ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញទៅសួរសុខទុក្ខគណៈភិបាលកិច្ចសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត និងគណៈភិបាលកិច្ចមជ្ឈិម សមាគមពុទ្ធសាសនាព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)

ព្រឹកថ្ងៃទី ២៧ មេសា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខគណៈភិបាលកិច្ចសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត និងគណៈភិបាលកិច្ចមជ្ឈិមសមាគមពុទ្ធសាសនាព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)ក្នុងឱកាសរម្លឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។

គណប្រតិភូការងារខេត្តអានយ៉ាងសួរសុខទុក្ខគណៈភិបាលកិច្ចសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត ក្នុង​ឱ​កាសរម្លឹកខួបលើកទី ៥០ឆ្នាំទិវារំដោះភាគខាងត្បូង និង​ការបង្រួបបង្រួមជាតិ( ៣០ មេសា ១០៧៥- ៣០ មេសា​ ២០២៥)
លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង សួរសុខទុក្ខគណៈភិបាលកិច្ចសមាគ​ម​ព្រះ​ពុទ្ធ​​សាសនាវៀតណាមខេត្ត
បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការប្រជា​ជនរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងជូនអំណោយគណភិបាលកិច្ចសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត
គណ​ប្រតិភូខេត្តអានយ៉ាង សួរសុខទុក្ខគណៈភិបាល​កិច្ចមជ្ឈិមសមាគមពុទ្ធសាសនាព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)ក្នុងឱកាសរម្លឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង​​និងការបង្រួបបង្រួមជាតិ( ៣០ មេសា ១០៧៥- ៣០ មេសា ២០២៥)
លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង​ថ្លែងមតិសួរសុខទុក្ខគណៈភិបាលកិច្ច​មជ្ឈិម​សមា​គមពុទ្ធសាសនាព្រហ្មវិហារធម៌ទាំងបួន(Tứ Ân Hiếu​ Nghĩa)​
បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការប្រ​ជា​ជនរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងជូនអំណោយ គណៈភិបាលកិច្ចមជ្ឈិមសមាគម​ពុទ្ធសាស​នា​ព្រហ្ម​វិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)​

តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ​​កម្មាធិការប្រជាជន និងរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជន យុទ្ធ​ជន​ពិការ សាច់ញាតិគ្រួសារយុទ្ធជនពលី គ្រួសារមានគុណូ​​ការៈចំពោះបដិវត្តន៍ បដិវត្តន៍ ជើងចាស់ បណ្តា​អង្គ​ការ​សាសនា ក្នុងនោះមានសមាគមព្រះពុទ្ធសាស​នា​​វៀណាម និង គណភិបាលកិច្ចសមាគមពុទ្ឋ​សា​ស​នា​​​ព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)​បានចូលរួមចំណែកក្នុងបុព្វហេតុឯករាជ្យជនជាតិ ការបង្រួបបង្រួមជាតិ និងបូរណភាពទឹកដីនៃមាតុភូមិ ដើម្បីជីវ​ភាព​សន្តិភាព និងសុភមង្គលរបស់ប្រជាជន

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជន​​ខេត្តអានយ៉ាង សង្ឃឹមយ៉ាងមុតមាំថា គណៈភិបាល​កិច្ចសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តនិងគណភិបាលកិច្ចសមាគមពុទ្ឋសាសនាព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)​នឹងបន្តពង្រីកប្រពៃណីប្រវត្តិសាស្ត្រ និងបដិវត្តន៍ កសាងធ្លុងមហាសាមគ្គី​ក្នុងជន​ជាតិ​ទាំងមូល។ ផ្សព្វផ្សាយ និងកៀគរអ្នក​កាន់​សាស​នា​ និងប្រជាជនឲ្យអនុវត្តបានល្អនូវគោលការណ៍​របស់​បក្ស​ គោលនយោបាយ និងច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ រួមដំណើរជាមួយខេត្តអនុវត្តភារកិច្ចនយោបាយ​របស់​មូលដ្ឋានឲ្យបានល្អ ចូលរួមកសាងជនបទថ្មី បូរី​អារ្យ​ធម៌ ថែទាំរបបសន្តិសុខសង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកសាងមាតុភូមិអានយ៉ាងកាន់តែសម្បូរសប្បាយ សោភ័ណភាព និងអារ្យធម៌ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

ព្រះមហាថេរ ធិចវៀនក្វាង អនុប្រធានគណកម្មការ​អចិ​ន្ត្រៃនៃគណភិបាលកិច្ចសមាគមព្រះពុទ្ឋសាសនាវៀតណាម​ខេត្តអានយ៉ាងថ្លែងពុទ្ឋដីការឆ្លើយតប
លោក ង្វៀនង៉ុកត្រាក ប្រធានគណភិបាលកិច្ច​មជ្ឈិម​ពុទ្ឋ​​សាសនាព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)​​ឆ្លើយតប

តំណាងគណៈភិបាលកិច្ចសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តនិងគណភិបាលកិច្ចសមាគមពុទ្ឋសាសនាព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa)​គោរពថ្លែងអំណរគុណចំពោះសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តចំពោះសកម្មភាពរបស់គណៈភិបាលកិច្ចសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត និងគណៈភិបាលកិច្ចមជ្ឈិមសមាគមពុទ្ធសាសនា ព្រហ្មវិហារធម៌ទាំងបួន( Tứ Ân Hiếu Nghĩa​)​​រយៈ​ពេលកន្លងមកនេះ។ តាមរយៈនោះ ​អះអាងថា តែងតែជឿជាក់ និងជិតស្និតជាមួយខេត្តជានិច្ច ដើម្បីបន្ត​​ចលនាព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកជន ឲ្យ​រស់នៅ “ផ្លូវលោកក៏ល្អ ផ្លូវធម៌ក៏ល្អ” ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សប្បុរសធម៌ មនុស្សធម៌ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់​មូល​ដ្ឋាន

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រ​ជាជន​ខេត្ត​អាន​យ៉ាង​​សួរសុខទុក្ខនិងប្រគេនទេយ្យទានភិក្ខុនី យីវ​ថុង

ក្នុងឱកាសនេះ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មា​​ធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តភិក្ខុនី យីវថុង(នាមពិតជា ផាម​ធី​បាត់លៀន កើតឆ្នាំ ១៩៣១ (រហស្សនាម ហ្វៀន​ត្រាង​ រស់នៅទីរួមស្រុកអានចូវ ស្រុក ចូវថាញ់) រស់នៅប្រកប​​ដោយសុភមង្គល និង សុខភាពល្អ តែងតែជាគំរូដ៏​​ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយ។ លោក ហូ​វ៉ាន់​ម៉ឹង​ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ភិក្ខុ​នី​ក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក ជា​នារី​ចាកម្ម និងទ័ពពិសេសរបស់ទីក្រុងសៃហ្គនយ៉ាឌិញ៕

ប្រែ៖ ណារីពៅ