គណៈកម្មាធិការប្រជាជនខេត្តទើបតែចេញផែនការលេខ ៩៧៧/KH-UBND ស្តីពីការរៀបចំខួបលើកទី ២០០ឆាំ្នបញ្ចប់ការជីកព្រែកវិញទេ (១៨២៤ - ២០២៤) និងរម្លឹកខួបលើកទី ១៩៨ឆាំ្នទិវាមរណភាពរបស់លោកយាយ ចូវធីទេ (១៩២៦ -២០២៤)។
យោងតាមសមាជិកគណៈ អចិន្ត្រៃយ៍បក្ខភាគខេត្ត លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ពិធីរម្លឹកខួបលើកទី ២០០ឆាំ្នបញ្ចប់ការជីកព្រែកវិញទេ (១៨២៤ - ២០២៤) អាស្រ័យដោយបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធ្វើអធិបតីភាព។ គណកម្មាធិការប្រជាជនទីក្រុមចូវដុក មម្ទីរវប្បធម៌កីឡានិងទេសចរណ៍ និងមន្ទីរផ្នែកពាក់ព័ន្ធ សហការអនុវត្ត។ ពេលវេលារៀបចំពិធីរម្លឹកខួបតាមការសន្និដ្ឋានគឺនៅម៉ោង ៧ និង ៣០នាទី យប់ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វិញដុង (សង្កាត់នូយសាម ទីក្រុង ចូវដុក)។
យោងតាមសមាជិកគណៈ អចិន្ត្រៃយ៍បក្ខភាគខេត្ត លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ពិធីរម្លឹកខួបលើកទី ២០០ឆាំ្នបញ្ចប់ការជីកព្រែកវិញទេ (១៨២៤ - ២០២៤) អាស្រ័យដោយបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធ្វើអធិបតីភាព។ គណកម្មាធិការប្រជាជនទីក្រុមចូវដុក មម្ទីរវប្បធម៌កីឡានិងទេសចរណ៍ និងមន្ទីរផ្នែកពាក់ព័ន្ធ សហការអនុវត្ត។ ពេលវេលារៀបចំពិធីរម្លឹកខួបតាមការសន្និដ្ឋានគឺនៅម៉ោង ៧ និង ៣០នាទី យប់ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វិញដុង (សង្កាត់នូយសាម ទីក្រុង ចូវដុក)។
យោងតាមសមាជិកគណៈ អចិន្ត្រៃយ៍បក្ខភាគខេត្ត លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ពិធីរម្លឹកខួបលើកទី ២០០ឆាំ្នបញ្ចប់ការជីកព្រែកវិញទេ (១៨២៤ - ២០២៤) អាស្រ័យដោយបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធ្វើអធិបតីភាព។ គណកម្មាធិការប្រជាជនទីក្រុមចូវដុក មម្ទីរវប្បធម៌កីឡានិងទេសចរណ៍ និងមន្ទីរផ្នែកពាក់ព័ន្ធ សហការអនុវត្ត។ ពេលវេលារៀបចំពិធីរម្លឹកខួបតាមការសន្និដ្ឋានគឺនៅម៉ោង ៧ និង ៣០នាទី យប់ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វិញដុង (សង្កាត់នូយសាម ទីក្រុង ចូវដុក)។យោងតាមសមាជិកគណៈ អចិន្ត្រៃយ៍បក្ខភាគខេត្ត លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ពិធីរម្លឹកខួបលើកទី ២០០ឆាំ្នបញ្ចប់ការជីកព្រែកវិញទេ (១៨២៤ - ២០២៤) អាស្រ័យដោយបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធ្វើអធិបតីភាព។ គណកម្មាធិការប្រជាជនទីក្រុមចូវដុក មម្ទីរវប្បធម៌កីឡានិងទេសចរណ៍ និងមន្ទីរផ្នែកពាក់ព័ន្ធ សហការអនុវត្ត។ ពេលវេលារៀបចំពិធីរម្លឹកខួបតាមការសន្និដ្ឋានគឺនៅម៉ោង ៧ និង ៣០នាទី យប់ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វិញដុង (សង្កាត់នូយសាម ទីក្រុង ចូវដុក)។
