អានយ៉ាង៖ ផ្តោតលើការប្តេជ្ញាចិត្តដើម្បីបញ្ចប់គោលដៅកំណើនសេដ្ឋកិច្ចសម្រេចឲ្យបាន ៨,៥%

នៅសល់តែជិតពីរខែទៀតប៉ុណ្ណោះ ខេត្តអានយ៉ាង កំពុងកៀរគររាល់ប្រភពធនធាន ឲ្យផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយទម្លុះទម្លាយលើវិស័យសេដ្ឋកិច្ចទាំងអស់ ដោយប្តេជ្ញាចិត្តសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច (GRDP) នៅឆ្នាំ ២០២៥ ក្នុងអត្រាពី ៨,៥% ឡើងទៅ។

កំពុងសាងសង់សំណង់មជ្ឈមណ្ឌលសន្និបាត APEC

ទោះបីជានៅតែមានបញ្ហាប្រឈម និងការលំបាកជាច្រើនក្តី ប៉ុន្តែផ្អែកលើមូលដ្ឋាននៃចំណុចភ្លឺក្នុងរូបភាពសេដ្ឋកិច្ច ១០ ខែដើមឆ្នាំ ២០២៥ ខេត្តអានយ៉ាង កំពុងផ្តោតលើការពន្លឿនល្បឿននៅចុងឆ្នាំ។ ថ្នាក់ដឹកនាំខេត្ត​អានយ៉ាង បានសង្កត់ធ្ងន់ថា ដោយផ្អែកលើលទ្ធផល ១០ ខែដំបូងនៃឆ្នាំនេះ ខេត្តបានវាយតម្លៃសក្តានុពល និងសក្តានុពល អភិវឌ្ឍកំណើន​សេដ្ឋកិច្ចក្នុងត្រីមាសទី ៤ រួមជាមួយនឹងការព្យាករណ៍ស្ថានភាពក្នុង​ប្រ​ទេស​ និងពិភពលោក គោលដៅកំណើន ៨,៥% គឺជា​ភារ​កិច្ចប្រឈម ចាំបាច់ត្រូវតែប្តេជ្ញាចិត្ត ប្រមូលផ្តុំ​រាល់​ធនធាន ធ្វើសកម្មភាពដ៏ខ្លាំងក្លា និងស៊ីសង្វាក់គ្នា។ ខេត្ត​ប្រមូលផ្តុំផ្សប្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ ១២៣​-KL/TW ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ របស់​​គណៈកម្មាធិការមជ្ឈិមបក្ស អត្រាកំណើនត្រីមាសទី  ឆ្នាំ ២០២៥ ត្រូវសម្រេចឲ្យបានពី ១០,​៣៩​%​ ឡើងទៅដើម្បីពេញមួយឆ្នាំ សម្រេចបាន ៨,៥%

យោងតាមនោះ ក្នុងវិស័យបញ្ចេញថវិកាទុនវិនិយោគសាធារណៈ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបានបញ្ចេញថវិកាជាង ១១.១៣៥ ពាន់លានដុង ស្មើនឹង ៦០,១២% ផែនការដែលលោក​នាយករដ្ឋមន្ត្រី​​ប្រគល់ឲ្យ និង ៤២,៧១%ផែនការដែលក្រុមប្រឹក្សា​​​ប្រជាជនខេត្តប្រគល់។ ចំនួនដើមទុនដែលនៅសេស​​សល់ចាំបាច់ត្រូវបញ្ចេញថវិកាដល់​បំណាច់​ខែមករា ឆ្នាំ២០២៦ ជាង ១៤.៩៣៥ពាន់លានដុង ជាមធ្យមជិត ៥.០០០ពាន់លានដុង/ខែ។ ដូច្នេះ ខេត្ត​ផ្តោត​ខ្លាំងក្លា​លើ​ការដោះស្រាយ​បញ្ហាកក់​ស្ទះ ជាពិសេស​គឺ​គម្រោង​សំខាន់ៗ ពិសេស​ជាងទៀត​គឺសំ​ណង់​បម្រើ​ APEC ២០២៧

