អានយ៉ាងអភិរក្ស និងពង្រីតម្លៃបេតិកភណ្ឌវប្បធម៌

ជាច្រើនឆាំ្នកន្លងទៅនេះ ខេត្តអានយ៉ាង តែងតែយកចិត្តទុកដាក់អនុវត្តដំណោះស្រាយអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌នៅលើភូមិសាស្ត្រ។ តាមរយៈនោះ រួមចំណែកយ៉ាងសកម្មទៅក្នុងការអប់រំប្រពៃណីប្រវត្តិសាស្រ្ត និងវប្បធម៌ បំពេញនូវតម្រូវការក្នុងជីវភាពស្មារតីនិងជំនឿខាងវិញ្ញាណរបស់ប្រជាជន បង្កើតជាធនធានសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ រួមចំណែកយ៉ាងធំទៅក្នុងកំណើនសេដ្ឋកិច្ចរបស់មូលដ្ឋាន។

របៀបវរៈពិធីបុ្យជាតិលោកយាយភ្នំស្វាម

បេតិកភណ្ឌវប្បធម៌គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន តភ្ជាប់សហគមន៍ជនជាតិ និងជាស្នូល​នៃ​អត្តសញ្ញាណជាតិ។ នេះក៏ជានិមិត្តរូបនៃការរស់​រាន​មាន​​ជីវិត ដែលជាស្ពានរវាងអតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល។ ប៉ុន្មានឆ្នាំទៅនេះ បេតិកភណ្ឌ​វប្ប​ធម៌បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំប្រវត្តិសាស្ត្រ និងពូនជ្រំប្រពៃណីដ៏ល្អរបស់ជនជាតិ។ បេតិក​ភណ្ឌ​​ក៏ជាផលិតផលនៃការអភិវឌ្ឍន៍ទេសចរណ៍ បង្កើត​ឲ្យ​មានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ទន្ទឹម​នឹងនោះ សហគមន៍ដែលរស់នៅក្នុងតំបន់​បេតិ​ក​ភណ្ឌ​កាន់តែយល់ដឹងពីតម្លៃនៃបេតិកភណ្ឌ មោទន​ភាព​អំពី​ប្រពៃណី អំពីនិងស្មារតីទទួលខុសត្រូវក្នុងការការ​ពារ​ទ្រព្យសម្បត្តិនេះ។ ក្នុងដំណើរការសមាហរណកម្ម បេតិកភណ្ឌវប្បធម៌ក៏ជាឆាណែលមួយដើម្បីឧទ្ទេសនាមអំពីតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិដល់ភ្ញៀវទេសចរបរទេស ជួយឲ្យពិភពលោកយល់ដឹងបន្ថែម​អំពី​ប្រ​ទេស និងមនុស្សវៀតណាម។ ទន្ទឹម​នឹង​នោះ​ជា​មូល​ដ្ឋាន​​សម្រាប់​បង្កើត​តម្លៃ​ថ្មី​និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌។

ជ្រុងមួយនៅតំបន់អនុស្សាវរីយ៍លោកប្រធានតូនឌឹកថាំង

យល់ច្បាស់អំពីសារៈសំខាន់ និងតម្លៃនៃបេតិក​ភ​ណ្ឌ​​វប្បធម៌ បក្ខភាគ និងអាជ្ញាធរខេត្តអានយ៉ាង តែងតែ​យក​ចិត្តទុកដាក់ដឹកនាំ និងណែនាំការងាររក្សា ការពារ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ក្នុងបុព្វហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម។ ចាត់ទុកនេះជាភារកិច្ចសំខាន់ ជា​កម្លាំង​​ចលករបង្កើតអត្តសញ្ញាណ និងកម្លាំងខាងក្នុង​ដើ​ម្បី​ដំណើរការអភិវឌ្ឍន៍ខេត្ត។ ខេត្តទាំងមូល​មាន​សម្ប​ត្តិ​​ជាតិចំនួន១០។ បេតិកភណ្ឌវប្បធម៌ចំនួន ៨ បាន​បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងបេតិ​ក​ភណ្ឌ​​វប្បធម៌អរូបីចំនួន ២ បានទទួលស្គាល់ជាបេតិក​ភណ្ឌ​​វប្បធម៌អរូបីតំណាងនៃមនុស្សជាតិ។ ក្នុងនោះ ពិ​ធី​បុណ្យលោកយាយភ្នំស្វាម ទើបបានអង្គការយូ​ណេ​ស្កូ​ទទួលស្គាល់ជាផ្លូវការចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ​មនុស្សជាតិនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤។

