ព្រឹកថ្ងៃទី ១៤ ឧសភា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចបូកសរុបវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមេសា និងក្នុងរយៈពេល ៤ ខែដើមឆ្នាំ ហើយដាក់ចេញនូវទិសដៅ ភារកិច្ចសម្រាប់ខែឧសភា ឆ្នាំ ២០២៥។ លោក ឡេវ៉ាន់ភឿក និងលោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិង ថ្នាក់ដឹកនាំបណ្តាអង្គភាព មន្ទីរ ផ្នែកមូលដ្ឋានបានអញ្ជើញចូលរួម។





ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៥ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តអានយ៉ាង បន្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដោយមានកំណើនល្អបើធៀបនឹងរយៈពេលនេះឆ្នាំ ២០២៤ នៅលើវិស័យជាច្រើន រួមចំណែកសម្រេចគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥។ បណ្តាសូចនាករសេដ្ឋកិច្ចសំខាន់ៗសុទ្ឋតែរក្សាបាននូវអត្រាកំណើនខ្ពស់បើធៀបនឹងរយៈពេលនេះឆ្នាំ ២០២៤។ ដូចជា សន្ទស្សន៍ផលិតកម្មឧស្សាហកម្មកើនឡើងប្រមាណ ១០,៥% ធៀបនឹងដំណាក់កាលពេលនេះ។ប្រាក់ចំណូលលក់ដុំ និងរាយទំនិញ និងសេវាកម្មក្នុងរយៈពេល៤ ខែដំបូងនៃឆ្នាំនេះសម្រេចបានប្រមាណ ៨៧,៦២៩ ពាន់លានដុងតាមការសន្និដ្ឋាន កើនឡើង ១៥,៣៩% ធៀបនឹងដំណាលពេលនេះឆាំ្នមុន។ ចំណូលជាសរុបនៃការនាំចេញពីដើមឆ្នាំរហូតដល់បច្ចុប្បន្នសម្រេចបាន ប្រមាណ ៦៧៥លានដុល្លារអាមេរិក កើនឡើង៣,០៨% ធៀបនឹងដំណាលពេលនេះឆាំ្នមុន។ ចំណូលបង្គរជាសរុបពីសកម្មភាព ទេសចរណ៍ សម្រេចបាន ៥.៩០០ ពាន់លានដុង កើន ៥,៣% ក្នុងរយៈពេលនេះឆាំ្នមុន សម្រេចបាន ៥៥% ធៀបនឹងផែនការតាមការសន្និដ្ឋាន។ ប្រមូលថវិការដ្ឋអនុវត្តក្នុងរយៈពេល ៤ ខែដើមឆាំ្នតាមការសន្និដ្ឋានចំនួន ៣.៣៨៥ ពាន់លានដុង សម្រេចបាន ៤៤,០៨% នៃការគ្រោងថវិការបស់ក្រុមប្រឹក្សាប្រជាជនខេត្តប្រគល់ជូន លើសពីល្បឿនគ្រោងថវិកាជាមធ្យមភាគ។ ស្ថានភាពអភិវឌ្ឍន៍ធុរកិច្ចកើនឡើង ការបង្គរក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ខេត្តទាំងមូលមានធុរកិច្ចទើបបង្កើតថ្មីចំនួន ៣៨១ ជាមួយនឹងទុនចុះបញ្ជីជាសរុបចំនួន ១.៧៣០ពាន់លានដុង។អត្រាសាលារៀនសម្រេចស្តង់ដារជាតិ ៥៦,១៧%។ អត្រាកម្លាំងពលកម្មក្នុងវ័យធ្វើការ ចូលរួមធានារ៉ាប់រងសង្គមសម្រេចបាន ១៤,៧៩%។ ការងាររបបសន្តិសុខសង្គមនៅតែបន្តទទួលបានការយកចិត្តទុកដាក់ អនុវត្តទាន់ពេល ធានាបាននូវមុខសញ្ញាត្រឹមត្រូវ និងរបបត្រឹមត្រូវ។ ការងារថែទាំសុខភាពប្រជាជនបានពង្រឹង។ ការងារជំរុញការវិនិយោគនៅតែបន្តអនុវត្តយ៉ាងខ្លាំងក្លា។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការបង្ការ ទប់ស្កាត់អំពើពុករលួយ សន្សំសំចៃ បង្ការខ្ជះខ្ជាយ សន្តិសុខការពារជាតិបានរក្សា។
ថ្លែងមតិណែនាំសន្និបាត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានកោតសរសើរចំពោះស្ថាប័ន អង្គភាព និងមូលដ្ឋានដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចបានជោគជ័យ បណ្តាសន្ទស្សន៍សេដ្ឋកិច្ចសង្គមបន្តសម្រេចបាននិងលើសពីរយៈពេលនេះឆ្នាំ ២០២៤ រួមចំណែកជំរុញឲ្យ សម្រេចនូវគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥។ទន្ទឹមនិងនោះ ស្នើថាចាប់តាំងពីពេលនេះរហូតដល់បញ្ចប់ត្រីមាសទី ២ ឈានចូលត្រីមាសទី ៣
បណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត មិនទុកឲ្យការរួមបញ្ចូល និងការរៀបចំអង្គភាពរដ្ឋបាល ប៉ះពាល់ដល់លទ្ធផលអនុវត្តកិច្ចការនយោបាយប្រចាំឆ្នាំ ជាពិសេសគឺគោលដៅកំណើនសេដ្ឋកិច្ច បណ្តាសន្ទស្សន៍អំពីសេដ្ឋកិច្ចសង្គមសន្តិសុខ និងសន្និសុខការពារជាតិ។ បណ្តាស្ថាប័ន អង្គភាព មូលដ្ឋាន និងបណ្តាផ្នែកដែលទទួលបន្ទុកតំបន់កំណើនចំនួន ៣ និងក្រុមការងារចំនួន ៤ បានផ្តោតលើដំណោះស្រាយមានប្រសិទ្ធភាពជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចស្របតាមសេណារីយ៉ូ នឹងគោលដៅកំណើនដែលបានដាក់ចេញ ១០% ក្នុងឆ្នាំ ២០២៥។
ទន្ទឹមនឹងនោះ ផ្តោតលើការផ្សព្វផ្សាយ អនុវត្តម៉ឹងមាត់ មានប្រសិទ្ឋភាពលើកម្មវិធីសកម្មភាព ៣២-CTr/TU របស់គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីភាពវាយទម្លុះក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ និងផែនការ ១៨១/KH-UBND របស់គណៈកម្មាធិការប្រជាជនខេត្ត ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៣/CPQ របស់រដ្ឋាភិបាលស្តីពីការចេញកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពវាយទម្លុះក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ។ពន្លឿនការអនុវត្តកម្មវិធីសំខាន់ៗ និងការផ្តល់ថវិកាទុនវិនិយោគសាធារណៈ។ ផ្តោតលើការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ នៃការិយាល័យនយោបាយស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។ ទន្ទឹមនឹងនោះ បន្តផ្តល់អនុសាសន៍ និងតាមដានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ការដោះស្រាយការលំបាកនៃគម្រោងនានា។ ផ្តោតលើដំណោះស្រាយដើម្បីទាក់ទាញ និងជំរុញការវិនិយោគ ការងាររៀបចំផែនការ កែសម្រួលផែនការ និងការអនុវត្តន៍ផែនការ។ បង្កើនការងារគ្រប់គ្រងដីធ្លី រ៉ែ សណ្ដាប់ធ្នាប់សំណង់ និងសោភ័ណភាពទីក្រុង។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថា បណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋានត្រូវបន្តផ្សព្វផ្សាយ និងរៀបចំសកម្មភាពអបអរសាទរពិធីបុណ្យជាតិសាស្ត្រ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស របស់ខេត្ត និងពិធីបុណ្យប្រពៃណីរបស់មូលដ្ឋាន។ បន្តឃោសនាគោលការណ៍អនុវត្តការរៀបចំនិងពង្រួមក្បាលម៉ាស៊ីនុំ ការរួមបញ្ចូលថ្នាក់ខេត្ត និងថ្នាក់ឃុំ សង្កាត់ មិនរៀបចំថ្នាក់ស្រុក បង្កើតការឯកភាពក្នុងផ្ទៃក្នុង និងប្រជាជន។ អនុវត្តល្អការងាររបបសន្តិសុខសង្គម ដោះស្រាយគោលនយោបាយជូនមុខសញ្ញាមានសគុណ គ្រួសារក្រីក្រ គ្រួសារបៀតក្រីក្រ និងជនជាតិភាគតិច។ ជាពិសេសត្រូវបញ្ចប់ជាបន្ទាន់នូវកម្មវិធី “ពួតដៃលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅខេត្តអានយ៉ាង ដល់ឆ្នាំ២០២៥” ឯកភាពយកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ បូកសរុបបញ្ចប់ទាំងស្រុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅក្នុងខេត្ត។ ក្រៅពីនេះ ត្រូវបន្តយកចិត្តទុកដាក់ហើយមានដំណោះស្រាយយ៉ាងខ្លាំងក្លា និងប្រសិទ្ធភាព ដើម្បីបង្កើនអត្រាបង្រ្គបធានារ៉ាប់រងសុខភាពក្នុងប្រជាជនទាំងមូលដើម្បីដល់បំណាច់ឆាំ្ន ២០២៥ សម្រេចបាន ៩៥%។ បង្កើនការត្រួតពិនិត្យតាមដាន ក្តាប់ច្បាស់ស្ថានភាពពលករ និងការងារ ដើម្បីឧបត្ថម្ភទាន់ពេលវេលា និងមានប្រសិទ្ធភាព បង្កើតបន្ថែមការងារ ប្រាក់ចំណូល និងស្ថិរភាពជីវភាពកម្មករ។
ផ្តោតលើការរៀបចំឲ្យបានល្អការរៀបចំបង្រៀន និងសិក្សា ហើយនិងរម្លឹកមេរៀនត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥ ខិតខំរក្សា និងលើកកម្ពស់សមិទ្ធិផលឆ្នាំ ២០២៤ និងការជ្រើសរើសសិស្សថ្នាក់ទី ១០ ឆ្នាំសិក្សា ២០២៥-២០២៦។បន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារសុខាភិបាលបង្ការរោគ និងតាមដានស្ថានភាពជំងឺរាតត្បាតយ៉ាងសកម្ម ដើម្បីមានដំណោះស្រាយទាន់ពេលវេលា។ បន្តពន្លឿនល្បឿនបង្កើតឯកសារតំបន់កេរតំណែលបុរាណវិទ្យាអុកអែវ-បាថេ ដើម្បីដាក់ជូនអង្គការយូណេស្កូឲ្យទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ បន្តស្វែងយល់ និងអនុវត្តឲ្យបានពេញលេញនូវច្បាប់ ឯកសារណែនាំអនុវត្ត និងសេចក្តីសន្និដ្ឋាន និងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលមជ្ឈិម និងមូលដ្ឋាន ស្តីពីការងារប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន។ ផ្តោតលើការដោះស្រាយពាក្យបណ្តឹងតវ៉ាបរិហារទោសដែលនៅកកស្ទះ ជំរុញខ្លាំងការងារទទួល និងសន្ទនាជាមួយពលរដ្ឋ។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ចាត់ឲ្យមន្ទីរមហាផ្ទៃបន្តធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តឲ្យអនុវត្តល្អនូវគោលការណ៍រៀបចំនិងកាត់បន្ថយក្របខណ្ឌ រួមបញ្ចូលថ្នាក់ខេត្ត ថ្នាក់ឃុំ និងបញ្ចប់ថ្នាក់ស្រុក បង្កើតផ្នត់គំនិតល្អបំផុតក្នុងការអនុវត្ត។ មន្ទីរហិរញ្ញវត្ថុបន្តធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តក្នុងការគ្រប់គ្រងមានប្រសិទ្ឋភាពសកម្មភាពរបស់ធុរកិច្ចរដ្ឋនិងធុរកិច្ចមានទុនពីបរទេស។ ទន្ទឹមនឹងនោះ បង្កើនការសហការរវាងកម្លាំងនគរបាល យោធា ការពារព្រំដែន និងបណ្តាមូលដ្ឋាន ដើម្បីធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងសុវត្ថិភាពចរាចរណ៍ គ្រប់គ្រងសកម្មភាពសាសនា និងជំនឿឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ។ ជាពិសេសត្រូវដោះស្រាយម៉ឹងមាត់ករណីអបិយជំនឿនៅក្នុងខេត្ត។ល។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាពិសេសបានកត់សម្គាល់ថា បណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋានបន្តអះអាងនូវការប្តេជ្ញាចិត្តដើម្បីបញ្ចប់គោលដៅដែលបានដាក់ចេញក្នុងឆ្នាំ ២០២៥ ក្នុងនោះ មានគោលដៅកំណើន បណ្តាសន្ទស្សន៍ភារកិច្ចស្តីពីសេដ្ឋកិច្ចសង្គម និងការងារពាក់ព័ន្ឋដល់ការថែទាំជីវភាពរស់នៅរបស់ប្រជាជន៕
ប្រែ៖ ណារីពៅ