ចូលរួមទិវាច្នៃប្រឌិត និងផ្លាស់ថ្មីពិភពលោកឆ្នាំ ២០២៥ ដោយប្រធានបទ “ផ្លាស់ថ្មីច្នៃប្រឌិត - គិតផ្សេង ធ្វើផ្សេងដើម្បីប្រសើរឡើង”។ “ផ្លាស់ថ្មីច្នៃប្រឌិត - ធុរកិច្ចឈានមុខ - ប្រទេសជាតិរុងរឿង”។ “ផ្លាស់ថ្មីច្នៃប្រឌិតក្នុងប្រជាជនទាងមូលនិងផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ - ដើម្បីជីវភាពល្អប្រសើរឡើង” នៅថ្ងៃទី ១៨ ខែមេសា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាង បានផ្សព្វផ្សាយទៅដល់មន្ទីរ គណ ផ្នែក និងអង្គភាពនានាលើភូមិសាស្ត្រខេត្ត ចូលរួមទិវាច្នៃប្រឌិត និងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោក យោងតាមលិខិតផ្លូវការលេខ ៧៤៣/BKHCN-DMST របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។

រូបភាព-ប្រភព៖ mst.gov.vn
នៅថ្ងៃទី ២១ ខែមេសា ជារៀងរាល់ឆ្នាំបានអង្គការសហប្រជាជាតិ(UN)ជ្រើសជាទិវាច្នៃប្រឌិត និងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោក (The World Creativity and Innovation Day)ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការច្នៃប្រឌិត និងផ្លាស់ថ្មីច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងសង្គមជានិរន្តរភាព និងជំរុញការអភិវឌ្ឍន៍រាល់ទិដ្ឋភាពនៃមនុស្ស។
ដើម្បីចូលរួមជ្រោមជ្រែងទិវាច្នៃប្រឌិត និងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោក និងពង្រីកកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូល និងការចូលរួមយ៉ាងសកម្មពីធុរកិច្ច វិទ្យាស្ថានស្រាវជ្រាវ សកលវិទ្យាល័យ និងប្រជាជនក្នុងការជំរុញសកម្មភាពផ្លាស់ថ្មីច្នៃប្រឌិត ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ លើកកម្ពស់គុណភាពជីវភាពប្រជាជន អនុវត្តមុខងារ ភារកិច្ចដែលបានប្រគល់ជូន មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាស្នើបណ្តាស្ថាប័ន អង្គភាពទៅតាមមុខងារ ភារកិច្ចឲ្យរៀបចំសកម្មភាពចូលរួមជ្រោមជ្រែងទិវាច្នៃប្រឌិតនិងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោកជាមួយនឹងទម្រង់សមស្របដើម្បីឃោសនាទៅដល់កម្មាភិបាល មន្ត្រីរដ្ឋកា បុគ្គលិក ពលករ កម្មករ ប្រជាជន សិស្សានុសិស្ស និស្សិត និងបណ្តាអង្គការបុគ្គលក្នុងវិសាលភាពគ្រប់គ្រងយល់ដឹងអំពីទិវាច្នៃប្រឌិតនិងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោក។ ប្រធានបទដែលបានជ្រើសរើសសម្រាប់ព្រឹត្តិការណ៍ចូលរួមជ្រោមជ្រែងទិវាច្នៃប្រឌិត និងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោកឆ្នាំ ២០២៥គឺ៖ “ផ្លាស់ថ្មីច្នៃប្រឌិត - គិតផ្សេង ធ្វើផ្សេងដើម្បីឲ្យកាន់តែប្រសើរឡើង”។ “ផ្លាស់ថ្មីច្នៃប្រឌិត - ធុរកិច្ចឈានមុខ - ប្រទេសរុងរឿង”។ “ផ្លាស់ថ្មីច្នៃប្រឌិតក្នុងប្រជាជនទាំងមូល - ការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ” - ដើម្បីជីវភាពកាន់តែប្រសើរឡើង”។