បណ្តាពិធីប្រពៃណីរម្លឹកខួបលើកទី ១៩៨ឆាំ្ន ទិវាមរណភាពរបស់លោកយាយ ចូវធីទេ (១៨២៦ - ២០២៤) បានរៀបចំឡើងនៅស្តូបថ្វយង៉ុកហូវ ដែលជាកេរជាតិ (សង្កាត់នូយសាម ទីក្រុង ចូវដុក) អាស្រ័យដោយគណៈកម្មការគ្រប់គ្រងវត្តលោកយាយភ្នំស្វាមទទួលខុសត្រូវលើការអនុវត្ត។ ក្នុងនោះ ពិធីសែនទេវតាជាធម្មតាតែងធ្វើឡើងនៅម៉ោង ៤ រសៀល ថ្ងៃទី ១៤ ខែវិច្ឆិកា (ត្រូវនឹងថ្ងៃ ១៤ ខែ ១០ ចន្ទគតិ)។ ពិធីវេរថ្វាយគ្រឿងសក្ការៈបូជានៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ វិច្ឆិកា (ត្រូវនឹងថ្ងៃ១៥ខែ ១០ចន្ទគិតិ)។
ទន្ទឹមនិងនោះ ថ្នាក់ដឹកនាំមូលដ្ឋាននឹងរៀបចំសកម្មភាពថែទាំ សួរសុខទុក្ខ តបស្នងសងគុណ សន្តិសុខសង្គម សកម្មភាពវប្បធម៌ និងសិល្បៈ ការហ្វឹកហាត់កាយសម្បទា និងកីឡា។រៀបចំកន្លែងតាំងបង្ហាញ និងតាំងពិព័រណ៌ដោយប្រធានបទ “២០០ ឆ្នាំព្រែកវិញទេ - តម្លៃប្រវត្តិសាស្ត្រ និងសមិទ្ធិផល”។ ជាពិសេស នឹងបង្កើតឯកសារស្នើសុំទៅអង្គភាពកំណត់ត្រាវៀតណាម Vietkings ឲ្យបង្កើតកំណត់ត្រាវៀតណាមសម្រាប់ការឧទ្ទេសនាម៖ “ព្រែកវិញទេ - ជាព្រែកជីកដោយដៃវែងជាងគេនៅវៀតណាម”។
លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ២០០ឆាំ្ន បញ្ចប់ការជីកព្រែកវិញទេ (១៨២៤ - ២០២៤)។ រម្លឹកខួបលើកទី ១៩៨ឆាំ្នទិវាមរណភាពរបស់លោកយាយចូវធីទេ (១៨២៦-២០២៤) គឺជាព្រឹត្តិការណ៍មួយដែលមានអត្ថន័យសំខាន់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអប់រំនៅខេត្តអានយ៉ាង។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ ណែនាំអំពីរូបភាពតំបន់ដី មនុស្ស និងតម្លៃវប្បធម៌គំរូ និងពិសេសរបស់មូលដ្ឋាន បម្រើប្រជាជន និងភ្ញៀវទេសចរដែលមកដល់អានយ៉ាង។
“ព្រឹត្តិការណ៍នេះគឺជាខួបលើកទី ២០០ឆាំ្នបញ្ចប់គម្រោងធារាសាស្ត្រដ៏សំខាន់មួយរបស់បុព្វបុរសនៃយើង បានសម្រេចរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សន្តិសុខការពាររបស់ខេត្តអានយ៉ាង និយាយដោយឡែក និងតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម។ ការប្រារព្ធខួបលើកទី ២០០ឆ្នាំជីកបញ្ចប់ព្រែកវិញទេ ជាឱកាសមួយសម្រាប់ពួកយើងចងចាំនូវកតញ្ញូតាធម៌ដ៏ធំធេងរបស់បុព្វបុរសរបស់យើងដែលបានកាប់រានឆ្កាដី និងលើកសរសើរព្រែកវិញទេ ដែលជាគម្រោងប្រវត្តិសាស្ត្រដ៏ធំ បង្ហាញពីបញ្ញា កម្លាំងការងារច្នៃប្រឌិតរបស់បុព្វបុរសនៃយើងកាលមុននេះ។ តាមរយៈនោះ លើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យរក្សា អភិរក្ស និងពង្រីកជាងទៀតតម្លៃប្រពៃណី លើកកម្ពស់មោទនភាពជាតិ” - លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្កត់ធ្ងន់។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរ ផ្នែក មូលដ្ឋាន និងអង្គភាពនានា សហការយ៉ាងជិតស្និទ្ធក្នុងការងាររៀបចំ ដើម្បីបណ្តាសកម្មភាពបានរៀបចំយ៉ាងឱឡារិក ស្របតាមបទប្បញ្ញត្តិរបស់បក្ស និងរដ្ឋ នាំមកនូវអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ។ ទន្ទឹមនឹងនោះ ខ្លឹមសារមានលក្ខណៈជាក់ស្តែង និងសមស្របទៅនឹងលក្ខខណ្ឌមូលដ្ឋានជាក់ស្តែង បង្កើតលក្ខខណ្ឌបម្រើប្រជាជនប្រកបដោយសុវត្ថិភាព តម្លាភាព និងសន្សំសំចៃ។ ម៉្យាងវិញទៀត កៀរគរធនធានសង្គមូបនីយកម្មត្រូវតែធានាស្របតាមបទប្បញ្ញត្តិច្បាប់ និងយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ អំពើពុករលួយ ភាពអវិជ្ជមាន និងខ្ជះខ្ជាយ។ ធានាថាសកម្មភាពខួបប្រព្រឹត្តទៅដោយជោគជ័យ។
