ក្រឡេកមើលវិញផ្ទាំងគំនូរសេដ្ឋកិច្ចសង្គមទីរួមខេត្តតាន់ចូវនៅឆាំ្ន ២០២៤ យើងអាចងាយស្រួលមើលឃើញការលំបាក និងបញ្ហាប្រឈមជាច្រើន (តម្លៃវត្ថុធាតុដើមកើនឡើងខ្ពស់ អាកាសធាតុប្រែប្រួលស្មុគស្មាញ)។ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងឈានឡើងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌របស់តំបន់ព្រំដែនភាគខាងជើងខេត្តអានយ៉ាង។ បក្ខភាគ អាជ្ញាធរនិងប្រជាជនទីរមខេត្តតាន់ចូវបានពង្រីកស្មារតីសាមគ្គីភាព ប្រមូលផ្តុំដឹកនាំ ផ្សព្វផ្សាយបំពេញភារកិច្ចជាមួយនឹងដំណោះស្រាយច្នៃប្រឌិត ផ្លាស់ថ្មីនិងសមស្របនឹងស្ថានភាពជាក់ស្តែង តាមរយៈនោះ បង្កើតជាសន្ទុះ ញ៉ាំងឲ្យស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ទីរួមខេត្តបន្តអភិវឌ្ឍន៍ជាមួយនឹងលទ្ឋផលលេចធ្លោនៅក្នុងវិស័យជាច្រើន។ នេះបានចាត់ទុកជាគ្រឹះដ៏រឹងមាំមួយ បង្កើតភាពវាយទម្លុះឈានទៅដល់គោលដៅនិងសន្ទស្សន៍ដែលដែលសេចក្តីសម្រេចចិត្តនៃមហាន្និបាតបក្ខភាគទីរួមខេត្តលើកទី ១២ ដាក់ចេញ។


អនុវត្តសម្រេចនិងលើសពីសន្ទស្សន៍១៥/១៥ នៃសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនទីរួមខេត្ត
ឆ្នាំ ២០២៤ ត្រូវបានចាត់ទុកថាជាឆ្នាំមានភាពវាយទម្លុះយ៉ាងខ្លាំងក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចសង្គមនៃទីរួមខេត្តតាន់ចូវ។ ទីរួមខេត្តបានអនុវត្តសម្រេច និងលើសពីសន្ទស្សន៍ ១៥/១៥ នៃសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនទីរួមខេត្តកំណត់។ បំពេញសម្រេចភារកិច្ច ៦៩/៦៩ នៃកម្មវិធីការងាររបស់គណៈកម្មាធិការប្រជាជនទីរួមខេត្តនៅក្នុងឆ្នាំ ២០២៤។ លេចធ្លោគឺជាវិស័យសេដ្ឋកិច្ចរបស់ទីរួមខេត្តខេត្តបន្តអភិវឌ្ឍន៍ដោយស្ថិរភាព តម្លៃផលិតកម្មនៃតំបន់សេដ្ឋកិច្ចសុទ្ឋកើនឡើង តាមរយៈនោះកម្រិត ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់មានភាពប្រសើរឡើងឥតឈប់ឈរ។ ចំណូលថវិការដ្ឋសរុបសម្រេចបាន ១៤៨.០២% ធៀបនឹងសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនទីរួមខេត្តប្រគល់ជូន។ ការលក់រាយសរុបនៃទំនិញ ប្រាក់ចំណូលពីការផ្តល់ម្ហូបអាហារ ការស្នាក់នៅ និង សេវាកម្មផ្សេងទៀតរបស់ទីរួមខេត្តនៅក្នុងឆ្នាំ ២០២៤ ត្រូវបានសន្និដ្ឋនថាសម្រេចបានជាង ១៥.៦០០ ពាន់លានដុង (សម្រេចនិងលើស ៥,៦% បើធៀបនឹងផែនការឆាំ្ន) កើនឡើង ១៨,៧៧% ធផបនឹងឆាំ្ ២០២៣។ ចំណូលនាំចូល-នាំចេញសរុបត្រូវសម្រេចបានជាង៧៧០លានដុល្លារតាមការសន្និដ្ឋាន។ ក្នុងនោះ តម្លៃនាំចេញនាំចូលជាផ្លូវការសម្រេចបានជាង៣៤៥លានដុល្លារ ចំណូលនាំចូលផ្លូវការសម្រេចបានជិត២២០លានដុល្លារ៍អាមេរិក។

