បេសកកម្មការពារព្រំដែន និងបញ្ជាក់ពីអធិបតេយ្យភាព

ការចាប់កំណើតរបស់ព្រែកវិញទេ (ឆ្នាំ ១៨២៤) គឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រការពារព្រំដែនភាគនិរតីរបស់រាជកាលង្វៀន។ តម្លៃនៃព្រែកនេះ នាំមកបានបញ្ជាក់បន្ថែមទៀតនូវគោលការណ៍អភិវឌ្ឍន៍ចរាចរណ៍នៅតាមតំបន់ព្រំដែនរបស់រាជកាលង្វៀន គឺជាជំហានដើរដ៏ត្រឹមត្រូវដើម្បីដោះស្រាយភារកិច្ចចាំបាច់ជាបន្ទាន់ចំនួនពីរគឺ អភិវឌ្ឍន៍តំបន់ដីថ្មី បង្កើតជំហរការពារព្រំដែន និងបញ្ចាក់ពីអធិបតេយ្យភាពទឹកដី។ សៀវភៅដាយណាមញាត់ថុងជី បានកត់ត្រាថា៖ “ចាប់ពីពេលនោះមកផ្លូវទន្លេទឹកបានចរាចរណ៍រលូន ការការពារព្រំដែននិងធ្វើពាណិជ្ជកម្មសុទ្ឋតែទទួលបានផលប្រយោជន៍យ៉ាងច្រើន”។

រដូវទឹកធំនៅព្រែកជីកវិញតេ

ដោយគោលនយោបាយការពារជាតិផ្អែកលើសក្ដានុពលផ្ទៃក្នុង រាជកាលង្វៀនបានខិតខំប្រឹងប្រែងបង្កើតជំហរការពារព្រំដែនដោយផ្អែកលើមូលដ្ឋានពង្រីកនិងពង្រឹងផ្លូវទឹកសំខាន់ ក្នុងនោះ ព្រែកវិញទេ បាន​​​ចាត់ទុកជាម្ជុល”បើក“ជីពចរ” ធ្វើឲ្យ​សរសៃ​​​​ឈាម​​ចរាចរណ៍ពីចូវដុក ទៅហាទៀន បាន​ដំណើរការ​ធូរលូន ដើម្បីភ្ជាប់តំបន់ព្រំដែនភាគនិរតីទៅជាខ្សែមួយ។ដោយ​សារលក្ខ​ណៈសំខាន់​នៃខ្សែបន្ទាត់ព្រំដែនគោកជាមួយ​​​កម្ពុជា រាជកាលង្វៀនបានទាញយកផលប្រយោជន៍​​យ៉ាង​​ខ្លាំងក្លាពីប្រព័ន្ឋផ្លូវទន្លេធ្វើជារបងព្រំដែន។ ក្នុង​គោលជំហរ​ការពារ​នោះ ព្រែកវិញទេ គឺជា​ផ្នែក​សំខាន់​ចុងក្រោយ​ក្នុង​យុទ្ធសាស្ត្រ​ឆ្លៀត​យក​ប្រយោជន៍​ពី “​របង​ទឹក” ប្របតាម​បណ្តោយ​ព្រំដែន ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ និង​បញ្ជាក់ពី​អធិបតេយ្យភាព​ជាតិ។ “របងទឹក” ចាប់ផ្តើមពីភាគខាងលិចនៃដើមប្រភពទន្លេហូវ (ទន្លេបាសាក់ហូតាមព្រំដែនភាគនិរតី លាតសន្ធឹងបន្ត​បន្ទាប់​​រហូត​ទៅដល់មាត់សមុទ្ទហាទៀន។ ប្រព័ន្ឋ​ផ្លូវទឹកនេះមានប្រវែងប្រហែលជា ១៤០គីឡូម៉ែត្រ ដែលមានផ្នែកទឹកចំនួន រួមមាន ទន្លេប៊ិញហ្គី (១០គីឡូម៉ែត្រ) ទន្លេ​ភូ​ហូយ ឬទន្លេតាកែវក៏ទន្លេអង្គរបុរី(១៥ គីឡូម៉ែត្រ) ទន្លេ​ចូវដុក (១៨គីឡូម៉ែត្រ) និងព្រែកវិញទេ (៩៧ គីឡូម៉ែ​​ត្រ)។ ក្នុងនោះ ព្រែកវិញទេ បានចាត់ទុកជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការ​តភ្ជាប់មជ្ឈមណ្ឌលកាពារទាំងពីរចូវដុក-ហាទៀន និងដើរតួជាខ្សែការពារយោធាដែលមានសមត្ថភាពការពារយ៉ាងបត់បែនក្នុងស្ថានភាពកើតសង្គ្រាមជាមួយកម្ពុជានិងសៀម(ថៃ)។ ឆ្លៀតយកប្រយោន៍ពីការចល័តតាមដងទន្លេតាមព្រំដែន រាជកាល​ង្វៀនបានសាងជាបណ្តើរៗនូវសម្ភារៈយោធា ការពារ​ជាតិ​ជាច្រើនចាប់ពីដើមប្រភពទន្លេហូវរហូតដល់ហា​ទៀន ដើម្បីការពារប្រទេស។ ដោយឡែកចំពោះ​ព្រែក​វិញ​ទេ ជាមួយនឹងតួនាទីដ៏សំខាន់ក្នុងយុទ្ធសាស្ត្រព្រំដែន រាជកាលង្វៀន បានបង្កើតមូលដ្ឋានយោធា ការពារជាតិជាច្រើនដែលលាតសន្ធឹងពីចូវដុកដល់មាត់សមុទ្ទហាទៀន