ដូច្នេះខេត្តត្រូវបង្កើនការទទួលខុសត្រូវក្នុងការងារបញ្ចេញថវិកាផែនការទុនសាធារណៈដោយវិធីសាស្ត្រ “ច្បាស់  ៦” គឺច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់​ទំ​នួល​​ខុសត្រូវ ច្បាស់សមត្ថកិច្ច ច្បាស់ពេលវេលា និង​ច្បាស់លទ្ធផល  ធានាថាសម្រេចបាននូវគោលដៅបញ្ចេញ​ថវិកាទុនវិនិយោគសាធារណៈ ១០០% នៅ​ឆ្នាំ២០២៥។ ខេត្តផ្តោតលើការយកចិត្តទុកដាក់ និង​ប្តេជ្ញា​កែតម្រូវយ៉ាងម៉ឺងម៉ាត់ចំពោះកន្លែងដែលផ្សព្វផ្សាយអនុវត្តយឺតយ៉ាវ ស្មារតីមិនទាន់ខ្លាំងក្លា និងមិនសម្រេច​គោល​ដៅបញ្ចេញថវិកាឆ្នាំ ២០២៥ គឺមិនសម្រេច​ភារ​កិច្ច​​នយោបាយ។

សំណង់ស្ពានកៃលន់ នៅឃុំ ហ្គោក្វាវ(អានយ៉ាង) កំពុង​ស្ថិត​ក្នុងដំណាក់កាលសាងសង់

បន្ទាប់មកខេត្តផ្សព្វផ្សាយដំណោះស្រាយដើម្បីដោះ​ស្រាយចំណុចកកស្ទះ លំបាក និងបញ្ហាទាក់​ទិន​សម្រាប់ផលិតកម្មអាជីវកម្ម កែលម្អបរិយាកាសវិនិយោគ​អាជីវកម្ម បង្កើនការទាក់ទាញវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ បង្កើតសន្ទុះដើម្បីសម្រេចបាននូវគោលដៅឆ្នាំ ២០២៥ ដោយជោគជ័យ និងបង្កើត​ជា​មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណាក់កាល ២០២៦ - ២០៣០។

យោងតាមមន្ទីរឧស្សាហពាណិជ្ជកម្មអានយ៉ាង សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល ១០ ខែដើមឆ្នាំកើនឡើង ១៤,០៤% ធៀបនឹងដំណាល​ពេល​នេះ​ឆាំ្នមុន ក្នុងនោះផ្នែកកែច្នៃ និងផលិតកម្មកើនឡើងជាង ១៤%។ តម្លៃផលិតឧស្សាហកម្មសម្រេចបានជាង ៩៤.១២៦ពាន់លានដុង ជាមួយនឹងផលិតផលស្នូលជាច្រើនរក្សាបាននូវអត្រាកំណើនខ្ពស់ដូចជា៖ ជលផលសីតកម្ម កិនអង្ករ និងស៊ីម៉ងត៍ជាដើម។

លោក ង្វៀនធុងញាត់ នាយកមន្ទីរឧស្សាហពាណិជ្ជកម្មអានយ៉ាងបានចែករំលែកថា ខេត្តបន្តធ្វើសមកាលកម្មដំណោះស្រាយជំរុញផលិតកម្មឧស្សាហកម្ម សំដៅសម្រេចបាននិងលើសផែនការឆ្នាំ ២០២៥ បង្កើតសន្ទុះអភិវឌ្ឍផលិតកម្ម និងអាជីវកម្មនៅឆ្នាំ ២០២៦។ ជាក់ស្តែងគឺដោះស្រាយការលំបាក គាំទ្រអាជីកម្មជំរុញខ្លាំងផលិតកម្ម អាជីវកម្ម ជ្រើសរើសពលករ ធានា​នូវប្រភពទព្វសម្ភារៈ មិនធ្វើឲ្យអាក់ខានខ្សែ​សង្វាក់​ផលិតកម្មនិងផ្គត់ផ្គង់។ ជាពិសេសរីក​ចម្រើន​ខ្លាំង​ខាងវិស័យកែច្នៃ និងផលិត ផលិតនូវផលិតផលសំខាន់ៗដូចជា៖ ជលផលសីតកម្ម ត្រីប្រា ត្រីកំប៉ុង អង្ករ សម្លៀកបំពាក់-ស្បែកជើងស្បែក ឈើMDF សំបកខ្ចប់ ស៊ីម៉ងត៍ និងការទាញយកផលរ៉ែជាដើម។  ទន្ទឹមនឹងនោះ ទាក់ទាញការវិនិយោគទៅក្នុងតំបន់និង​បណ្តុំ​ឧស្សាហកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​អាជី​វកម្មផលិតកម្ម

