ព្រឹកថ្ងៃទី៥ ឧសភា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីកិច្ចប្រជុំថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត ជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា។លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងលោកស្រី ង្វៀនធីមិញធ្វី ក៏អញ្ជើញចូលរួមផងដែរ។



ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោកហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលស្គាល់ និងកោតសរសើរចំពោះស្ថាប័ន អង្គភាពដែលបានណែនាំ និងអនុវត្តផ្ទាល់នូវខ្លឹមសារ និងភារកិច្ចដែលបានប្រគល់ជូនបានល្អ។ នាពេលថ្មីៗនេះ រួមជាមួយប្រទេសទាំងមូល ខេត្តបានរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥០ឆាំ្នទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) បានល្អនិងទិវាពលកម្មអន្តរជាតិ ទី ១ ឧសភា ដែលពោពេញទៅដោយអត្ថន័យជាច្រើនដើម្បីបង្កើតជាសន្ទុះថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត ជាពីសេសគឺត្រៀមសម្រាប់ការរួមបញ្ចូលខេត្តអានយ៉ាងនិងគៀនយ៉ាង។
ទោះបីជាមានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនបានប្រព្រិត្តទៅក្នុងទ្រង់ទ្រាយធំក្តី ប៉ុន្តែនៅលើភូមិសាស្ត្រខេត្ត បណ្តាបញ្ហាសន្តិសុខព្រំដែន សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមត្រូវបានរក្សា ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើធៀបនឹងរយៈពេលនេះឆាំ្នមុន។ នាពេលកន្លងទៅខេត្តបានផ្តោតការយកចិត្តទុកដាក់អនុវត្តខ្លឹមសារក្នុងការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំនិងស្រង់មតិយោបល់ពីអ្នកបោះឆ្នោតតាមរយៈក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់លើការរៀបចំ អង្គភាពរដ្ឋបាលថ្នាក់ឃុំ-សង្កាត់ចំនួន ១៥៥ ដើម្បីធានាត្រឹមត្រូវតាមបទបញ្ញត្តិ។ ទន្ទឹមនឹងនោះ សហការជាមួយខេត្ត គៀនយ៉ាង ដើម្បីអនុវត្តបញ្ចប់គម្រោងរួមបញ្ចូលគ្នានៃខេត្តអានយ៉ាងនិង គៀនយ៉ាង ដើម្បីដាក់ជូនមជ្ឈិម។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យប្រធានមន្ទីរ ផ្នែកនានាបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យ ដាស់តឿន និងរម្លឹកអំពីល្បឿនអនុវត្តភារកិច្ចដែលបានប្រគល់ជូន។ ចំពោះការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ-សង្កាត់ ស្នើសុំមន្ទីរកិច្ចការផ្ទៃក្នុង សហការ ធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត អំពីគម្រោងសកម្មភាពរបស់អង្គការអាជ្ញាធរថ្នាក់ឃុំ តាមការណែនាំ និងបទបញ្ជារបស់មជ្ឈិម។ ចាត់ឲ្យមន្ទីរហិរញ្ញវត្ថុធ្វើការជាមួយមូលដ្ឋានអំពីបែបផែនគ្រប់គ្រង រៀបចំ និងប្រើប្រាស់ទីស្តីការ និងទ្រព្យសម្បត្តិសាធារណៈ។ល។ហើយរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្តឲ្យបានមុនថ្ងៃទី១០ឧសភា។
មន្ទីរអប់រំ និងបណ្ដុះបណ្ដាល សហការជាមួយនឹងមន្ទីរ ផ្នែក និងមូលដ្ឋាននានា ដើម្បីរៀបចំឲ្យបានល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងណែនាំដល់សាលានានា ឲ្យផ្តល់ការណែនាំអំពីការរម្លឹកមេរៀនដល់សិស្សានុសិស្សថ្នាក់ទី១២ឲ្យបានល្អ។ មន្ទីរសុខាភិបាលបង្កើនការងារបង្ការទប់ស្កាត់រោគរាតត្បាត ជាពិសេសជំងឺគ្រុនឈាម។ សហការជាមួយនឹងមូលដ្ឋានបង្កើនការងារឃោសនា បង្ការទប់ស្កាត់ជំងឺក្នុងប្រជាជន។ គណៈគ្រប់គ្រងកេរដំណែលវប្បធម៌អុកអែវ ខេត្តអានយ៉ាង រាយការណ៍ពីល្បឿនដំណើរជារៀងរាល់សប្តាហ៍ដល់គណៈកម្មាធិការប្រជាជនខេត្តអំពីការកសាងឯកសារតែងតាំងមណ្ឌលកេរដំណែលអុកអែវ-បាថេ ដាក់ជូន UNESCO ឲ្យទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាពិនិត្យនិងសេនាធិការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការត្រៀមឲ្យការរៀបចំពិធីបំផុសចលនា“ប្រជាសិក្សា” “និងបង្ហាញកម្មវិធីគាំទ្រការសិក្សាពេញមួយជីវិតរបស់អានយ៉ាងក្នុងឱកាសក្នុងឱកាសប្រារព្ធខួបលើកទី ១៣៥ឆាំ្នថ្ងៃកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥)។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរស្ថាបនកម្មសហការជាមួយនឹងគណៈគ្រប់គ្រងគម្រោងនៃខេត្ត និងមូលដ្ឋាន ដើម្បីស្នើសុំជាបន្ទាន់ជាមួយគណៈកម្មាធិការប្រជាជនខេត្តថាបណ្តាគម្រោងនឹងរៀបចំបើកការដ្ឋានដំណាលពេលគ្នា ដើម្បីអបអរសាទរខួបលើកទី ៥០ឆាំ្ន នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) ខួបលើកទី ១៣៥ឆាំ្នទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥)។ គណៈសុវត្ថិភាពចរាចរណ៍ខេត្ត សហការជាមួយមន្ទីរ ផ្នែក និងមូលដ្ឋាន ដើម្បីបង្កើនការឃោសនា និងដោះស្រាយចំណុចខ្មៅ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ស្នងការដ្ឋាននគរបាលខេត្ត បន្តបង្កើនការល្បាត ត្រួតពិនិត្យ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវការបំពានអំពីសុវត្ថិភាពចរាចរណ៍៕
ប្រែ៖ ណារីពៅ