ថ្ងៃទី ២៦ ខែវិច្ឆិកា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានត្រួតពិនិត្យការងារបង្ការទប់ស្កាត់ការនេសាទខុសច្បាប់ មិនរាយការណ៍ មិនតាមបទប្បញ្ញត្តិគ្រប់គ្រង (IUU) នៅកំពង់ផែនេសាទ តាក់កូវ និងការងារបង្ការទប់ស្កាត់ការនេសាទ ជៀសវាង និងបញ្ហាប្រឈមមុខនៅលើភូមិសាស្ត្រឃុំប៊ិញអាន។



តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែងការងារបង្ការទប់ស្កាត់ការនេសាទ IUU នៅកំពង់ផែនេសាទ តាក់កូវ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលស្គាល់ថា អង្គភាព បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន គណៈគ្រប់គ្រងកំពង់ផែនេសាទអានយ៉ាង និងមូលដ្ឋានបានផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឹងមាត់និងសកម្មនូវភារកិច្ចជាច្រើន។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានណែនាំដល់អង្គភាព និងមូលដ្ឋានថាមិនត្រូវធ្វេសប្រហែស ត្រូវសកម្មនិងបង្កើនជាបន្តទៀតក្នុងការទប់ស្កាត់ ជៀសវាង និងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិលើភូមិសាស្ត្រ។
អំពីកាបង្ការទប់ស្កាត់នឹងការនេសាទ IUU លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា អង្គភាពត្រូវតែមានភាពម៉ឺងម៉ាត់ និងប្តេជ្ញាចិត្តមិនអនុញ្ញាតិឲ្យនាវានេសាទមិនគ្រប់លក្ខខណ្ឌធ្វើសកម្មភាពនេសាទនៅលើសមុទ្រឡើយ។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈគ្រប់គ្រងកំពង់ផែនេសាទអានយ៉ាង បានបង្កើនការងារឃោសនាក្នុងទម្រង់ផ្សេងៗគ្នា។ ទន្ទឹមនិងនោះ ធ្វើបច្ចុប្បន្នភាព បទប្បញ្ញត្តិច្បាប់ថ្មីស្តីពី IUU។ លទ្ឋផលវិនិច្ឆ័យទោសសំណុំរឿង បានបោះពុម្ព និងបិទប្រកាសនៅគ្រប់ចំណត និងកំពង់ផែនៃប្រទេស។ ដោះស្រាយម៉ឹងមាត់ចំពោះមុខសញ្ញា និងនាវានេសាទដែលបំពាននិងតទល់។ រៀបចំល្អខ្លឹមសារដើម្បីទទួលគណៈប្រតិភូ EC លើកទី៥ មកត្រួតពិនិត្យនៅលើភូមិសាស្ត្រខេត្ត។


នៅក្នុងថ្ងៃដដែល លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងគណៈប្រតិភូបានធ្វើការជាមួយក្រុមហ៊ុនគៀនគឿង - តាក់កូវ ស្តាប់របាយការណ៍របស់អាជីវកម្មស្តីពីស្ថានភាពផលិតកម្ម អាជីវកម្ម និងក្តាប់បានការលំបាក សំណើ និងស្នើរបស់ក្រុមហ៊ុន។
នៅក្នុងពេលធ្វើការ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលរបស់ក្រុមហ៊ុនដែលសម្រេចបានក្នុងរយៈពេលកន្លង រួមចំណែកអភិវឌ្ឍឧស្សាហកម្មកែច្នៃ នាំចេញជលផល និងដោះស្រាយការងារសម្រាប់កម្មករ។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអះអាងថា ខេត្តតែងតែយកចិត្តទុកដាក់ និងរួមដំណើរជាមួយអាជីវកម្ម។ ក្នុងអាណត្តិនេះ ខេត្តនឹងជំរុញខ្លាំងឧស្សាហកម្មកែច្នៃ ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច កាត់បន្ថយសមាមាត្រកសិកម្ម រុក្ខកម្ម និងនេសាទ ហើយបង្កើនសមាមាត្រនៃផ្នែកឧស្សាហកម្ម ជាពិសេសគឺឧស្សាហកម្មកែច្នៃ។
ជាមួយនឹងការតម្រង់ទិសខាងលើ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យអាជិវកម្មកំណត់គោលដៅកំណើននាំចេញពី ១៥%ឡើងទៅនិងរៀបចំផែនការកំណើនឲ្យបានសកម្ម។ ក្បាលចូលអាជីវកម្មបញ្ចូលដោយផ្ទាល់ ឬក៏សហការដើម្បីមានគ្រប់ប្រភពផ្គត់ផ្គង់វត្ថុធាតុដើមផលិតកម្ម។ អំពីការនាំចេញផលិតផល អាជីវកម្មត្រូវតែម្ចាស់ការ សន្និដ្ឋានថាក្នុងឆាំ្ន ២០២៦ ខេត្តនឹងរៀបចំកម្មវិធីផ្សព្វផ្សាយនៅក្រៅប្រទេសដោយអញ្ជើញអាជីវកម្មចូលរួមដើម្បីតភ្ជាប់ជាមួយទីផ្សារថ្មី។
ចំពោះការស្នើរបស់អាជីវកម្ម លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានណែនាំមន្ទីរសំណង់ សហការជាមួយបណ្តាផ្នែក និងមូលដ្ឋាន ពិនិត្យមើលឡើងវិញអំពីផ្លូវ លំនៅឋានសង្គម លំនៅឋានកម្មករជាដើម។ ជាពិសេសត្រូវពិនិត្យជាបន្ទាន់នូវគម្រោងលំនៅឋានរបស់កម្មករ ដើម្បីរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត។ អំពីការវិនិយោគផ្លូវទៅកាន់កំពង់ផែនេសាទ តាក់កូវ មន្ទីរកសិកម្ម និងបរិស្ថានបានរាយការណ៍ និងស្នើទៅគណៈកម្មាធិការប្រជាជនខេត្ត អំពីគោលដៅវិនិយោគសាធារណៈ ឬក៏ប្រគល់ជូនអាជីវកម្មវិនិយោគក្នុងទម្រង់ BOT៕
ប្រែ៖ សំណាង