ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងធ្វើការជាមួយគណគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តអំពីការគ្រប់គ្រងផែនការរៀបចំ សាងសង់ និងការទាក់ទាញវិនិយោគ

ព្រឹកថ្ងៃទី ២១ ខែ វិច្ឆកា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណគម្មាធិការប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយលោក ឡេវ៉ាន់ភឿកនិងលោកស្រី ង្វៀន វៀនធីមិញធ្វី អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើការជាមួយនឹងគណគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តស្តីពីការងារគ្រប់គ្រងផែនការរៀបចំ សាងសង់និងទាក់ទាញវិនិយោគ។ ថ្នាក់ដឹកនាំអង្គភាព មន្ទីរ ផ្នែក មូលដ្ឋានបានអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។

គណៈប្រតិភូថ្លែងមតិក្នុងសម័យប្រជុំ

លោក ង្វៀន បាវទ្រុង ប្រធានគណគ្រប់គ្រងតំបន់​​​​សេដ្ឋកិច្ចខេត្តអានយ៉ាង បានឲ្យដឹងថា យោងតាមផែនការរបស់ខេត្តអានយ៉ាង ដំណាក់កាល ២០២១ - ២០៣០​ និងចក្ខុវិស័យដល់ឆ្នាំ២០៥០ផ្ទៃដីសរុបសម្រាប់​ការ​​​ភិ​​វឌ្ឍន៍តំបន់ឧស្សាហកម្មនៅឆ្នាំ២០៣០ ក្នុង​​​ខេត្តគឺ ៨៧២ ហិកតា រួមទាំងតំបន់ឧស្សាហកម្ម៖ ប៊ិញហ្វា ប៊ិញឡុង វ៉ាមកុង ហូយអាន ស្វឺនតូនិងឌិញថាញ់។ បង្កើន​​ភាគលាបមកល់នឹងពេលនេះ មាន គម្រោងវិនិយោគចំនួន៣០ នៅមានសុពលភាព (ក្នុងនោះគម្រោង FDI ចំនួន ០៩) ដែលមានទុនវិនិយោគចុះបញ្ជីសរុបចំនួន៩.១៧១ ពាន់លានដុងគម្រោង​ចំនួន ២២ បាន​​ធ្វើ​​សកម្មភាពដោះស្រាយ​ការងារ​ជូន​កម្មករ​ប្រមាណ ១៧.៨០០ នាក់។ 

តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអានយ៉ាង មានផ្ទៃដីធម្មជាតិជាសរុប ៣០.៧២៩ហិកតា រួមមាន៖ តំបន់ច្រកទ្វារព្រំដែនវិញសឿង តំបន់ច្រកព្រំដែន ខាញ់ប៊ិញ និងតំបន់ច្រកទ្វារព្រំដែនទិញបៀន។ បង្កើន​ភាកលាភ​មកដល់ពេលនេះ នៅតំបន់មុខងារនៃ តំបន់សេដ្ឋកិច្ចច្រក​​ទ្វារព្រំដែន មានគម្រោងវិនិយោគចំនួន ២១ នូវ​មាន​​សុពលភាព(ក្នុងនោះ មាន ០១ គម្រោង FDI) ដែល​​មានទុនវិនិយោគចុះបញ្ជីសរុបប្រមាណ ១.២២៤ ពាន់​​លានដុង ក្នុង​នោះ មានគម្រោង​ចំនួន ១៨ កំពុង​ដំ​​ណើរការ។

ការងារគ្រប់គ្រងផែនការ និងការសាងសង់តំបន់​ស្សាហកម្ម និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនត្រូវបានយកចិត្តទុកដាក់ជាពិសេស។ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែននៅលើភូមិសាស្ត្រខេត្តបានបញ្ចប់ជាមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធតំបន់មុខងារមួយចំនួន និងឆ្លើយតប​តម្រូវការចាំបាច់ដើម្បីទាក់ទាញការវិនិយោគ។ ការទាក់​​​​ទាញគម្រោងវិនិយោគក្នុងតំបន់ឧស្សាហកម្ម និងតំបន់​​សេដ្ឋកិច្ចច្រកទ្វារព្រំដែន រួមចំណែកបំបែរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកឧស្សាហូបនីយកម្ម-ទំនើប​ភា​វូប​នីយកម្ម បង្កើនការនាំចេញ បង្កើនចំណូលថវិកា​មូល​ដ្ឋាន និងដោះស្រាយការងារជូនកម្មករ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​​យ៉ាង ថ្លែងមតិណែនាំក្នុងសម័យប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង​ បានកោតសរសើ​​ចំពោះលទ្ធផល ដែលគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច​​​ខេត្តសម្រេចបាននាពេលកន្លងទៅនេះ។ ទន្ទឹមនឹងនោះ ក៏តម្រូវឲ្យស្ថាប័ន អង្គភាព មូលដ្ឋាន និងគណៈគ្រប់គ្រង អនុវត្តផែនការ និងតម្រង់ទិសអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ នៃតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន។ ក្នុងការទាក់ទាញការវិនិយោគ ត្រូវយក​​ចិត្តទុកដាក់ក្នុងទិសដៅត្រឹមត្រូវ និងជ្រើសរើសតាម​​​និន្នាការនៃការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចឌីជីថល និង​​សេដ្ឋកិច្ចរង្វង់មូល។ ផ្សព្វផ្សាយទាក់ទាញ និងអំពាវនាវ​ឲ្យមានការវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធស្របតាមច្បាប់ ធានាការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ ដំណើរការត្រួតពិនិត្យ និងដោះស្រាយការ​រំលោភ​​បំពាននៅតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន និងគម្រោងនានាដែល​មានល្បឿន​យឺត​

គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្ត បានធ្វើ​សេ​នា​ធិ​ការជាបន្ទាន់ និងពង្រឹងគណៈណែនាំអំពីការ​អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច។ ម្ចាស់ការសហការជាមួយមន្ទីរ ផ្នែក​ និងមូលដ្ឋាន ដើម្បីបន្តអនុវត្តមុខងារ និងភារកិច្ច​ដោ​មានប្រសិទ្ធភាពបំផុត។ បណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធក៏បានសេនាធិការនិងស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត ឲ្យកសាងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ នីតិវិធីរដ្ឋបាល និងធានាសន្តិសុខការពារជាតិ ពាក់ព័ន្ធដល់​តំបន់​ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន៕  

ប្រែ៖ ណារីពៅ