បើកការប្រកួតកីឡាអត្តពលកម្មសម្រាប់សិស្សគ្រប់វ័យនៅខេត្តអានយ៉ាង សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

ព្រឹកថ្ងៃ ២៣ ខែវិច្ឆកា នៅទីលានអត្តពលកម្មនៃមជ្ឈមណ្ឌលនិងប្រកួតកីឡា មន្ទីរវប្បធម៌-កីឡានិងទេសចរណ៍បានសហការជាមួយនឹងមន្ទីរអប់រំ និងបណ្តុះបណ្តាលបើកពានរង្វាន់អត្តពលកម្មសម្រាប់សិស្សគ្រប់ស្រករអាយុនៅក្នុងខេត្តអានយ៉ាង ឆាំ្នសិក្សា២០២៤ -២០២៥។លោក ដាវ ស៊ីទ្វឺន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍។លោក វ៉ ប៊ិញធឺ អនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលបានអញ្ជើញចូលរួម។

ទិដ្ឋភាពនៃពិធីបើក​ការប្រកួត

ការ​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​មាន​កីឡាករ​ជាង​២០០​នាក់​មក​ពី​១៤​អង្គភាព​ប្រកួត​ដណ្តើម​មេដាយ​៦៦​គ្រឿង​ក្នុង​៤​ក្រុម​អាយុ​៖ បឋម​សិក្សា​(អាយុ​ពី៨​ដល់​១០​ឆ្នាំ​) មធ្យម​សិក្សា​បឋមភូមិ(អាយុពី​១១​ដល់​១២​ឆ្នាំ)​ មធ្យម​សិក្សា​បឋមភូមិ(​អាយុពី​១៣​ដល់​១៤​ឆ្នាំ)មធ្យមសិក្សា​ទុ​តិ​យភូមិ(អាយុពី ១៥ ដល់ ១៧ឆ្នាំ) ជាសិស្សស្ថិត​ក្នុង​កា​រិ​យាល័យអប់រំនិងបណ្តុះបណ្តាល និង​វិទ្យាល័យ​នា​នា​លើភូមិសាស្ត្រខេត្ត។

 លោក ដាវ ស៊ីទ្វឺន អនុប្រធានមន្ទីរវប្បធម៌ កីឡា និង​ទេ​ស​​ចរណ៍ ថ្លែងសុន្ទរកថាបើកការប្រកួត​

គណៈ​កម្មការ​រៀបចំពានរង្វាន់​ប្រគល់​ទង់​វត្ថុ​អនុ​ស្សាវ​រី​យ៍​​​ដល់​អង្គភាព​ដែល​ចូល​រួមពានរង្វាន់

ការប្រកួតកីឡាអត្តពលកម្មសម្រាប់សិស្សានុសិស្សគ្រប់វ័យនៅខេត្តអានយ៉ាង ឆ្នាំសិក្សា ២០២៤២០​២​៥​ ​គឺដើម្បីអភិវឌ្ឍន៍ចលនានៃការហាត់ប្រាណ​និងកីឡា​ជា​ប្រចាំនិយាយរួម និងវិញ្ញាសាអត្តពលកម្ម និយាយ​ដោយ​​ឡែកនៅតាមសាលារៀនគ្រប់កម្រិត ដើម្បីលើកកម្ពស់សុខភាព រួមចំណែកអប់រំទូលំទូលាយសម្រាប់ សិស្សានុសិស្ស បង្ការទប់ស្កាត់អំពើអបាយមុខសង្គម កសាងនិងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ ការរៀបចំ​ពាន​រង្វាន់​ក៏មានគោលបំណងស្វែងរកនិងបណ្ដុះបណ្ដា​​ទេកោសល្យកីឡាវ័យក្មេង ជ្រើសរើសអត្តពលិកដែលមានក្តីសង្ឃឹមទៅអនាគត បន្ថែមចូលក្រុមយុវវ័យ​នៃ​វិញ្ញាសាអត្តពលកម្មខេត្តអានយ៉ាង

អត្តពលិកប្រកួតប្រជែងយ៉ាងក្លៀវក្លា

ប្រែ៖ ណារីពៅ