មុននោះ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានចេញសេចក្តីសម្រេចលេខ ៨៧០/QD-BTTTT ស្តីពីការចេញតែមប្រៃសណីយ៍ “រម្លឹកខួបលើកទី២០០ ឆ្នាំនៃការជីកបញ្ចប់ព្រែកវិញទេ (១៨២៤ - ២០២៤)”។ លេខកូដតែម ១១៩១, លេខកូដគំរូតែម ៣៩១៨។ ទំហំតែម ៦៦ x ២៦មីលីម៉ែត្រ តែមបោះពុម្ពគ្មានព្រំដែន រចនាដោយវិចិត្រករ ង្វៀនយូ។ កម្រងតែមត្រូវបានចេញផ្សាយនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ហើយរយៈពេលនៃការផ្គត់ផ្គង់នៅលើបណ្តាញប្រៃសណីយ៍សាធារណៈគឺចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។
បន្ទាប់មក នាថ្ងៃទី ២៨ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍ ស្តីពីការចេញតែមប្រៃសណីយ៍ “អបអរសាទរខួបលើកទី ២០០ឆាំ្ន នៃការជីកបញ្ចប់ព្រែកវិញទេ (១៨២៤ - ២០២៤)”។ លោក ឡេក្វុកគឿង ប្រធានមន្ទីរព័ត៌មាន និងទូរគមនាគមន៍ បានឲ្យដឹងថា៖ “នេះជាឈុតប្រៃសណីយ៍រម្លឹកខួបលើកទី ២០០ឆាំ្ន នៃការបញ្ចប់គម្រោងធារាសាស្ត្រដ៏សំខាន់មួយរបស់បុព្វបុរសនៃយើង រួមចំណែកយ៉ាងធំធេងទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសន្តិសុខជាតិ របស់ខេត្តអានយ៉ាងនិយាយដោយឡែក និងតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម។ ការចេញផ្សាយតែមប្រៃសណីយ៍ “រម្លឹកខួបលើកទី ២០០ ឆ្នាំនៃការបញ្ចប់ព្រែកវិញទេ (១៨២៤ - ២០២៤)” មានអត្ថន័យអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការអប់រំសំខាន់ៗនៅអានយ៉ាង។ តាមរយៈនេះ ដើម្បីរម្លឹកអះអាងពីគុណូបការៈ និងលើកតម្កើងការរួមវិភាគទានដ៏ធំធេងរបស់បុព្វបុរសដ៏ល្បីឈ្មោះ ថ្វយង៉ុកហូវ រួមនិងប្រជាជនក្នុងការងារកសាងព្រែកជីកវិញទេ។ រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃព្រែកវិញទេ ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាក់ទាញធនធានវិនិយោគសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍មូលដ្ឋាន”៕
ព្រែកវិញទេ មានប្រវែងជិត ៩១គីឡូម៉ែត្រ តភ្ជាប់ច្រាំងខាងលិចទន្លេ ចូវដុក (ខេត្ត អានយ៉ាង) ជាមួយទន្លេ យ៉ាងថាញ់ (របស់ទីក្រុងហាទៀន ខេត្ត គៀនយ៉ាង)។សំណង់នេះអាស្រ័យដោយបុព្វបុរសដ៏ល្បីឈ្មោះ ង្វៀនវ៉ាន់ថ្វយ (ថ្វយង៉ុកហូវ) បញ្ជា ចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ ១៨១៩ ក្រោមរជ្ជកាលស្តេច យ៉ាឡុង និងបានបញ្ចប់នៅឆ្នាំ ១៨២៤ ក្រោម រជ្ជកាលស្តេច មិញម៉ាង។ ព្រែកវិញទេ បានបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់បុព្វបុរសនៃយើងក្នុងការអភិវឌ្ឍន៍ផលិតកម្ម ពាណិជ្ជកម្ម និងការពារអធិបតេយ្យភាពព្រំដែន។រហូតមកដល់បច្ចុប្បន្ន ព្រែកនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្តល់ទឹកសាប និងល្បាប់សម្រាប់វិស័យកសិកម្មនៃខេត្តអាយ៉ាង និងតំបន់ចតុកោណឡុងស្វៀន។ ក្រៅពីនេះ ព្រែកក៏ជាកន្លែងទទួលខ្សែទឹកជំនន់ពីទន្លេមេគង្គ ដែលនាំមកនូវធនធានជលផលដ៏សម្បូរបែបសម្រាប់ប្រជាជនមូលដ្ឋាន៕ |
ប្រែ៖ ណារីពៅ