ទស្សនាកន្លែងតាំងពិព័រណ៍រតនវត្ថុជាតិ

ក្រៅពីនេះ បច្ចុប្បន្នខេត្តមានកេរដំណែលចំនួន ៩០ បានរៀបលំដាប់ថ្នាក់ (កេរដំណែល​ថ្នាក់​ជាតិ​ពិ​សេស​ចំនួន ២ កេរដំណែលជាតិចំនួន ២៨ និងកេ​រដំ​ណែល​ថ្នាក់ខេត្តចំនួន ៦០) ជាមួយនឹងទម្រង់​ជា​ច្រើន​ដូច​ជា៖ កេរដំណែលស្ថាបត្យកម្ម និងសិល្បៈ ស្រាវ​ជ្រាវ​វត្ថុបុរាណ រមណីយដ្ឋានល្បីឈ្មោះ ប្រវត្តិសាស្ត្រ​វប្ប​ធម៌ អនុស្សាវរីយ៍នៃបុគ្គលល្បីៗជាដើម។ “កេរដំ​ណែល​នីមួយៗបានរៀបចំណាត់ថ្នាក់សុទ្ឋតែមាន​នូវ​តម្លៃ​ប្រវត្តសាស្ត្រ វប្បធម៌ វិចិ្តសិល្បះផ្សេងគ្នាប៉ុន្តែ សរុប​មកជាផ្ទាំងគំនូរពោពេញទៅដោយសម្រស់ស្រស់ស្អាតនៃ​តំបន់ដីអានយ៉ាង។ ខេត្តក៏មានសម្បត្តិបេតិក​ភណ្ឌ​វប្ប​​ធម៌អរូបីដ៏វិសេសវិសាល និងសម្បូរបែបនៃ​សហ​គម​ន៍​ជនជាតិគិន ខ្មែរ ចាម និងចិនផងដែរ។ នេះមិន​ត្រឹម​តែជាប្រភពធនធានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងជាប្រៀបខ្លាំង ជាសក្តានុពល​សម្រាប់​​អភិវឌ្ឍន៍ទេសចរណ៍ផងដែរ” លោក ទ្រឿង​បា​ត្រាង​ អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍​ខេត្ត​អាន​យ៉ាងឲ្យដឹងដូច្នេះ។

ពិធីប្រណាំងគោបៃនុយ

ការងារអភិរក្សបេតិកភណ្ឌវប្បធម៌ គ្រប់គ្រង និង​រៀប​ចំពិធីបុណ្យ ការពារបេតិកភណ្ឌ ការជួសជុល និង​តុប​តែងលម្អរបស់ខេត្ត បានមើលសំខាន់និង​អនុ​វត្ត​យ៉ាង​សកម្ម ជាពិសេសគឺកសាងកំណត់ត្រាវិទ្យាសាស្ត្រ រៀប​ចំណាត់ថ្នាក់កេរដំណែល និងការងារអភិរក្ស ពង្រីក​​តម្លៃបេតិកភណ្ឌវប្បធម៌អរូបី។ ខេត្តចាប់​អា​រ​ម្ម​ណ៍​​ក្នុង​ការគាំទ្រការវិនិយោគលើការជួស​ជុលកេរ​ដំ​ណែល​​ប្រវត្តិសាស្ត្រ វប្បធម៌ និងជួសជុលកេរដំណែល​របស់​ឌិញនៅក្នុងភូមិសាស្ត្រ។​ ឆាំ្ន ២០២៤, មន្ទីរ​វប្ប​ធម៍​ កីឡានិងទេសចរណ៍ខេត្តនឹងបង្កើតគម្រោងអភិរក្ស និង​ពង្រីកតម្លៃបេតិកភណ្ឌសិល្បៈយីកេរជនជាតិខ្មែរ អាន​យ៉ាង និងគម្រោងអភិរក្ស និងពង្រីកតម្លៃ​បេតិក​ភ​ណ្ឌ​​របរតម្បាញជនជាតិចាមនៅខេត្តអានយ៉ាង។ ស្រាវ​​ជ្រាវកេរដំណែលចំនួន ១៥ សម្រាប់ជួសជុល និង​តុប​តែងលម្អ។ សម្រេចផែនទីកំណត់តំបន់សម្រាប់ការពារ​កេរ​ដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ និងរមណីយដ្ឋាន​ដែលបានរៀបចំណាត់ថ្នាក់នៅលើភូមិនៅតាមមូលដ្ឋាន៖ អានភូ ចូវភូ ចូវថាញ់ តាន់ចូវ ចូវដុក ឡុងស្វៀន។ សម្រេច​ឯកសារវិទ្យាសាស្ត្រកេរដំណែល Buu Huong (ស្រុក​ចូវភូ) ស្នើសុំរៀបចំណាត់ថ្នាក់ខេត្ត។  បញ្ចប់​ការ​ដំ​ឡើង QR Code ណែនាំកេរដំណែលប្រវត្តិសាស្ត្រ និង​វប្បធម៌ជាតិចំនួន ១៩ នៅក្នុងខេត្ត។ សហការ​ជា​មួយ​​អង្គភាពពាក់ព័ន្ធ រៀបចំសិក្ខាសាលាវិទ្យា​សាស្ត្រ​ចំនួន​៤ ក្នុងនោះមានសិក្ខាសាលាថ្នាក់ជាតិចំនួន១ ស្តី​ពី​ “ ២០០ឆាំ្នព្រែកជីកវិញតេ - តម្លៃប្រវត្តិសាស្ត្រ និង​ចក្ខុ​​វិស័យអនាគត” ជាដើម។