សកម្មភាពទេសចរណ៍មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងឆ្នាំកន្លងទៅ ទីរួមខេត្តបានផ្តោតលើការកសាង និងដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ពិសេស ដូចជា របរតម្បាញសូត្រប្រពៃណី ត្បាញកន្ទេលអ៊ូហ្ស៊ូ តម្បាញសង្គឹមចាម និងផលិតផលទេសចរណ៍សហគមន៍ភូមិចាម ឃុំចូវផុង សហជីពស៊ីស្លូភាគខាងលិចបម្រើភ្ញៀវទេសចរ។ ក្នុងឆ្នាំ ចំនួនភ្ញៀវទេសចរមកកាន់ទីរួមខេត្តមានជាង ៣៣.៤០០នាក់ កើនជាង ១.៥០០នាក់ក្នុងរយៈពេលដូចគ្នា។ ទីរួមខេត្តបានបង្កើនការងារផ្សព្វផ្សាយ និងជំរុញទេសចរណ៍តាមរយៈបណ្តាញសារគមនាគមន៍ក្នុង និងក្រៅខេត្តដូចជា៖ ការផ្តល់ផែនទីទេសចរណ៍ចំនួន ២០០ សន្លឹក ខិត្តប័ណ្ណណែនាំទេសចរណ៍ភូមិចាមចំនួន ១០០០ សន្លឹកដល់ក្រុមហ៊ុនទេសចរណ៍។ ដើម្បីបំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ទីរួមខេត្តដែលកំពុងដំណើរការសាងសង់កំពង់ផែទេសចរណ៍ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិពីកប៉ាល់ទេសចរណ៍នៅសង្កាត់ឡុងថាញ់។ ទន្ទឹមនិងនោះ បង្ហាញក្រុមទេសចរណ៍សហគមន៍ភូមិចាមចូវផុង ដែលមានសមាជិកចំនួន ១២ នាក់ និងគេហទំព័រព័ត៌មានវប្បធម៌-ទេសចរណ៍របស់ទីរួមខេត្តនៅលើវេទិកាឌីជីថល ៣ដេ បានបើកដំណើរការ។
ស្ថានភាពផលិតកម្មឧស្សាហកម្មសិប្បកម្មនៅលើភូមិសាស្ត្របន្តស្តារឡើងវិញ និងសម្រេចបានលទ្ធផលវិជ្ជមាន សកម្មភាពផលិតកម្ម និងអាជីវកម្មបំពេញតម្រូវការទីផ្សារ។ តម្លៃផលិតកម្មឧស្សាហកម្ម និងសិប្បកម្ម (យោងតាមតម្លៃប្រៀបធៀបឆ្នាំ ២០១០) សម្រេចបានប្រមាណ ៤.៥០០ លានដុង កើនឡើង ១៧,៣៨% បើធៀបនឹងការអនុវត្តនៅក្នុងឆ្នាំ ២០២៣ កើនឡើង ៧,៣២% បើធៀបនឹងផែនការ។ ក្នុងឆ្នាំ មានមូលដ្ឋានចុះបញ្ជីវិនិយោគថ្មីចំនួន ១៧ ដូច្នេះចំនួនមូលដ្ឋានជាសរុបកើនឡើង ៩៤៩ មូលដ្ឋាន និងមូលដ្ឋានចំនួន ០៤ ធ្វើការនិយោគបើកទូលាយ ទុនវិនិយោគជាសរុបចំនួន ១១ ពាន់ ៥៨៨ លានដុង។ ជាពិសេស ទីរួមខេត្តកសាង និងបើកដំណើរការគេហទំព័រ “quangbasanphamtanchau.vn” និង Fanpage “ផលិតផលតាន់ចូវ -អានយ៉ាង” ដើម្បីផ្សព្វផ្សាយផលិតផល OCOP និង ផលិតផលសក្តានុពលរបស់ទីទីរួមខេត្ត។ ផ្សព្វផ្សាយអនុវត្តទម្រង់ចំណុចទូទាត់មិនប្រើសាច់ប្រាក់នៅផ្សារ វិញហ្វា និងទម្រង់តំបន់ទីក្រុងទូទាត់មិនប្រើសាច់ប្រាក់នៅលើភូមិសាស្ត្រសង្កាត់ ឡុងថាញ់។



