ដើម្បីអបអរសាទរខួបលើកទី ៥០ឆាំ្នទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) និងទិវាពលកម្មអន្តរជាតិទី ១ ឧសភា បណ្តាថ្នាក់ បណ្តាផ្នែក និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តបានរៀបចំសកម្មភាពកីឡាហាត់ប្រាណយ៉ាងផុលផុស ទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករនិងគាំទ្រ។ តាមរយៈនោះ ជំរុញចលនាហាត់កីឡាមហាជនកាន់តែអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីសម្រាប់ប្រជាជន។
មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង បានសហការជាមួយមូលដ្ឋានរៀបចំការប្រកួតកីឡាថ្នាក់ខេត្ត ដូចជា៖ ពានយុវជនវ៉ូវីណាមខេត្តអានយ៉ាង ឆ្នាំ ២០២៥ ពានរង្វាន់បាល់ទាត់ខេត្តអានយ៉ាង ៧នាក់ឆាំ្ន២០២៥ រត់អត្តពលកម្មជើងឯកខេត្តអានយ៉ាងឆាំ្ន២០២៥។ មានភាពផុលផុសបំផុតគឺការប្រកួតបាល់ទាត់អានយ៉ាង ៧នាក់ឆាំ្ន២០២៥។ ជាមួយនឹងការចូលរួមរបស់ក្រុមបាល់ទាត់ចំនួន ១០ មកពីអង្គភាព មូលដ្ឋាន និងក្លឹបបាល់ទាត់ក្នុងខេត្ត។ ក្រុមទាំងនេះបានចែកចេញជា ៣ពូលប្រកួតក្នុងទម្រង់រង្វង់មូលគិតពិន្ទុ ដោយជ្រើសរើស ៤ ក្រុមចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតដណ្តើមពានជើងឯក។ ជាមួយនឹងកម្លាំងតុល្យភាព និងមានបុគ្គលឆ្នើមជាច្រើនរូប ក្រុមសំបកកង់ លិញវីលិញ (ទីក្រុងឡុងស្វៀន) ដណ្តើមបានជើងឯក។ ក្រុម Trang Nhan FC (ទីក្រុង ឡុងស្វៀន) ទទួលបានពានលេខពីរ។ Karaoke T3 (ទីក្រុងឡុងស្វៀន) និង Gym Phuong Quynh (ទីក្រុងឡុងស្វៀន) ទទួលបានពានលេខ ៣។
ពានអត្តពលកម្មឯកថ្នាក់ខេត្តអានយ៉ាង ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅយ៉ាងផុលផុស នៅពេលដែលទាក់ទាញអត្តពលិកជិត ២០០ នាក់ មកពី ១៨ អង្គភាពក្នុងខេត្តទាំងមូល ដោយប្រកួតប្រជែងជាក្រុមអាយុ៖ ក្រុមទី ១ (អាយុពី ១២ ឆ្នាំដល់ ១៧ ឆ្នាំ) ប្រកួតក្នុងចម្ងាយ ២ គីឡូម៉ែត្រសម្រាប់នារី ៣ គីឡូម៉ែត្រសម្រាប់បុរស។ ក្រុមទី២ (អាយុពី១៨ដល់៣៥ឆ្នាំ) ប្រកួតក្នុងវិញ្ញាសា៣គីឡូម៉ែត្រសម្រាប់នារី៤គីឡូម៉ែត្របុរស។ក្រុមទី ៣ (អាយុចាប់ពី ៣៦ ឆ្នាំឡើងទៅ) ប្រកួតក្នុងចម្ងាយ ១,៥ គីឡូម៉ែត្រសម្រាប់នារី ២,៥ គីឡូម៉ែត្រសម្រាប់បុរស។នេះក៏ជាឱកាសមួយសម្រាប់អត្តពលិកផ្លាស់ប្តូរ ស្វែងយល់ពីគ្នាទៅមក សាមគ្គីផ្សាភ្ជាប់ រួមចំណែកបង្កើតកន្លែងលេងដោយតម្លាភព លើកកម្ពស់ជីវភាពវប្បធម៌ ស្មារតី កែលម្អគុណភាពជីវភាពរស់នៅ បង្កើនធ្លុងមហាសាមគ្គី។ ទន្ទឹមនឹងនោះ អនុវត្តបានល្អនូវការចលនា “ប្រជាជនទាំងមូល កសាងជីវភាពវប្បធម៌”។ តាមរយៈនោះ គាំទ្រចលនា ហ្វឹកហាត់កីឡានិយយាយរួមនិងហ្វឹកហាត់វិញ្ញាសារអត្តពលកម្មនិយាយដោយឡែកក្នុងខេត្តអានយ៉ាង។

