អានយ៉ាងរៀបចំប្រភពទំនិញដើម្បីចូលរួមលំនឹងទីផ្សារ

យោងតាមផែនការរៀបចំប្រភពទំនិញដើម្បីចូលរួមលំនឹងទីផ្សារនៅលើភូមិសាស្ត្រខេត្តរបស់ មន្ទីរឧស្សាហពាណិជ្ជកម្មអានយ៉ាង នៅក្នុងឆ្នាំ២០២៥ នេះ មានធុរកិច្ចធំៗចំនួន២៣បានចុះបញ្ជីចូលរួមរក្សាលំនឹងទីផ្សារ ស្មើនឹងចំនួនដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៤។

(រូបភាពគេហទំព័រអេឡិចត្រូនិកខេត្តអានយ៉ាង)

គិតចាប់ពីថ្ងៃចេញផ្សាយផែនការដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ប្រហែលជា១០ខែ) បរិមាណទុនបម្រុង​ជាសរុបត្រូវបានសន្និដ្ឋានថានឹងមានចំនួនជាង ៤.៧៣៥ពាន់លានដុង កើនឡើងជាង ៣,៧៩% ធៀបនឹងការចុះបញ្ជីនៅឆ្នាំ២០២៤ (ឆ្នាំ២០២៤ ចុះបញ្ជី​បម្រុង​​​ទុកចំនួន ៤.៥៦២ពាន់លានដុង)។ក្នុង​នោះ​មាន​ក្រុម​ទំនិញស្បៀង ​អាហារ គ្រឿងទេស ទំនិញ​ប្រើប្រាស់​​ គ្រឿងសម្អាង​ជាដើម គឺ​ចំនួន ១.១៨៧ ពាន់​លាន​​​​ដុង។ ប្រេង​ឥន្ធនៈ និង​ឧស្ម័នរ៉ែរាវ​មាន​ចំនួន ៣.៥​៤៨ ពាន់​លាន​ដុង។

ដោយឡែកចំពោះ​ហាង​ដែល​បាន​ចុះបញ្ជីចូលរួមលំ​នឹង​ទីផ្សារ​មាន​ចំនួន ៤៥២ ហាង​ ​បាន​ចុះ​ឈ្មោះ​ចូលរួមលំនឹងទីផ្សារបានរៀបចំទូលំទូលាយនៅក្នុង​ខេត្ត​ទាំ​ងមូល។ ក្នុងនោះ មានហាងស្បៀងនិងផលិត​ផល​អាហារចំនួន៩៦។ ហាងលក់ប្រេងឥន្ធនៈ និងឧស្ម័៉ែរាវចំនួន ៣៥៦ កើនឡើងជាង ១,៨% បើធៀបនឹងឆ្នាំ ២០២៤។

​បានសន្និដ្ឋានថាចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនឹងមានសកម្មភាពជាច្រើនទាក់ទងដល់ការងារលំនឹងទីផ្សារ ដូចជាការរៀបចំសកម្មភាពដើម្បី​​ភ្ជាប់ការប្រើប្រាស់ផលិតផលរវាងក្រុមហ៊ុនផលិត កែច្នៃ​ នឹងបណ្តាមូលដ្ឋានអាជីវកម្ម ចែកចាយក្នុង និងក្រៅ​ប្រ​ទេស។ រៀបចំ “ទិវាទិញទំនិញអនឡាញ​វៀត​ណាម​និង​ Online Friday ២០២៥”។ រៀបចំសប្តាហ៍​ផ្សព្វ​ផ្សាយលក់និងទិញទំនិញតាមអនឡាញដើម្បីអបអរសា​ទរ​បុណ្យណូអែលនិងបុណ្យចូលឆាំ្នសកល ២០​២៥​។ រៀបចំសកម្មភាពអភិវឌ្ឍន៍ទីផ្សារក្នុងប្រ​ទេស​ភ្ជាប់ជាមួយកិច្ចចលនា“ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” ជាមួយនឹងជើងទំនិញ​វៀតចំនួន ៤០ ទៅកាន់តំបន់ជនបទតាមស្រុក ទីរួមខេត្ត ក្រុង និងសម័យផ្សារទំនិញវៀតចំនួន ០១ នៅស្រុក​អាន​ភូ។  

ធុរកិច្ច មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ធុរ​កិច្ច​ មូលដ្ឋានផលិតកម្ម អាជីវកម្មនៅលើភូមិ​សាស្ត្រ​ខេត្ត​ នឹងបានគាំទ្រ និងបង្កើតលក្ខណៈក្នុងការរៀបចំកម្ម​​វិធីផ្សព្វផ្សាយលក់ទំនិញដូចជា ការបញ្ចុះតម្លៃ កា​ជូន​កាដូ ការចាប់ឆ្នោតត្រូវរង្វាន់ជាដើម។