ក្នុងវិស័យវិនិយោគ សងសង់សំណង់-គមនាគមន៍ដឹកជញ្ជូន ទីរួមខេត្តបានដាក់ស្នើ និងកំពុងរង់ចាំគណៈកម្មាធិការប្រជាជនខេត្ត អនុម័តគម្រោងផែនការរួមរបស់ទីរួមខេត្តតាន់ចូវ ខេត្ត អានយ៉ាង ដល់ឆ្នាំ ២០៤៥។ទន្ទឹមនិងនោះ កំពុងផ្សព្វផ្សាយអនុវត្តគម្រោងត្រួតពិនិត្យឡើងវិញនិងរៀបចំផែនការបង្កើតសង្កាត់ភូវិញ តាន់អាន ឡុងអាន វិញហ្វា វិញសឿង របស់ទីរួមខេត្តតាន់ចូវ និងបង្កើតទីរួមខេត្តតាន់ចូវដល់ឆ្នាំ ២០៣០។ ទន្ទឹមនិងនោះ ត្រួតពិនិត្យនិងកែសម្រួលផែនការជាប្រចាំដើម្បីឆ្លើយតតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ទីក្រុងរបស់ទីរួមខេត្ត។ ការងារគ្រប់គ្រងរុក្ខជាតិបៃតង និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសបន្តទទួលបានការយកចិត្តទុកដាក់អនុវត្ត។ ពីប្រភពទុនមជ្ឈិម ខេត្ត និងមូលដ្ឋាន ទីរួមខេត្តបានកែលម្អផ្លូវចំនួន ០៩ ខ្សែ ដោយមានប្រវែងសរុបជាង ៥.២០០ម៉ែត្រ ក្នុងនោះមានផ្លូវទីក្រុង ០៤ខ្សែ ផ្លូវជនបទ ០៣ខ្សែ និងផ្លូវចរាចរណ៍ក្នុងវាលស្រែ ០២ ខ្សែ។ ទីរួមខេត្តបាននិងកំពុងផ្សព្វផ្សាយអនុវត្តគម្រោងចំនួន ៩៥ បានបញ្ចប់គម្រោងចំនួន ៣០ និងកំពុងអនុវត្តគម្រោងចំនួន ៥៩ ជាដើម ជាមួយនឹងផែនការដើមទុនបានបែងចែកជាសរុបចំនួន ៣៦០.០៤០លានដុង បណ្តាគម្រោងដែលបានបញ្ចប់រួមចំណែកដល់ការកែលម្អទីក្រុង និងជមរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។
ចំណុចលេចធ្លោមួយនៅក្នុង “ផ្ទាំងគំនូរ” គឺសេដ្ឋកិច្ចរបស់ទីរួមខេត្ត នោះគឺផលិតកសិកម្មនៅតែបន្តរក្សាស្ថិរភាព និងតម្លៃផលិតកម្មជាសរុប (យោងតាមតម្លៃប្រៀបធៀបឆ្នាំ ២០១០) ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ជាង ២ លាន ៨០០លានដុង កើនឡើង ៤,១៨% បើធៀបនឹងឆ្នាំ ២០២៣។ ទំហំផ្ទៃដីផលិតស្រូវគុណភាពខ្ពស់កាន់តែបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ដើមឈើហូបផ្លែនៅលើភូមិសាស្ត្រទីរួមខេត្តឈានដល់ដំណាក់កាលប្រមូលផលបានកើនឡើង ស្ថានភាពបសុសត្វមាននិន្នាការអភិវឌ្ឍន៍វិជ្ជមាន។ បណ្តាទម្រង់ផលិតសិកម្មមានប្រសិទ្ធភាពបន្តបើកទូលាយ ទីរួមខេត្តបានផ្សព្វផ្សាយទម្រង់បង្ហាញផលិតកម្មកសិកម្មចំនួន ១១ ដោយប្រើបច្ចេកវិជ្ជាខ្ពស់ តាមរយៈនោះអនុវត្តនូវវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកទេសថ្មីៗទៅក្នុងផលិតកម្ម រួមចំណែកបង្កើនតម្លៃផលិតកម្មសម្រាប់កសិករ កាត់បន្ថយថ្លៃដើម និងលើកកម្ពស់គុណភាពកសិផល។ ទីរួមខេត្តបានអនុវត្តគម្រោង ០១ លានហិកតាវប្បកម្មស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប ភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលទំនាបទន្លេគឺឡុង នៅឆ្នាំ ២០៣០ បានផ្សព្វផ្សាយអនុវត្តសាកល្បងលើផ្ទៃដី ៥០០ ហិកតានៅតំបន់ទំនប់ វិញអាន ខាងត្បូង និងតំបន់ទំនប់តាន់អាន- តាន់ថាញ់។