របរតម្បាញសង្គឹមប្រពៃណីរបស់ជនរួមជាតិចាមអានយ៉ាង
សម្តែងចម្រៀងដឹនកាតៃទឺ

ជាមួយនឹងសក្ដានុពលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប អានយ៉ាង កំពុងប្រមូលផ្តុំអភិវឌ្ឍន៍​វិស័យ​ទេស​ចរ​ណ៍វប្បធម៌ និងទេសចរណ៍ខាងវិញ្ញាណ ប៉ុន្តែកេរ​ដំ​ណែលគឺជាធនធានដ៏សំខាន់មួយក្នុងការទាញយកប្រយោ​ជន៍។ កេរដំណែលជាគំរូមួយចំនួនដូចជា៖អុកអៀវ - បាថេ, កេរដំណែលជាតិពិសេស តំបន់អនុស្សាវ​រីយ៍​លោក​ប្រធានតូនឌឹកថាំង វត្តលោកយាយភ្នំស្វាម វត្តរ៉ូង កំ​ពូល​ភ្នំទឹកជប់ រួមជាមួយនឹងទីសការៈបូជា សាសនា នឹង​ចំណេះដឹងវិចិត្រសិល្បៈស្ថាបត្យកម្មបុរាណ លក្ខ​ណៈ​វប្បធម៌ប្រពៃណីរបស់ជនជាតិចាម ចិន ខ្មែរ ដួច​ជា​៖ វត្តស្វាយទង វិហារសាសនាឥស្លាម Mubarak វត្ត​អ៊ុង​​បាក់ ជាដើម បានណែនាំ ទូលំទូលាយ បង្កើតលក្ខ​ខណ្ឌ​សម្រាប់ការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និង​សកម្ម​ភាពទេសចរណ៍នៅអានយ៉ាង។

នាពេលខាងមុខ ខេត្តអានយ៉ាង នឹងបន្ត​យក​ចិត្ត​ទុក​ដាក់បណ្តាក់ទុនលើការស្តារ ជួសជុល និងតុបតែង​កេរ​ដំណែលលើភូមិសាស្ត្រខេត្ត។ ផ្តោតសំខាន់​លើការ​បណ្តុះ​បណ្តាល និងលើកកម្ពស់សមត្ថភាពជំនាញ​សម្រាប់​កម្មាភិបាលធ្វើការងាគ្រប់គ្រង និងអភិរក្ស​កេរ​ដំ​ណែល​។ អនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងការងារ​អភិរក្ស​និង​ពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្ត្រ។  ទន្ទឹមនឹង​នោះ​ បង្កើនការឃោសនា ផ្សព្វផ្សាយ ណែនាំ និងផ្លាស់​ប្តូរសកម្មភាពពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌវប្បធម៌អរូបី។ រក្សា និងអភិវឌ្ឍន៍បណ្តាភូមិសិប្បកម្មប្រ​ពៃណីក្នុង​ទម្រង់​ជាច្រើន និងជំរុញខ្លាំងការផ្សព្វផ្សាយផលិត​ផល​។​ ជាពិសេស បង្កើត និងតភ្ជាប់បណ្តាដំណើរ​ទេស​ច​រ​ណ៍​ និងផ្លូវទេសចរណ៍ ដើម្បីបង្កើតជាការតភ្ជាប់រវាង​ដំ​ណើរ​ទេសចរណ៍ធម្មជាតិ ពិកនិក រមណីយដ្ឋានល​ម្ហែ​កាយ​នានា ដែលផ្សារភ្ជាប់នឹងទេសចរណ៍វប្បធម៌ ជំនឿ​ខាង​វិញ្ញាណ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

ប្រែ៖ ណារ