នៅក្នុងវិស័យ "វិស័យឧស្សាហកម្មគ្មានផ្សែង" ចំនួនអ្នកទស្សនាសរុបក្នុងរយៈពេល ១០ ខែសម្រេច​បាន​ជាង ២១,៣៧លាននាក់ កើនឡើង ២១,៧% ធៀប​នឹងដំណាលពេលនេះឆាំ្នមុន លើសផែនការឆ្នាំ ១,៥% ក្នុងនោះ ភ្ញៀវអន្តរជាតិជាង ១,៣៨ លាននាក់ កើនឡើង ៦៥,៧%។ ជាពិសេស ចំណូលសរុបរបស់​វិស័យ​ទេសចរណ៍ជាង ៥៦.០០០ពាន់លានដុង កើន ៧៨,​២% ធៀបនឹងដំណាលពេលនេះឆាំ្នមុន និងលើសពីផែនការឆ្នាំ ៤២,៦%។

លោក ប៊ួយក្វុកថៃ នាយកមន្ទីរទេសចរណ៍​អាន​យ៉ាង​ បានសង្កត់ធ្ងន់ថា ទោះបីជាវិស័យទេសចរណ៍​អាន​យ៉ាង បានសម្រេចលើសផែនការឆ្នាំ ២០២៥ ក្តី ប៉ុន្តែខេត្តនៅតែបន្តជំរុញខ្លាំងសកម្មភាពរក្សាអត្រាកំណើនក្នុងរយៈពេលពីរខែចុងឆ្នាំនេះ ដើម្បីទេសចរណ៍ និងសេវាកម្មកើនឡើងខ្លាំង រួមចំណែកលើកកម្ពស់សេដ្ឋ​​កិច្ចសង្គមនៅមូលដ្ឋាន

យោងតាមនោះ ខេត្តបន្តជំរុញខ្លាំង​ការងារ​ឃោស​នា បណ្តាសកម្មភាពទេសចរណ៍ រៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ទន្ទឹមនឹងនោះ ជំរុញការបើកជើងហោះហើរកញ្ចប់ និងផ្លូវហោះហើរថ្មីទាំងក្នុង​ប្រទេស និងក្រៅប្រទេស ដើម្បីបង្កើតបន្ថែម​ការជម្រើសសម្រាប់ភ្ញៀវទេសចរមកកាន់ខេត្តអានយ៉ាង​។ ម៉្យាងវិញទៀត ជំរុញខ្លាំងការតភ្ជាប់អភិវឌ្ឍទេសរណ៍នៅទីក្រុងហូជីមិញ និងខេត្ត ក្រុងនៃតំបន់វា​លរាប​ទន្លេ​គឺវឡុង។ សហការរៀបចំកម្មវិធី Famtrip ដើម្បី​ណែនាំ​ផលិតផលទេសចរណ៍ទៅកាន់តំបន់ព្រំដែន ក្រោមប្រធានបទ “មោទនភាពលើស្នាម​គំនូសនៃតំបន់ព្រំដែន”។

ដើម្បីរក្សាអត្រាកំណើន និងបង្កើតជា​របត់​ទេស​ចរ​ណ៍នៅឆ្នាំ ២០២៥ វិស័យទេសចរណ៍អានយ៉ាង បាន​រៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងទេសចណ៍ ជាពិសេសគឺត្រៀមរៀបចំសម្រាប់រដូវបុណ្យ​ទាន​នៅ​ចុង​ឆាំ្ន ក្នុងឱកាសបុណ្យណូអែល - ទទួល​ឆ្នាំ​ថ្មី​សក​ល​ ២០២៦ បុណ្យចូលឆ្នាំប្រពៃណីវៀតណាម ២០​២៦​ជា​ដើម  បានព្យាករណ៍ថានឹងទាក់ទាញភ្ញៀវទេសយ៉ាងច្រើនកុះករមកទស្សនា ជាពិសេសទេសចរណ៍​ទៅ​កាន់​កោះ ពេជ្យភូក្វុក នឹង "ផ្ទុះឡើង" ក្នុង​ឱ​កាស​ចុឆ្នាំ។

ប្រមូលផលបង្កងតង្គាបខៀវក្នុងទម្រង់ផលិតបង្កងស្រូវនៅឃុំអានមិញ(អានយ៉ាង)