កម្មវិធីគោលដៅជាតិកសាងជនបទថ្មី បន្តទទួលបានការយកចិត្តទុកដាក់ ណែនាំអនុវត្តតាមទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាព។ គណៈកម្មាធិការប្រជាជនខេត្តបានទទួលស្គាល់ឃុំ ភូវិញ សម្រេចបានស្តង់ដារ “ឃុំជនបទថ្មីលើកកម្ពស់” និងឃុំ ភូឡុក សម្រេចបានស្តង់ដារ “ឃុំជនបទថ្មី” រហូតមកដល់បច្ចុប្បន្ន ទីរួមខេត្តមាន ៧/៩ ឃុំសម្រេចបានស្តង់ដារ “ឃុំជនបទថ្មី” និងឃុំចំនួន ០២ សម្រេចបានស្តង់ដារ “ឃុំជនបទថ្មីលើកកម្ពស់”។បំពេញឯកសារស្នើសុំគណៈកម្មាធិការប្រជាជនខេត្ត ទទួលស្គាល់ឃុំ ឡេចាញ់ និងឃុំ តាន់ថាញ់ សម្រេចស្តង់ដាឃុំជនបទថ្មីលើកកម្ពស់។កម្មវិធីឃុំមួយផិតផលមួយ (OCOP) នៅក្នុងទីរួមខេត្តចំនួន ០៥ មានបន្ថែមផលិតផលចំនួន ១០ បានញ៉ាំងឲ្យចំនួនផលិតផលសម្រេចបាន “វិញ្ញាបនបត្រOCOP” កើនឡើងបាន ១៧ ផលិតផល (កនុងនោះមានផលិតផលផ្កាយ ៤ ចំនួន ៤ និងផលិតផលផ្កាយ ៣ ចំនួន ១៣)។

វិស័យវប្បធម៌- សង្គមមានទិដ្ឋភាពជាច្រើនមានការជឿនលឿន។ សកម្មភាពវប្បធម៌ និងព័ត៌មានមានការរីកចម្រើនបន្តិចម្តងៗ និងបំពេញតម្រូវការរីករាយរបស់ប្រជាជននៅលើភូមិសាស្ត្រ។ គុណភាពបង្រៀននៅគ្រប់កម្រិតមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងឆ្នាំសិក្សាមុន៖ សិស្សបានបញ្ចប់កម្មវិធីបឋមសិក្សាក្នុងអត្រា ៩៩,៩២%។ សិស្សទទួលបានសញ្ញាប័ត្រថ្នាក់អនុវិទ្យាល័យសម្រេចបានអត្រា ១០០%។អត្រាសិស្សទទួលបានសញ្ញាប័ត្រវិទ្យាល័យសម្រេចបាន ៩៩,៨៨% ពិន្ទុប្រឡងចូលថ្នាក់ទី១០ ស្ថិតក្នុងក្រុមកំពូល ៣នៃខេត្ត។ ទីរួមខេត្តបានទទួលស្គាល់សម្រេចស្តង់ដារសកលកម្មអប់រំ និងការលុបបំបាត់អនក្ខរភាពនៅកម្រិតបឋមសិក្សាកម្រិត ៣ និងអនុវិទ្យាល័យកម្រិត ២។ ប្រព័ន្ធសុខាភិបាលពីទីរួមខេត្តដល់មូលដ្ឋានបានពង្រឹង និងអភិវឌ្ឍជាបណ្តើរៗ។ កាងារពិនិត្យនិងព្យាបាលជំងឺប្រជាជនបានអនុវត្តជាប្រចាំ ធានាប្រចាំការសង្គ្រោះជាបន្ទាន់ ២៤/២៤ នៅតាមមូលដ្ឋានព្យាបាល។ ការងារឃោសនាចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខភាពស្ម័គ្រចិត្ត និងធានារ៉ាប់រងសង្គមនៅទីរួមខេត្តបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ គម្រិតបង្រ្គបធានារ៉ាប់រងសុខភាពលើភូមិសាស្ត្រខេត្តសម្រេចបាន ១០០% ធៀបនឹងផែនការ។ ការងារសន្តិសុខសង្គមបានយកចិត្តទុកដាក់ គោលនយោបាយជួយដល់គ្រួសារ គោលនយោបាយ អ្នកក្រីក្រលើវិស័យសុខាភិបាល អប់រំ លំនៅដ្ឋាន កម្ចីឥណទានអនុគ្រោះ បណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនៅតាមជនបទ។ល។បានអនុវត្តន៍រួមបញ្ចូល ផ្សព្វផ្សាយស្របគ្នា និងទាន់ពេលវេលា។ នៅក្នុងឆាំ្ន ទីរួមខេត្តសាងសង់និងជួសជុលផ្ទះបានចំនួន ៩៥ ខ្នងសម្រាប់អ្នកក្រីក្រ បៀតក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាក។