បុណ្យកីឡាកម្មាភិបាលសម្ព័ន្ឋយុវជនខេត្តអានយ៉ាង ឆ្នាំ២០២៥ បានទាក់ទាញអត្តពលិកចំនួន ២៥០នាក់ ជាកម្មាភិបាលសម្ព័ន្ឋយុវជនមកពី ១៤ អង្គភាពសម្ព័ន្ឋស្រុក ទីរួមខេត្ត ក្រុង និងសម្ព័ន្ឋយុវជនក្រោមឱវ៉ាទខេត្តចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាចំនួន ៤៖ បាល់ទាត់ បាល់ទះខ្យល់នារី វាយកូនបាល់ និងទាញព្រ័ត្រ។ លទ្ធផល ពានរង្វាន់លេខមួយបាល់ទាត់ បាល់ទះខ្យល់នារីបានទៅលើក្រុមសម្ព័ន្ឋយុវជននៃបញ្ជាការដ្ឋានយោធាខេត្ត។ ពានរង្វាន់លេខមួយវិញ្ញាសារវាយកូនបាល់ បានទៅសម្ព័ន្ធយុវជនស្រុកអានភូ។ ពានរង្វាន់លេខមួយវិញ្ញាសារទាញព័ត្របានទៅសម្ព័ន្ធយុវជននៃសកលវិទ្យាល័យអានយ៉ាង - សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ នេះគឺជាឱកាសសម្រាប់យុវជនចូលរួមផ្លាស់ប្តូរ រៀនសូត្របទពិសោធន៍រវាងគ្នា។ ក្រៅពីនេះ ការហាត់កីឡាជាប្រចាំនឹងរួមចំណែកកែចម្រើនសុខភាពសុខភាព ជួយសមាជិកសហជីព និងយុវជនបំពេញការងារជំនាញបានល្អ” - លោក ដោមិញសាង អនុលេខាសម្ព័ន្ធយុវជនខេត្ត ប្រធានសហសមាគមយុវជនវៀតណាមខេត្តអានយ៉ាង បានឲ្យដឹង។
គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ក៏បាន រៀបចំបុណ្យកីឡាអបអរសាទរខួបលើកទី ៥០ឆ្នាំ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ ដោយបានទាក់ទាញអត្តពលិកជាង ១៥០ នាក់មកពីបណ្តាអង្គភាពឃុំ ទីរួមស្រុកលើភូមិសាស្ត្រ ចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសា ៤ រួមមាន បាល់ទះខ្យល់នារី ទាញព្រ័ត្រ បាល់ទាត់បុរស និងវាយកូនបាល់ជាដើម។ លទ្ធផល អង្គភាព អានចូវ ទទួលបានពានរង្វាន់លេខមួយក្នុងវិញ្ញាសារបាល់ទាត់បុរស អង្គភាពកងវរសេនាតូច ៣ នគរបាលចល័តនិរតីបានទទួលជ័យលាភីលេខមួយ ក្នុងកីឡាទាញព្រ័ត្រ។ អង្គភាពទីរួមស្រុក អានចូវ ទទួលបានពានរង្វាន់លេខមួយក្នុងវិញ្ញាសាបាល់ទះខ្យល់នារី។ ក្លឹបវាយកូនបាល់អានយ៉ាង ដណ្តើមបានពានរង្វាន់លេខមួយក្នុងវិញ្ញាសា វាយកូនបាល់គូបុរស។ ក្លឹប កេតណយដាមេ (ទីរួមស្រុកអានចូវ) ទទួលបានលេខមួយ ក្នុងវិញ្ញាសា វាយកូនបាល់គូបុរស និងនារី។
