នៅឆ្នាំ ២០២៥ ខេត្តអានយ៉ាង ប្តេជ្ញាជំរុញខ្លាំងជាងទៀតការពិនិត្យឡើងវិញ ការបំពេញបន្ថែម ការបញ្ចប់ និងកំណែទម្រង់ស្ថាប័នខ្លាំងក្លា។ ពង្រឹងរៀបចំអង្គការក្បាលម៉ាស៊ីនបណ្តាស្ថាប័ននិង អង្គភាពនៅលើភូមិសាស្ត្រខេត្ត។ទន្ទឹមនឹងនោះ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាក្នុងការដោះស្រាយនីតិវិធីរដ្ឋបាល ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល បង្កើនអត្រាប្រជាជនអនុវត្តសេវាសាធារណៈតាមប្រព័ន្ធអនឡាញ រួមចំណែកបម្រើប្រជាជន និងធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

នៅឆ្នាំ២០២៤ អានយ៉ាង បានផ្សព្វផ្សាយទៅដល់មន្ទីរគណ ផ្នែកនិងមូលដ្ឋានក្នុងខេត្ត ដើម្បីបំពេញភារកិច្ច គម្រោង និងគោលដៅជាបណ្តើរៗក្នុងផែនការកំណែទម្រង់រដ្ឋបាលឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្ត។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការងារត្រួតពិនិត្យឡើងវិញ និងនីតិវិធីរដ្ឋបាលសាមញ្ញ រក្សាប្រតិបត្តិការមានប្រសិទ្ធភាពនៃមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្តអានយ៉ាង និងផ្នែកទទួល និងសងលទ្ធផលនៅគ្រប់លំដាប់ថ្នាក់។អនុវត្តដំណោះស្រាយកែលម្អ លើកកម្ពស់លទ្ធផលសន្ទស្សន៍កំណែទម្រង់រដ្ឋបាល សន្ទស្សន៍ PCI សន្ទស្សន៍នៃការពេញចិត្ត និងសន្ទស្សន៍ការអនុវត្តរដ្ឋបាលសាធារណៈ PAPI ។ ក្រៅពីនេះ ខេត្តក៏បានអនុវត្តបានល្អការងារកំណែទម្រង់អង្គការក្បាលម៉ាស៊ីនរដ្ឋបាលសាធារណៈ របបសាធារណៈនិងហិរញ្ញវត្ថុសាធារណ។ កសាង និងអភិវឌ្ឍន៍អាជ្ញាធរអេឡិចត្រូនិក និងអាជ្ញាធរឌីជីថល។ មកដល់បច្ចុប្បន្ន មន្ទីរ គណ ផ្នែក និងមូលដ្ឋានបានធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយអនុវត្ត និងជាមូលដ្ឋានសម្រេចបានជាស្ថាពរកិច្ចការ ៦៦/៦៦ ស្មើ ១០០% ផែនការកំណត់។
ខេត្តបានពិនិត្យ និងរៀបចំឡើងវិញនូវដំណើរការនីតិវិធីរដ្ឋបាលដែលផ្តល់នៅលើគេហទំពរសេវាសាធារណៈជាតិ និងប្រព័ន្ធព័ត៌មានដោះស្រាយកំណែទម្រង់រដ្ឋបាលខេត្ត ជាមួយនឹងសេវាសាធារណៈតាមប្រព័ន្ធអនឡាញពេញលេញចំនួន ៧៥៩ (៣៩,៤៥%)។ សេវាសាធារណៈតាមអនឡាញមួយផ្នែកចំនួន ៤៤១ (២២,៩២%)។ សេវាព័ត៌មានអនឡាញចំនួន ៧២៤ (៣៧,៦៣%)។ អត្រាដោះស្រាយឯកសារទាន់ពេលវេលានៅក្នុងខេត្តទាំងមូលគឺ៨៩៩.៣៦៤/៩០១.៤០២ នៃការទទួលបានឯកសារ សម្រេចបាន ៩៩.៧៧%។ អត្រាឯកសារហួសកាលកំណត់០,២៣% ស្មើនឹង ២.០៣៨ ឯកសារ។
ខេត្តបានផ្សព្វផ្សាយដំណើរការឯកសារឌីជីថល លទ្ធផលនៃការដោះស្រាយនីតិវិធីរដ្ឋបាល និងប្រើប្រាស់ឡើងវិញនូវលទ្ធផលដោះស្រាយនីតិវិធី រដ្ឋបាលមុននោះជូនដល់មន្ទីរ គណ ផ្នែកថ្នាក់ខេត្តឲ្យបាន ១០០%។មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត។គណកម្មាធិការប្រជាជនបណ្តាស្រុក ទីរួមខេត្ត ក្រុង គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងទីរួមស្រុកលើភូមិសាស្ត្រខេត្ត។ ដល់ចុងឆ្នាំ ២០២៤ អត្រាឯកសារឌីជីថលនៃ ខេត្តនៅលើគេហទំព័រសេវាសាធារណៈជាតិគឺ ៨០,១%។ ក្នុងនោះ អត្រាឯកសារនីតិវិធីរដ្ឋបាលឌីជីថល និងលទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលគឺ ៨៣,០២%។ អត្រាឯកសារផ្តល់លទ្ធផលអេឡិចត្រូនិកគឺ ៨៣,៨៥%។ ទន្ទឹមនឹងនោះ បានបញ្ចប់ការអនុវត្តការរួម បញ្ចូលសេវាទូទាត់អនឡាញកាតព្វកិច្ចហិរញ្ញវត្ថុក្នុងការអនុវត្តនីតិវិធីរដ្ឋបាលអំពីដីធ្លីសម្រាប់ធុរកិច្ចលើគេហទំពរសេវាសាធារណៈជាតិស្របតាមផែនទីបង្ហាញផ្លូវ។