ការបង្កើតទីតាំងយោធា និងការពារជាតិជា​ច្រើននៅ​​តាមបណ្តោយព្រែកជីកវិញទេ បានបង្ហាញឲ្យ​ឃើញ​ពីការប្តេជ្ញាចិត្តរបស់រាជកាល ង្វៀន ក្នុងការការពារប្រទេសដោយផ្អែកលើព្រែកជីកនេះរបស់រាជកាលង្វៀន។ ព្រែក​វិញទេ គឺជាប្រព័ន្ធការពារផ្លូវទឹកនៅខាងមុខនិង មានភាពបត់បែនក្នុងការប្រយុទ្ធបានគាំទ្រដោយប្រព័ន្ធទ័ព​ការពារថ្មើរជើងរបស់ថាត់សឺន នៅខាងក្រោយ។ ទន្ទឹមនឹងនោះ វាក៏រួមបញ្ចូលគ្នា ជាមួយប្រព័ន្ធការពារពីរនៅលើទន្លេហូវនិងទន្លេទៀន ដើម្បីបង្កើតជំហរ​វាយប្រហារជាបន្តបន្ទាប់ទៅលើសត្រូវ។នាយឧត្តមសេនីយ៍នៃរាជកាលង្វៀន ឡេវ៉ាន់ឌឹក ធ្លាប់បានផ្តល់យោបល់​ថា“ទន្លេវិញទេគឺជាផ្លូវខាងក្រោយរបស់ហាទៀន រលូន​រហូត​ដល់មជ្ឈមណ្ឌលខេត្តអានយ៉ាង ការ​ការពារ​មានសារៈ​​សំខាន់ណាស់”។ ព្រែកវិញទេ ដើរតួជា​សំណង់​គូសគំនូសនិងបង្កើតអធិបតេយ្យភាពរបស់ប្រជាជនវៀតណាមនៅតំបន់ភាគខាងត្បូង។ ជាប្រវត្តិសាស្ត្រ បញ្ហាអធិបតេយ្យភាពនៅតំបន់ភាគខាងត្បូងមានភាពរសើបខ្លាំង ហើយងាយបង្ក​ឲ្យ​មានការ​ខ្វែងគំនិតនិង​ជម្លោះ​រវាង​វៀតណាម​និង​កម្ពុជា។​

