក្នុងមូលដ្ឋាននីមួយៗ ដើម្បី​បង្កើត​​លក្ខខណ្ឌសម្រាប់កសិករទទួលបានវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿនក្នុងវិស័យកសិកម្ម។ តាម​រយៈ​នោះ មានកសិករជាច្រើនហ៊ានគិត ហ៊ានធ្វើ ហ៊ាន​ពិសោធន៍ និងពង្រីកប្រភេទរុក្ខជាតិ និងសត្វថ្មីៗ រួមចំណែក​​ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងអភិវឌ្ឍផ្នែក​វិជ្ជា​ជីវៈ​ និងសេវាកម្មថ្មីៗ ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

កសិករទៅមើលស្រែវប្បកម្មពូជ​ស្រូវ ហុងឡុង ៥៥៥ នៅឃុំ ប៊ិញហ្វា

ដើម្បីកាត់បន្ថយការចំណាយ និងការថែទាំ លោក ហ្វិញក្វាងមិញ (ស្នាក់នៅភូមិ ភូហ្វា ១  ឃុំ ប៊ិញហ្វា​) វប្បកម្មពូជស្រូវ ហ៊ឹងឡុង ៥៥៥ ក្នុងរដូវដើម​​ឆាំ្ន២០២៤ អនុវត្តបច្ចេកទេសសាបសំណាប និងស្ទូងស្រូវ​ ដោយបរិមាណគ្រាប់ពូជ ១២គីឡូក្រាម/​១០០២  ផ្តល់ទិន្នផលជាង ៩តោន/ហត.។ ជាមួយនឹងតម្លៃលក់​ ៧.៥០០ដុង/គីឡូក្រាម (ស្រូវទទឹក)។ បន្ទាប់​ពី​ផាត​​ចំណាយ​រួច លោកនៅ​ចំណេញ​ជិត ៣​លាន​ដុង​ក្នុង​មួយកុង។ លោក ហ្វិញក្វាងមិញ ចែករំលែកថា៖ “ឆ្លងកាត់រដូវដាំដុះចំនួន២ ប្រសិនបើយើងថែទាំបានល្អ ផ្តល់ជីពេញលេញនិងធានាប្រភពទឹកសមស្រប គឺ​ស្រូវលូតលាស់បានយ៉ាងល្អ មានសត្វល្អិត និងជំងឺតិច ផ្តល់ទិន្នផលខ្ពស់ជាងពូជបណ្តាស្រូវដែលដាំដុះ មុននេះ”។

ដោយសារមានការបំបែរចនាសម្ព័ន្ធដំណាំយ៉ាងក្លា​ហាន លោក ត្រាន់វ៉ាន់គៀត (ស្នាក់នៅភូមិ តាន់​ថាញ់​​ ឃុំតឹនភូ) បានទទួលជោគជ័យជាមួយ​នឹង​ទម្រង់​ដាំ​ទុរេន។ ដើម្បីកាត់បន្ថយថ្លៃដើម និងកម្លាំងពលកម្ម លោកបានវិនិយោគបន្ថែមប្រព័ន្ធធារាសាស្រ្តសន្សំសំចៃទឹកសម្រាប់ចំការទុរេនរបស់គាត់។ ក្រៅពីនេះ លោក​ក៏​ឆ្លៀត​ឱកាស​យកទំហំ​ដី​ទំនេរ​ចន្លោះ​ដើម​ទុរេនម្បី​ដាំបន្ថែម​ក្រូច​និងដូងដើម្បី​រក​ចំណូ​​​បន្ថែម។ “ទៅទន្ទឹមនិងការអនុវត្តបច្ចេកវិជ្ជាខ្ពស់ទៅ​ក្នុងកាវប្បកម្ម ខ្ញុំនឹងវិនិយោគលើទេសភាពខ្នាតតូចមួយ​​ចំនួនទៀត និងបើកសេវាកម្មទេសចរណ៍ធម្មជាតិសម្រាប់ភ្ញៀវទេសចរនៅទីជិតនិងឆ្ងាយ មករកបទពិសោធ​​ន៍ និងរីករាយជាមួយទុរេន - លោក គៀត ចែករំលែក

ចិញ្ចឹមអន្ទង់ពូជនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ទម្រង់ចិញ្ចឹមពពែដោយប្រើផលិតផលជីវសាស្រ្ត