អំពីផលិតកម្មកសិកម្ម-ដែលជា “សសរស្តម្ភ” នៃសេដ្ឋកិច្ចខេត្ត បរិមាណផលប្រមូលផលស្រូវសរុបចំនួនជាង ៧,៨៨លានតោន សម្រេចបាន ៩០,៦៥% ផែនការ​។ បរិមាណជលផលជាង ១,៣៦ លានតោន កើនឡើង​ ៦,៦៤% ធៀបនឹងពេលនេះឆាំ្នមុន ចាប់តាំង​ពីពេល​​នេះរហូតដល់ដំណាច់ឆ្នាំ ខេត្តនឹងផ្តោតលើការយកចិត្តទុកដាក់ លើការប្រមូលផល​ផ្តាច់ព័ត្រ​ស្រូរដូវ​ទី​៣​។ ជំរុញខ្លាំងផ្នែកវារីវប្បកម្ម និងអភិវឌ្ឍសត្វចិញ្ចឹម និង​ដាំដំណាំជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារចុងឆ្នាំ ដែលតម្រូវការទំនិញកើនឡើងខ្ពស់និងកែច្នៃសម្រាប់ការនាំចេញ។

ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងបរិស្ថានខេត្ត​អាន​យ៉ាង​ បានចែករំលែកថា ខេត្តជំរុញខ្លាំង​ទម្រង់​តភ្ជាប់រវាងកសិករ សហករណ៍ និងអាជីវកម្ម ដើម្បីធានាបាន​នូវ​ក្បាលចេញស្ថិរភាពសម្រាប់កសិផល ជាពិសេស​គឺ​ស្រូវ​អង្ករ បន្លែ និងជលផល។ បង្កើនអនុវត្តវិទ្យាសាស្ត្របច្ចេក​ទេស អនុវត្តបច្ចេកវិជ្ជាវប្បកម្មជឿនលឿន និងផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងផលិតកម្ម ដើម្បីបង្កើនផលិតភាព និងគុណភាពផលិតផល។ ជាពិសេស រក្សាស្ថិរភាពការចិញ្ចឹមសត្វ និងមច្ឆជាតិ រក្សាទម្រង់​ហ្វូង​បសុសត្វ និងហ្វូងបក្សី និងទំហំចិញ្ចឹមមច្ឆជាតិ ទន្ទឹមនឹងនោះគ្រប់គ្រងជំងឺរាតត្បាតនិងជំនួយបច្ចេកទេសសម្រា​ប់​អ្នកចញ្ចឹម ដើម្បីសម្រេចបានផលិតភាព បរិមាណ និងគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ និងកែច្នៃនាំចេញ។ តាមរយៈនោះ សង្ឃឹមថានឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃខេត្តទាំងមូល បង្កើតជា​គ្រឹះអំណោយផលសម្រាប់ឆ្នាំ ២០២៦ ជាមួយនឹងវិស័យ​​កសិកម្មទំនើប និងប្រសិទ្ធភាពជាងមុន។

ចំណុចសំខាន់ក្នុងការប្តេជ្ញាចិត្តសម្រេចគោលដៅកំណើន GRDP ៨,៥% ខេត្តផ្តោតលើការអនុវត្ត​មាន​ប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត និងគោល​ការ​ណ៍​របស់រដ្ឋាភិបាល និងរបស់គណៈកម្មាធិការបក្សខេត្ត​ អំពីការរៀបចំអង្គការក្បាលម៉ាស៊ីនតូច-ខ្លឹម-ខ្លាំង​-​ ផលិតភាព-សុពលភាព-ប្រសិទ្ធភាព” ក្រោមការដឹកនាំ​​របស់ការិយាល័យនយោបាយ រៀបចំ បែងចែក ដោះ​ស្រាយទីស្តីការ មូលដ្ឋានសម្ភារៈបម្រើ​សកម្ម​ភាព​របស់​​ស្ថាប័ន អង្គការ អង្គភាពរនានាតាម​ទម្រង់​អាជ្ញា​ធរ​មូលដ្ឋាន២ថ្នាក់ ធានាធ្វើសកម្មភាពរលូន និងមិន​មាន​ការ​​រំខាន។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែង​​នៃប្រព័ន្ធនយោបាយទាំងមូល ការរួមដំណើរ ផ្សារ​ភ្ជាប់របស់អាជីវកម្មនិងចូលរួមយ៉ាងសកម្មរបស់ប្រជាជន ខេត្តអានយ៉ាងសង្ឃឹមថា ក្នុងដំណាក់កាលចុងក្រោយនៃឆ្នាំនេះ មិនត្រឹមតែទៅដល់ទី​ដៅដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសពីកម្រិតកំណើន ៨,៥% ផងដែរ បង្កើតគ្រឹះសម្រាប់ការអភិវឌ្ឍនៅឆ្នាំ ២០២៦ និងកំណើនសេដ្ឋកិច្ចកើនឡើង ២ស្ទង់ក្នុង​ដំណាក់​កាល​ ២០២៦-២០៣០៕

ប្រែ៖ សំណាង