ការងារកំណែទម្រង់រដ្ឋបាលបន្តផ្លាស់ប្តូរជាវិជ្ជមាន ដោយតែងតែទទួលបានការយកចិត្តទុកដាក់ និងការណែនាំពីថ្នាក់ដឹកនាំក្នុងទិសដៅកាត់បន្ថយការរំខាន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងធុរកិច្ចដេលមកប្រតិបត្តិការរដ្ឋបាល។ សន្តិសុខ ការពារជាតិ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម តែងតែរក្សាបានស្ថិរភាព។ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយអាជ្ញាធរស្រុកលើកដែក ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា បានរក្សា និងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន។
ប្តេជ្ញាអនុវត្តសម្រេចបានជោគជ័យគោលដៅសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគទីរួមខេត្តលើកទី១២
ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានអត្ថន័យសំខាន់ពិសេស ជាឆ្នាំទៅដល់គោលដៅអនុវត្តដោយជោគជ័យនូវគោលដៅសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគលើកទី ១២ អាណត្តិ ២០២០-២០២៥ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០២៥។ ក្នុងស្មារតីនោះ បណ្តាផ្នែក បណ្តាថ្នាក់ចាំបាច់ត្រូវតែកំណត់ឲ្យបានច្បាស់លាស់នូវភារកិច្ច និងតម្រូវការនានា ដើម្បីតាមរយៈនោះកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងទិសដៅវិជ្ជមាន ពង្រីកសក្តានុភាព ប្រៀបខ្លាំង និងលក្ខខណ្ឌ រក្សាកំណើនសេដ្ឋកិច្ច ដើម្បីរួមចំណែកអនុវត្តភារកិច្ចនយោបាយរបស់មូលដ្ឋានសម្រេចបានជោគជ័យ។
តាមនោះ ទីរួមខេត្តបានកំណត់គោលដៅទាញយកអត្ថប្រយោជន៍ពីប្រៀបខ្លាំងនៃព្រំដែន និងទីផ្សារប្រពៃណី ដើម្បីជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេវាកម្ម បង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចផលិតកម្ម អាជីវកម្ម និងជំរុញសកម្មភាពដោយភាពស្វាហាប់។ ប្រមូលផ្តុំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម។ ជំរុញខ្លាំងការបំបែរចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅដល់គោលដៅផ្លាស់ប្តូរគុណភាព និងបង្កើតតម្លៃពិតប្រាកដ។ អភិវឌ្ឍន៍កសិកម្មបច្ចេកវិជ្ជាខ្ពស់។ ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល លើកកម្ពស់កម្មវិធីឌីជីថល និងវេទិកាឌីជីថលលើគ្រប់វិស័យ បង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ និងណែនាំប្រតិបត្តិ។ យកចិត្តទុកដាក់លើការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ស្របគ្នា និងលើកកម្ពស់គុណភាពនៃវិស័យវប្បធម៌ សង្គម ធានាបាននូវការផ្សារភ្ជាប់ដោយសុខដុមរមនារវាងអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។ បង្កើនគុណភាព ធនធានមនុស្ស ប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបង្ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បង្កើនសុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន និងការការពារបរិស្ថាន។ អនុវត្តរបបគោលនយោបាយសន្តិសុខសង្គមបានល្អ កែលម្អជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ បង្កើនការងារការពារ រក្សាសន្តិសុខនយោបាយ និងធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