ដើម្បីបម្រើប្រជាជន និងធុរកិច្ចកាន់តែមានប្រសិទ្ធភាព លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យប្រធានមន្ទីរ ផ្នែកនិងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ អនុវត្តគោលការណ៍ គោលនយោបាយនិងការណែនាំ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល របស់គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អំពីការងារកែទម្រង់រដ្ឋបាលយ៉ាងម៉ឺងម៉ាត់ និងពេញលេញ។ បង្កើនទំនួលខុសត្រូវរបស់អ្នកជាប្រមុខក្នុងកំណែទម្រង់រដ្ឋបាល។ គោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យ និងបទបញ្ជារដ្ឋបាល ជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច និងកិច្ចការសាធារណៈរបស់កម្មាភិបាល រដ្ឋការ និងបុគ្គលិករដ្ឋ។
មន្ទីរមហាផ្ទៃបានសេនាធិការជាបន្ទាន់ដល់គណៈកម្មាធិការប្រជាជនខេត្ត ធ្វើសេចក្តីណែនាំទៅជាការងារជាក់លាក់។សហការជាមួយមន្ទីរ ផ្នែក និងអាជ្ញាធរមូលដ្ឋាន រៀបចំផែនការជាក់លាក់ លម្អិត ចាត់ភារកិច្ចឲ្យបានច្បាស់លាស់ក្នុងការអនុវត្ត និងកែលម្អសន្ទស្សន៍កំណែទម្រង់រដ្ឋបាល ដូចជា៖ កំណែទម្រង់រដ្ឋបាលរបស់ខេត្ត (PAR Index) សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ប្រសិទ្ធភាពគ្រប់គ្រងនិងរដ្ឋបាលសាធារណ (PAPI) ការពេញចិត្តនឹងសេវារដ្ឋបាល (SIPAS) និងសមត្ថភាពប្រកួតប្រជែងថ្នាក់រដ្ឋបាលមន្ទីរនិងស្រុក(DCCI )។ ក្រៅពីនេះ ត្រូវមានដំណោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីជំនះនូវចំណុចខ្វះខាត និងដែនកំណត់កាលពីពេលកន្លង ដែលទទួលបន្ទុកដោយស្ថាប័ននិងមូលដ្ឋាននៃខ្លួន។ ត្រួតពិនិត្យជាប្រចាំ និងសេនាធិការ ដល់គណៈកម្មាធិការប្រជាជនខេត្តទាន់ពេលវេលា ក្នុងការណែនាំការអនុវត្តការងារកែទម្រង់រដ្ឋបាលផ្សារភ្ជាប់នឹងការវាយតម្លៃ ឧទ្ទេសនាម តែងតាំងកម្មាភិបាល។ ជូនរង្វាន់ទាន់ពេលវេលា លើកសរសើរបើកទូលាយបណ្តាទម្រង់ និងវិធីធ្វើល្អ និងមានប្រសិទ្ធភាព។ ទន្ទឹមនិងនោះ បន្តរក្សា និងលើកកម្ពស់សន្ទស្សន៍បម្រើប្រជាជន និងធុរកិច្ច។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការពង្រួមក្បាលម៉ាស៊ីន និងការរៀបចំអង្គការក្បាលម៉ាស៊ីនតាមការណែនាំរបស់មជ្ឈិម។ផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញវិជ្ជាជីវៈដល់កម្មាភិបាល និងរដ្ឋការ។
មន្ទីរយុត្តិធម៌ សេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយលិខិតបទដ្ឋានគតិយុត្ត ដើម្បីប្រតិបត្តិច្បាប់ អនុក្រឹត្យ និងសារាចរឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បណ្តាមន្ទីរផ្នែកពាក់និងមូលដ្ឋានពិនិត្យលិខិតបទដ្ឋានគតិយុត្តស្ថិតក្នុងវិស័យគ្រប់គ្រងនៃខ្លួនដើម្បីកែសម្រួលទាន់ពេល។យកចិត្តទុកដាក់បង្កើតកងជួរកម្មាភិបាលនីតិកម្មមានជំនាញវិជ្ជាជីវៈនិងស្ថិរភាព។មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាសេនាធិការក្នុងការផ្សព្វផ្សាយអភិវឌ្ឍន៍អាជ្ញាធរអេឡិចត្រូនិក និងអាជ្ញាធរឌីជីថល ក្នុងទិសសំខាន់ៗ ដូចជា ផ្តោតលើវិស័យអប់រំ សុខាភិបាល ប្រតិបត្តិការ និងការបម្រើប្រជាជន។ ប្រធានគណកម្មាធិការប្រជាជនបណ្តាស្រុក ទីរួមខេត្ត ក្រុងត្រូវពិនិត្យជាបន្ទាន់នូវមូលដ្ឋានសម្ភារៈ និងស្មារតីធ្វើសកម្មភាពរបស់ផ្នែកទទួល និងសងលទ្ធផលរបស់ឃុំ សង្កាត់ និងទីរួមស្រុក ដើម្បីមានដំណោះស្រាយលើកកម្ពស់គុណភាពបម្រើប្រជាជន។សម្ព័ន្ឋយុវជនខេត្ត បានសហការយ៉ាងសកម្មជាមួយមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា មន្ទីរអប់រំ និងបណ្តុះបណ្តាល ដើម្បីផ្សព្វផ្សាយអនុវត្តចលនា “ប្រជាជនសិក្សាឌីជីថល” ក្នុងសមាជិកសហជីព យុវជន សិស្សានុសិស្ស និងនិស្សិតក្នុងខេត្តទាំងមូល៕
ប្រែ៖ ណារីពៅ