ជាមួយនឹងការជំរុញខ្លាំងការបំបែរចនាសម្ព័ន្ធដំណាំដាំដុះ កសិករស្រុកចូវថាញ់ក៏បានអភិវឌ្ឍន៍​ទម្រង់​ចិ​ញ្ជឹម​សត្វ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ក្នុង​នោះ​ ត្រូវនិយាយដល់ទម្រង់​​ចិញ្ចឹម​អន្ទង់​របស់បង ផាន​ង៉ុក​ធ្វឺន  (ស្នាក់នៅ​ភូមិ ហ្វាថាញ់ ឃុំ ហ្វាប៊ិញថាញ់) បង​ ឡេថាញ់ទ្វឺន (ស្នាក់នៅ​ភូមិអានហ្វា ឃុំវិញប៊ិញ)។ ទម្រង់​ចិញ្ចឹមអន្ទង់ពាណិជ្ជកម្ម និងចិញ្ចឹមអន្ទង់​ពូជ​របស់​លោក​ ង្វៀនវ៉ាន់ឌឿង (ស្នាក់នៅភូមិ វិញភឿក ឃុំ វិញប៊ិញ)។ ទម្រង់ចិញ្ចឹមពពែដោយប្រើប្រាស់​ផលិត​ផល​ជីវសាស្រ្តរបស់បង ហាមិញង្វ៉ាន (ស្នាក់​នៅ​ភូមិ​អាន​ភូ ឃុំ អានហ្វា)។ ទម្រង់ចិញ្ចឹមកង្កែប​ថៃរបស់​លោក​ ដនវ៉ាន់ប៊ឹក (ឃុំ វិញញួន)។ ទម្រង់ចិញ្ចឹម​អន្ទង់​គ្មាន​​ភក់តាមស្តង់ដារ​ VietGap សម ស្របនឹងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន។កសិករអាចទាញយកអត្ថ​​ប្រយោជន៍ពីផ្ទៃដីជុំវិញផ្ទះសម្រាប់ធ្វើកសិកម្ម ហើយ​ដើមទុនវិនិយោគសម្រាប់ទម្រង់ក៏មិនខ្ពស់ប៉ុន្មានជាមួយអាងចិញ្ចឹមអន្ទង់ពាណិជ្ជកម្មនីមួយៗមានផ្ទៃដីប្រហែល​ ៤០ បន្ទាប់ពីចិញ្ចឹមបានប្រហែលជាពី ៨-១០ខែ លក់ក្នុងតម្លៃពី២០០ពាន់ទៅ២៥០ពាន់ដុង/គីឡូក្រាម អាចនាំមកនូវប្រាក់ចំណេញជាង ៣០លានដុង/អាង។ - លោក ផានង៉ុកធ្វឺន (ស្នាក់នៅភូមិ ហ្វាថាញ់ ឃុំ ហ្វា​ប៊ិញ​ថាញ់) ចែករំលែក។

មិនត្រឹមតែប្រើចំបើងដើម្បីបណ្តុះផ្សិតប៉ុណ្ណោះទេ​ លោក ត្រាន់វ៉ាន់ថាញទ្វៀន (នៅភូមិ តាន់ថាញ់ ឃុំ វិញថាញ់) ប្រើចំបើងបន្ទាប់ពីប្រមូលផលស្រូវ (ឬចំបើង​បន្ទាប់​​ពីដាំផ្សិត) ដើម្បីផ្អាប់ជាជីកំប៉ុវសរីរាង្គសម្រាប់​ដំ​ណាំ​​។វិធីធ្វើនេះ រួមចំណែកកាត់បន្ថយថ្លៃដើម​ផលិត​កម្ម​ និងកាត់បន្ថយការដុតចំបើងដែលបណ្តាល​ឲ្យ​មាន​ការ​បំពុលបរិស្ថាន។ ជាមួយនឹងកសិដ្ឋានផ្សិតចំបើង រាង​ដូច​បំពង់ចំនួន ២  (៤០ម/កសិដ្ឋាន) លោក ទ្វៀន រក​ចំ​ណូលបានពី ៣០ទៅ ៤០ លានដុង/ឆ្នាំ។ 

“អាស្រ័យដោយទទួលបានការគាំទ្រពីវិទ្យាសាស្ត្រ និងបច្ចេកទេស ការដាំផ្សិតចំបើងមាន​ភាព​សាមញ្ញណាស់​នោះគឺ ដំណើរការដោះស្រាយចំបើង និងដោះ​ស្រាយ​បាក់តេរីក្នុងរោងដាំផ្សិតមានការថយចុះខ្លាំង​និង​មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងទ្វេរដងធៀបនឹងការដាំ​ផ្សិតចំបើងនៅខាងក្រៅ”។ ទីផ្សារផ្សិតចំបើងទូលំទូលាយ យតម្លៃស្ថិរភាព ដូច្នេះមានអារម្មណ៍សុវត្ថិភាព”-លោក​ ទ្វៀនចែករំលែក

នាពេលខាងមុខ ស្រុក ចូវថាញ់ នឹងបន្តផ្តោត​យក​​​ចិត្តទុកដាក់លើការរៀបចំរចនា​សម្ព័ន្ធឡើង​វិញ​តា​ម​​​​ទិសអភិវឌ្ឍន៍ទំនើប ផ្សារភ្ជាប់ជាមួយការធ្វើអាជីវកម្ម និងទាញយកប្រៀបខ្លាំងពីមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ជានិរភាព។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការកៀរគរ​កសិ​ករ​​ឲ្យអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន​ទៅ​ក្នុង​ផលិតកម្ម ដោយផ្តោតលើការរៀបចំផលិត​កម្មក​សិ​កម្ម​សរីរាង្គ ដោយសុវត្ថិភាព និងកសិកម្មអនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់។ ពង្រីកទម្រង់ផលិតកម្ម-អាជីវកម្ម​មានប្រ​សិទ្ធ​ភាព នាំមកជូននូវតម្លៃសេដ្ឋកិច្ចខ្ពស់ជាដើម។ តាម​រយៈ​​នោះ រួមចំណែកលើកកម្ពស់តម្លៃផលិតផល បង្កើ​ន​​ការប្រកួតប្រជែងលើទីផ្សារ ធានានូវក្បាលចេញ​ស្ថិរ​ភាព​ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតី​របស់​ប្រ​ជា​ជន​​ ជំរុញសេដ្ឋកិច្ច-សង្គមអភិវឌ្ឍន៍៕

ប្រែ៖ ណារីពៅ