ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆាំ្នថ្មីនៅវត្តត្នោត

ថ្ងៃនៅថ្ងៃទី ៨ មេសា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិខ្នែរនៅវត្តត្នោត(ឃុំអានយ៉ាង ទីរួមខេត្តទិញបៀន)។

លោក ហូប៉ាន់ម៉ឹង ប្រធានគណកម្មាធិ​ការប្រជា​ជន​ខេត្ត​អានយ៉ាងរួមនឹងគណប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆាំ្នថ្មីឆាំ្ន ២០២៥នៅវត្តត្នោត
គណប្រតិភូទីរួមខេត្តទិញបៀនជូនពរបុណ្យចូលឆាំ្នថ្មី ២០​២៥ នៅវត្តត្នោត

បន្ទាប់ពីសួរសុខទុក្ខអំពីជីវភាព និងសកម្មភាពរបស់ប្រជាជនខ្មែរក្នុងមូលដ្ឋានយ៉ាងជិតស្និត លោក ហូ​វ៉ាន់​ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាន​យ៉ាង​ តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានជូនពរដល់ព្រះសង្ឃ​ តាអាចារ្យ និងបងប្អូនទទួលបុណ្យ​ចូលឆាំ្នប្រ​ពៃណី​​ជាតិ សប្បាយរីករាយ សុភមង្គលនិង​សន្សំ​សំ​ចៃ​

ទន្ទឹមនឹងនោះ ក៏កត់ត្រា​ទទួលស្គាល់​នូវការរួម​វិ​ភាគ​​ទានជាវិជ្ជមានរបស់ព្រះសង្ឃ និងតាអាចារ្យក្នុងការងារឃោសនា កៀគរបងប្អូនខ្មែរឲ្យអនុវត្តល្អគោល​ការ​ណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានទន្ទឹម​​នឹងនោះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំពោះជីវភាពរស់នៅរបស់​​ជន​រួម​ជាតិខ្មែរផងដែរ

ផ្អែកលើមូលដ្ឋាននោះ  លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្ឃឹមថា ព្រះសង្ឃ និងតាអាចារ្យនឹងបន្ត​ពង្រីកតួនាទីយ៉ាងសកម្មក្នុងការឃោសនាដល់បងប្អូនខ្មែរ ឲ្យជ្រោងខ្ពស់​ស្មារតីសាមគ្គីភាពជាតិសាសន៍និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសគឺ​ចំ​ពោះ​​កម្មវិធីលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅតាមមូលដ្ឋាន។ទន្ទឹមនិងនោះ ក៏យកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កូនចៅខ្មែរឲ្យ​ខិតខំសិក្សា​​រៀនសូត្រ ដើម្បីកសាងអនាគត និងចូលរួមកសាងមាតុ​​ភូមិឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

ក្នុងឱកាសនេះ គណៈប្រតិភូគណៈបក្ខភាគ​ទី​ក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមខេត្ត​ទិញបៀន ដឹកនាំដោយលោក ង្វៀនហុងឌឹក លេខា​បក្ខភាគទីរួមខេត្តទិញបៀន ក៏បាន អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆាំ្នថ្មីនៅវត្តត្នោត៕  

ប្រែ៖ ណារីពៅ