“បុណ្យកីឡាគឺជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៥០ឆាំ្នទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ និងខួបលើកទី ១៣៩ឆាំ្ន ទិវាពលកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងកិច្ចចលនា“ប្រជាជនទាំងមូលហាត់ប្រាណហាត់កីឡាតាមគំរូលោកអ៊ំហូដ៏មហិមា” បង្កើតបរិយាកាសរីករាយ រំភើប សុវត្ថិភាព តម្លាភាព ប្រកួតប្រជែងយ៉ាងផុលផុសក្នុងកងកម្លាំងកម្មាភិបាល រដ្ឋការ និងបុគ្គលិកនៅលើភូមិសាស្ត្រស្រុក។ - លោក ហូហ៊ូតៃ អនុប្រធានគណកម្មាធិការប្រជាជនស្រុក ចូវថាញ់ចែករំលែក។
ចូលរួមជ្រោមជ្រែងខែកម្មករ និងខែសកម្មភាពសុវត្ថិភាព និងអនាម័យពលកម្មឆ្នាំ២០២៥ សហជីពមូលដ្ឋានក្នុងខេត្ត និងមូលដ្ឋាននានាបានរៀបចំសកម្មភាពកីឡាជាច្រើន ដើម្បីបង្កើតកន្លែងលេងតម្លាភាព មានប្រយោជន៍សម្រាប់សមាជិកសហជីព កម្មករ និងនិយោជិត។បណ្តាសកម្មភាពកីឡាបានរៀបចំឡើងសម្បូបែបអំពីទម្រង់ អំពីខ្លឹមសារ បានទាក់ទាញសមាជិកសហជីព កម្មករ និងនិយោជិតយ៉ាងច្រើនកុះករមកចូលរួមដូចជា៖ បាល់ទាត់ វាយកូនបាល់លើតុ វាយសី ទាញព្រ័ត្រនិងល្បែងប្រជាប្រិយជាដើម។តាមរយៈនោះ បំពេញតម្រូវការហាត់កីឡាចម្រើនសុខភាពបន្តិចម្តងៗ កសាងផ្នត់រស់នៅដោយតម្លាភាព ប្រកួតប្រជែងយ៉ាងសកម្មក្នុងពលកម្ម ផលិតកម្មក្នុងកម្មករ បុគ្កលិក និងពលករ។
លោក ដាវស៊ីទ្វឺន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង បានឲ្យដឹងថា៖ ដើម្បីអបអរសាទរខួបលើកទី ៥០ ឆាំ្នទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) ទិវាពលកម្មអន្តរជាតិទី ១ ឧសភា បណ្តាមន្ទីរ ផ្នែក និងមូលដ្ឋានជាច្រើនក្នុងខេត្តបានរៀបចំសកម្មភាពកីឡាផ្សារភ្ជាប់នឹងវប្បធម៌ និងសិល្បៈ។បណ្តាសកម្មភាពបានប្រព្រឹត្តទៅយ៉ាងក្លៀវក្លា ទូលំទូលាយ សមស្របតាមលក្ខខណ្ឌអង្គភាព និងមូលដ្ឋាននីមួយៗ ធានាបាននូវភាពឧឡារិក សុវត្ថិភាព សន្សំសំចៃនិងប្រសិទ្ធភាព។
នេះជាឱកាសសម្រាប់អត្តពលិកចូលរួមប្រកួតប្រជែង ផ្លាស់ប្តូរបទពិសោធន៍ សាមគ្គី រួមចំណែកបង្កើតកន្លែងលេងតម្លាភាព និងមានប្រយោជន៍ លើកកម្ពស់ជីវភាពវប្បធម៌ និងស្មារតី កែលម្អគុណភាពជីវភាព បង្កើនធ្លុងមហាសាមគ្គីភាព។ ទន្ទឹមនឹងនោះ អនុវត្តឲ្យបានល្អនូវការចលនា “ប្រជាជនទាំងមូលលត់ដំកាយសម្បទាតាមគំរូលោកអ៊ំហូដ៏មហិមា” និងចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌ លើកកម្ពស់កាយសម្បទា និងស្មារតីរបស់ប្រជាជន៕
ប្រែ៖ ណារីពៅ