បូកសរុបការប្រឡង “សរសេរត្រូវ និងសរសេរស្អាត” កម្រិតបឋមសិក្សា

ព្រឹកថ្ងៃទី ២៨ ខែមេសា មន្ទីរអប់រំ និងបណ្តុះបណ្តាល បានបញ្ចប់ការប្រឡង “សរសេរត្រូវ និងសរសេរស្អាត” សម្រាប់កម្រិតបឋមសិក្សា ឆ្នាំសិក្សា ២០២៤ - ២០២៥។ គណប្រតិភូ លោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជនចូលរួមប្រឡងចំនួន ១១០ នាក់។ គណៈកម្មការប្រគល់រង្វាន់លេខមួយចំនួន ១០ លេខពីរ ចំនួន ២៥និងលេខបីចំនួន ៧៥ រង្វាន់។

ការប្រឡងបានបើកនៅថ្ងៃទី ១៩ ខែមេសា ដោយមានការចូលរួមពីបេក្ខជនឆ្នើមចំនួន ១១០ នាក់ មកពីស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្ត។ ពួកប្អូនជាតំណាង​ឆ្នើម​បាន​ឆ្លង​កាត់​ការ​ប្រឡង​ថ្នាក់​សាលា និង​ថ្នាក់​ស្រុក​។​

ប្រតិភូ គ្រូបង្រៀន មាតាបីតាសិស្សនិងបេក្ខជន ១១០​នាក់​​ចូល​រួម
ប្រគល់ទង់អនុស្សាវរីយ៍សម្រាប់ការិយាល័យអប់រំនិងបណ្តុះ​បណ្តាលចំនួន ១១ ដែលចូលរួម
លោក ង្វៀនក្វុកខាញ់ អនុប្រធានមន្ទីរអប់រំ​និង​បណ្តុះ​បណ្តាលថ្លែងអំណរគុណម្ចាស់ឧបត្ថម្ភអំណោយសម្រាប់​បេក្ខ​ជន

ប្រគល់ពានរង្វាន់សម្រាប់បេក្ខជន

យោងតាមលោក ង្វៀនក្វុកខាញ់ អនុប្រធាន​មន្ទីរ​អប់រំ និងបណ្តុះបណ្តាល ការប្រង “សរសេរត្រូវ និងសរសេរស្អាត” សម្រាប់កម្រិតបឋមសិក្សាឆ្នាំសិក្សា ២០២៤-២០២៥ បានប្រារព្ធឡើងជាលើកទី២ នៅក្នុង​បរិ​វេន​ខេត្តទាំងមូល។ នេះ​មិន​ត្រឹម​តែ​ជា​សកម្មភាព​អាជីព​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​សួនលេង​កម្សាន​មាន​លំ​នាំ​​​អប់រំ​សិល្បៈ​ផង​ដែរ ឆ្ពោះទៅដល់ការ​លើក​កម្ពស់​សម​ត្ថភាពលត់ដំ​ជំនាញ​សរសេរអក្ស​របស់​សិស្ស​ផង​ដែរ​។ បានសាយភាយចលនាប្រឡងប្រណាំងក្នុង​ការសិក្សា លើកតម្កើងភាពស្រស់ស្អាតនៃការសរសេរ និងរក្សា​​ភាពបរិសុទ្ធនៃភាសាវៀតណាម៕ 

ប្រែ៖ ណារីពៅ