ទន្ទឹមនិងនោះ នឹងផ្សព្វផ្សាយសកម្មភាពឃោសនា​​ដើម្បីផ្តល់ព័ត៌មានពេញលេញ និងទាន់ពេលវេលាអំពី​​ទីផ្សារ តម្លៃ និងសកម្មភាពលំនឹងទីផ្សារក្នុងទម្រង់ចម្រុះ និងសម្បូរបែបតាមរយៈប្រព័ន្ធផ្សព្វផ្សាយ គេហ​ទំ​ព័រ​ព័ត៌មានអេឡិចត្រូនិកនៅគ្រប់លំដាប់ថ្នាក់។ រៀបចំ​បែបផែនធ្វើនិយតកម្មទំនិញនៅពេលទីផ្សារប្រែប្រួល ក្នុងករណីខ្វះប្រភពទំនិញសម្រាប់ផ្តត់ផ្គង់ប្រជាជននៅក្នុងមូលដ្ឋាន អាជីវកម្មអាចផ្ទេរទំនិញពីផ្សារទំនើប និងហាងងាយស្រួលរបស់មូលដ្ឋានផ្សេងទៀតដែលរួមប្រព័ន្ធ ដើម្បីគាំទ្រការផ្គត់ផ្គង់ ធានានូវសេវាកម្មល្អសម្រាប់តម្រូវការចាំបាច់របស់ប្រជាជននៅពេលចាំបាច់។ទន្ទឹមនឹងនោះ អាស្រ័យលើស្ថានភាពជាក់ស្តែង នឹង​រៀប​​ចំម៉ូតូ ឬយានជំនិះជំនាញដើម្បីដឹកជញ្ជូនទំនិញ។ នៅពេល​មានតម្រូវការ បណ្តាក្រុមហ៊ុនប្រើប្រាស់រថយន្តដឹកទំនិញដើម្បីដឹកជញ្ជូនស្បៀងនិងផលិតផលអាហារទៅកាន់ចំណុចប្រមូលផ្ដុំ ដើម្បីចែកចាយដោយផ្ទាល់ដល់ប្រជាជន។ ក្នុង​ករណី​ដែលរថយន្ត​ដឹកទំនិញ​មិន​អាច​ទៅកាន់​តំបន់​នោះបាន នឹងប្រើប្រាស់ម៉ូតូ​ដើម្បីដឹក​ជញ្ជូន​។ 

ក្រៅពីការរៀបចំទំនិញក្នុងតម្លៃថេរនោះ នៅត្រីមាសទី៤ នឹងដំណើរការចាត់ចែង និងរៀបចំតំបន់លក់​ទំ​និញ​សម្រាប់បម្រើបុណ្យចូលឆាំ្នថ្មីវៀតណាម និង​ផ្សារផ្កានិទាឃរដូវជាដើម នៅលើភូមិសាស្ត្រខេត្ត ធានាបាននូវការសន្សំសំចៃ និងប្រសិទ្ធភាព។ សហការជាមួយអង្គភាពគ្រប់គ្រងផ្សារឃោសនា តម្រូវឲ្យបណ្តាគ្រួសារ​អាជីវកម្មក្នុងផ្សាររៀបចំទំនិញឲ្យមានរបៀបរៀបរយ ជៀសវាងស្ថានភាពតូបរំលោភបំពានលើផ្លូវដើរទូទៅ នាំ​​ឲ្យ​មានការរាំងស្ទះ បាត់បង់សោភ័ណភាព និងអារ្យ​ធម៌​ផ្សារ បង្កើនការងារធានាសុវត្ថិភាពបង្ការ និងពន្លត់អគ្គីភ័យ សន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថានក្នុង និងក្រៅតំបន់ផ្សារ។ ហាម​ដុត​ធូប និង​ក្រដាស​មាស​ប្រាក់​នៅ​តាម​តូប រៀបចំកងកម្លាំងសន្តិសុខប្រចាំការ ២៤/​៧ម៉ោង ដើម្បីប្រទះឃើញទាន់ពេល និងមាន​វិធាន​​ការដោះស្រាយនៅពេលដែលមាន​កាលៈទេសៈ​មិនល្អកើតឡើង។

រួមនឹងការងារធ្វើនិយតកម្មរៀបចំទំនិញ មន្ទីរស្សា​​ហពាណិជ្ជកម្ម ក៏រៀបចំការតាមដាន ត្រួតពិនិត្យ ឃ្លាំ​មើល​ការប្រែប្រួលទីផ្សារ ការផ្គត់ផ្គង់ និងតម្រូវការទំនិញ ជាពិសេសគឺទំនិញសំខាន់ៗ ដើម្បីបម្រើតម្រូវការទិញទំនិញរបស់ប្រជាជន ដើម្បីមាបែបផែន​យ៉ាង​ស​ក​ម្ម​ ឬក៏ស្នើទាន់ពេលវេលាជាមួយគណៈកម្មាធិការប្រជាជនខេត្ត ក្រសួង ផ្នែកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយវិធានការឆ្លើយតបទាន់ពេលវេលាដើម្បីលំនឹងទីផ្សារនៅពេលចាំបាច់។ ​ មានវិធានការគ្រប់គ្រង និងទប់ស្កាត់ការរត់ពន្ធ ការ​គៃបន្លំពាណិជ្ជកម្ម។ត្រួតពិនិត្យសម្ភារៈកសិកម្ម ថ្នាំ​បង្ការ​​និងព្យាបាលឲ្យមនុស្ស និងអាហារមុខងារ។ ត្រួតពិនិត្យការផលិត ការស្តុកទុក ការដឹកជញ្ជូន និងការជួញ​​ដូរផាបជាដើម ត្រួតពិនិត្យការបំពានច្បាប់ស្តីពីតម្លៃ គុណភាពផលិតផល អំពើស្តុកទុកទំនិញ និងការឡើងថ្លៃខុសច្បាប់នៅលើភូមិសាស្ត្រខេត្ត

ប្រភព៖ផែនការលេខ ៨៧/KH-SCT ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ របស់មន្ទីរឧស្សាហពាណិជ្ជកម្ម
ប្រែ៖ណារីពៅ

EMC Đã kết nối EMC