រដូវទឹកធំនៅព្រែកជីកវិញតេ

ក្នុងអំឡុងសតវត្សទី ១៧ និង ១៨ តំបន់​ដីភាគខាង​​ត្បូងបានជំរុញខ្លាំងការានដី ហើយ​ពង្រីកបន្តិចម្តង ជាពិសេសនៅតាមដងទន្លេ និងព្រែកប្រឡាយ។ យោង​តាមនោះ ប្រព័ន្ធរដ្ឋាភិបាលរបស់រាជកាល ង្វៀន ក៏​ចាប់ផ្តើមបានបង្កើតជាបន្តបន្ទាប់ ដូចជា បន្ទាយ​កាពារ​ប្រទេសនិងប្រជាជនបានសាងសង់ឡើង។ ប្រព័ន្ធ​ព្រែក​ប្រឡាយបានស្តារ និងជីកថ្មី ដើម្បីបម្រើសន្តិសុខ និងការពារជាតិ។ គោលនយោបាយលើកទឹកចិត្ត​ក្នុង​ការ​រានដី និងបង្កើតភូមិបានជំរុញខ្លាំង។  នេះគឺជាការធានា​​ដ៏រឹងមាំ​​សម្រាប់ជនចំណាកស្រុកវៀតណាម កាន់​តែ​​មាន​ទំនុកចិត្តក្នុងការរានដី សាងអាជីពនៅលើតំបន់​ដីភាគខាងត្បូងបុរាណ។ ក្នុងអំឡុងពេល ២០០ កន្លង​ទៅ​នេះ ព្រែកវិញទេ នៅតែឈរជើងការពារព្រំដែនយ៉ាងអង់អាចក្លាហាន ចិញ្ចឹមបីបាច់ថែរក្សាអ្នករស់នៅ​​តាម​​ព្រំដែនដាច់ស្រយាល់រាប់មិនអស់ និងបញ្ជាក់​យ៉ាង​​រឹងមាំនូវអធិបតេយ្យភាពជាតិ និងជនជាតិ​វៀតណាម ព្រែក​វិញទេ គឺជាអំណោយមួយមិនអាចកាត់ថ្លៃបាន​ដែលបុព្វបុរសនៃយើងបានបន្សល់ទុកសម្រាប់កូនចៅថ្ងៃ​នេះ និងអនាគត ដើម្បីបន្តថែរក្សា និងពង្រីក​តួនាទីដ៏​ធំ​ធេងរបស់វាក្នុងការងារកសាង និងការពារមាតុភូមិនៅ​តំ​បន់ព្រំដែនឆ្ងាយដាច់ស្រយាល់នៃទិសនិរតី។ ដូចដែលស្តេចមិញម៉ាង ធ្លាប់បាននិយាយថា៖ ពិតជា​មាន​​សារៈសំខាន់ណាស់សម្រាប់ការរៀបចំ​ផែន​ការ​ព្រំ​ដែន​ជាតិ” ឲ្យ​ទទួលបាន​អត្ថប្រយោជ​ន៍​ហ្មឺន​ឆាំ្ន​គ្មានទីបញ្ចប់​​ទៅអនាគត។

ដកស្រង់ចេញពី “គម្រោងឃោសនាខួបលើកទី ២០០​ឆាំ្នជីកបញ្ចប់ព្រែកវិញទេ(១៨២៤-២០២៤) និងខួបលើកទី ១៩៨ឆាំ្នទិវាមរណភាពរបស់លោកយាយ ចូវ​ធីទេ(១៨២៦-២០២៤)

ប្រភព៖ tuyengiaoangiang.vn

ប្រែ៖ ណារីពៅ