ដើម្បីជាជំហានឈានឆ្ពោះទៅក្លាយជាទីក្រុង ទីរួមខេត្តនឹងកៀរគររាល់ធនធាន ដើម្បីបន្តវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ ក្នុងនោះ ប្រមូលផ្តុំក្នុងការវិនិយោគសាធារណៈលើសំណង់សំខាន់ៗ មានភាពវាយទម្លុះ និងរាលដាល ទន្ទឹមនិងនោះបង្កើតលក្ខខណ្ឌដើម្បីសមាសភាពសេដ្ឋកិច្ចចូលរួមក្នុងការវិនិយោគលើវិស័យនានា ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ កសិកម្ម ជនបទ អប់រំ សុខាភិបាល។បន្តជំរុញខ្លាំងវឌ្ឍនភាពក្នុងការបញ្ចប់គម្រោងសាងសង់ផ្លូវតភ្ជាប់តំបន់ពីទីរួមខេត្ត តាន់ចូវ ទៅដល់ទីក្រុងចូវដុក ដោយតភ្ជាប់ជាមួយខេត្ត គៀនយ៉ាង និងខេត្តដុងថាប (ផ្លូវ N1)។ គម្រោងលុបព្រែក វិញអាន ដំណាក់កាលទី ២ និងអំពាវនាវឲ្យមានការវិនិយោគលើគម្រោងសំខាន់ៗនៅក្នុងទីរួមខេត្ត។តាមរយៈនោះ បង្កើតជាគ្រឹះដ៏រឹងមាំ ញ៉ាំងឲ្យទីរួមខេត្តតាន់ចូវក្លាយជាទីក្រុងក្រោមឱវ៉ាទខេត្តឲ្យបានឆាប់និងសម្រេចបាស្តង់ដារទីក្រុងប្រភេទ ២ ក្រោយឆាំ្ន ២០៣០។
ដើម្បីសម្រេចបាននូវគោលដៅ និងភារកិច្ចខាងលើ ថ្នាក់ដឹកនាំទីរួមខេត្តស្នើឲ្យគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងមូលដ្ឋាន បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំ និងប្រតិបត្តិកា។ ផ្លាស់ថ្មីឲ្យបានខ្លាំងក្នុងការគិត និងវិធីសាស្រ្តការងារ បង្កើតជាការផ្លាស់ប្តូរច្បាស់លាស់ក្នុងការអនុវត្តភារកិច្ច ដែលបានកំណត់។ ជំរុញឲ្យមានការត្រិះរិះពិចារណា រៀបចំផែនការ ស្មារតីហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ សកម្ម និងបត់បែនក្នុងការអនុវត្តភារកិច្ច។ ជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ធំធេង ការខិតខំប្រឹងប្រែងរួមគ្នា និងស្រុះចិត្តគំនិត ទីរួមខេត្តតាន់ចូវ នឹងសម្រេចបានល្អភារកិច្ចឆ្នាំ ២០២៤ បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់អនុវត្តជោគជ័យនូវគោលដៅ និងភារកិច្ចនយោបាយដែលបានស្នើឡើងដោយសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគទីរួមខេត្តលើកទី ១២ អាណត្តិ ២០២០-២០២៥ ដែលបានដាក់ចេញ នាំទីរួមខេត្តតាន់ចូវក្លាយជាទីក្រុង និងជាតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងនៃខេត្តអានយ៉ាង៕
ប្រែ៖ ណារីពៅ