ខ្លឹមសារដែលត្រូវផ្សព្វផ្សាយដើម្បីចូលរួមជ្រោមជ្រែងរួមមាន៖ ការឃោសនា និងផ្សព្វផ្សាយអំពីគោលដៅនិងអត្ថន័យនៃទិវាច្នៃប្រឌិតនិងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោក។ ផ្សព្វផ្សាយ និងជ្រួតជ្រាបនៅក្នុងសង្គមទាំងមូលអំពីមាគ៌ានិងគោលនយោបាយមានភាពវាយទម្លុះរបស់បក្ស និងរដ្ឋស្តីពីការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ។ ស្មារតីនៃ “កិច្ចសន្យា ១០” នៃសេចក្តីសម្រេចចិត្ត ៥៧-NQ/TW។ វិធីសាស្រ្តថ្មីក្នុងការគ្រប់គ្រងសកម្មភាពវិទ្យាសាស្ត្របច្ចេកវិជ្ជា និងការផ្លាស់ថ្មីច្នៃប្រឌិត (គ្រប់គ្រងតាមគោលដៅ ផ្តល់សិទ្ឋស្វ័យភាព និងការទទួលខុសត្រូវដល់កម្មករ ទទួលយកហានិភ័យ និងការវាយតម្លៃដោយផ្អែកលើប្រសិទ្ធភាពជាដើម)។វិធីសាស្រ្តថ្មីអំពីវិទ្យាសាស្ត្របច្ចេកទេស ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល (ការផ្លាស់ប្តូរឌីជីថលបង្កើតបរិយាកាសល្អសម្រាប់ការច្នៃប្រឌិត និងការច្នៃប្រឌិតបង្កើតតម្រូវការសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិជ្ជា ការអភិវឌ្ឍន៍បច្ចេកវិជ្ជាដាក់ចេញគណិតវិទ្យាក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការស្រាវជ្រាវជាមូលដ្ឋាន វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាក្លាយជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ច - ផ្លាស់ថ្មីច្នៃប្រឌិតគឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច - ការផ្លាស់ប្តូរឌីជីថលគឺជាឧបករណ៍យុទ្ធសាស្រ្តដើម្បីបង្កើនសមត្ថភាពច្នៃប្រឌិតជាតិជាដើម។ បណ្តាភារកិច្ច និងយុទ្ធសាស្ត្រសំខាន់ៗចាំបាច់ត្រូវអនុវត្តឲ្យមានភាពវាយទម្លុះអំពីការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងការផ្លាស់ប្តូរឌីជីថលជាតិក្នុងសម័យកាលថ្មី។ ពេលវេលារៀបចំបណ្តាសកម្មភាពចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥។ តាមរយៈនោះ អាចសហការ និងភ្ជាប់ជាមួយសកម្មភាពនានា ដើម្បីឆ្ពោះទៅអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោក ថ្ងៃទី ២៦ ខែមេសា។ទិវាវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាវៀតណាម ថ្ងៃទី ១៨ ឧសភា។
តាមរយៈការចូលរួមជ្រោមជ្រែងទិវាច្នៃប្រឌិត និងផ្លាស់ថ្មីច្នៃប្រឌិតពិភពលោកឆ្នាំ ២០២៥ គឺដើម្បីឃោសនា ផ្សព្វផ្សាយក្នុងសហគមន៍ និងសង្គមទាំងមូល ដើម្បីរួមគ្នាលើកកម្ពស់សកម្មភាពផ្លាស់ថ្មីច្នៃប្រឌិត បង្កើតវប្បធម៌ផ្លាស់ថ្មីច្នៃប្រឌិតនៅក្នុងសង្គមទាំងមូល។ ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយនិរន្តរភាព។ដើម្បីវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ក្លាយជាកម្លាំងចលករនៃសេដ្ឋកិច្ច។ ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ថ្មីច្នៃប្រឌិតជាតិ បង្កើនការតភ្ជាប់រវាងតំបន់ធុរកិច្ច - រដ្ឋ - វិទ្យាស្ថាន/ សាលារៀន - ការចាប់ផ្តើម - វិនិយោគិន - សហគមន៍ជាមួយនឹងតួនាទីនៃវេទិកាឌីជីថលតភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការបច្ចេកវិជ្ជា អ្នកជំនាញការនិងគំនិត៕
ប្រែ៖ ណារីពៅ
ប្រភព៖ លិខិតផ្លូវការលេខ ៧៤៣/BKHCN-DMST ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។លិខិតផ្លូវការលេខ ៥៤៤/SKHCN-VP ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