ប្រមូលផ្តុំអនុវត្តគោលដៅកំណើនកសិកម្ម

នាថ្ងៃទី ១២ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំសន្និបាតបូកសរុបឆ្នាំ ២០២៤ និងផ្សព្វផ្សយផែនការឆ្នាំ ២០២៥ សម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ការបង្ការ និងពន្លត់ភ្លើងឆេះព្រៃ។ ការងារបង្ការគ្រោះមហន្តរាយ និងស្វែងរកសង្គ្រោះ។ កម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងការងារគ្រប់គ្រងគុណភាព សុវត្ថិភាពចំណីអាហារពីផលិតផលកសិកម្ម ព្រៃឈើ និងជលផល។លោក ងោកុងធឹក អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាប្រធានសន្និបាត។

គណប្រតិភូចូលរួមសន្និបាត
រាយការណ៍លទ្ឋផលបំពេញការងារកសិកម្មឆ្នាំ ២០​២៤​ និងផ្សព្វផ្សាយផែនការឆាំ្ន ២០២៥
លោក ងោកុងធឹក អនុប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​ថ្លែងមតិក្នុងសន្និបាត
ប្រគល់សេចក្តីសម្រេចចូលនិវត្តន៍ជូនលោក ង្វៀន​ស៊ី​ឡាំ​​ អតីតប្រធានមន្ទីរកសិកម្ម​និងអភិវឌ្ឍន៍​ជន​បទ

នៅឆ្នាំ ២០២៤ កំណើនកសិកម្មសម្រេចបាន ៣,​៦៧% ដោយបន្តបញ្ជាក់ពីតួនាទីជាមូលដ្ឋានរបស់ខ្លួនជាគ្រឹះ ជាទម្រដ៏សំខាន់នៅក្នុងខឿន​សេដ្ឋកិច្ច​អាន​យ៉ាង​។ ទន្ទឹមនឹងនោះ ខេត្តអានយ៉ាងក៏មានបន្ថែម ឃុំជនបទថ្មីចំនួន៥ ឃុំជនបទថ្មីលើកកម្ពស់ចំនួន៥ និងឃុំ​​នបទគំរូចំនួន១។ អត្រា​ប្រជាសាស្ត្រជន​ជនបទ​បាន​​ផ្គត់ផ្គង់​ទឹកស្អាត​គឺ ៩៦,៣៥% លើស​ពីផែនការ​កំណត់​។

រួមជាមួយនោះ ការងារបង្ការ ទប់ស្កាត់​គ្រោះមហន្តរាយ និងស្វែងរកសង្គ្រោះ។ ការងារការពារព្រៃឈើ និងបង្ការពន្លត់ភ្លើងឆេះព្រៃ ការងារគ្រប់គ្រងគុណភាព សុវត្ថិភាពចំណីអាហារកសិកម្ម ព្រៃឈើ និង​ជល​ផល​។ កម្មវិធីគោលដៅជាតិកសាងជនបទថ្មី​ជាដើមក៏​សម្រេច​បានបានលទ្ឋផលជាវិជ្ជមាន។ ​ 

ថ្លែងមតិនៅក្នុងសន្និបាត លោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលវិស័យកសិកម្មរបស់ខេត្តអានយ៉ាង សម្រេចបានក្នុងឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យវិស័យកសិកម្មអានយ៉ាង ផ្តោតលើការអភិវឌ្ឍន៍កសិកម្មទំនើប និងនិរន្តរភាព ផ្តោតលើការលើកកម្ពស់គុណភាពផលិតផលឆ្លើយតបនឹង​​តម្រូវការទីផ្សារ។ យកចិត្តទុកដាក់លើការអភិវឌ្ឍន៍កសិកម្មបៃតង និងជិតស្និតជាមួយបរិស្ថាន។ ជំរុញខ្លាំង​ការផ្លាស់ប្តូរពីផលិតសិកម្មខ្នាតតូចទៅជាទ្រង់ទ្រាយធំ ផលិតកម្មទំនិញប្រមូលផ្តុំ។ បង្កើតតំបន់វត្ថុធាតុដើម​ជា​និរន្តរភាព។

រួមជាមួយនោះ ចាំបាច់ត្រូវលើកកម្ពស់គុណភាពធនធានមនុស្សអំពីបច្ចេកទេសផលិតកម្ម គ្រប់គ្រងអាជីកម្ម និងអនុវត្តបច្ចេកវិជ្ជាខ្ពស់។ ប្រមូលផ្តុំអនុវត្តជោគជ័យនូវគោលដៅសាងជនបទថ្មី។ អភិវឌ្ឍន៍ទម្រង់​ខ្សែ​ចង្វាក់តម្លៃសហករណ៍កសិកម្ម។ បង្កើន​ការអនុវត្តផ្លាស់ប្តូរឌីជីថលទៅក្នុងវិស័យកសិកម្ម

ប្រែ៖ ណារីពៅ