ថ្ងៃទី ១២ វិច្ឆិកា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីសន្និបាតបូកសរុបវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៥ និងទិសដៅភារកិច្ចសម្រាប់ចុងខែឆ្នាំ ២០២៥។ អញ្ជើញចូលរួមផងដែរមានលោក ង្វៀនថាញផុង អ្នកស្រី ង្វៀនធីមិញធ្វី និងលោក ឡេទ្រុងហូ ជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

ថ្លែងមតិណែនាំសន្និបាត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ មន្ទីរ គណៈ ផ្នែក និងមូលដ្ឋានចាំបាច់ត្រូវតែប្រមូលផ្តុំដោះស្រាយការលំបាក និងបញ្ហាទាក់ទិន ព្រមទាំងផ្សព្វផ្សាយដំណោះស្រាយអនុវត្តនានាដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥។
បើយោងតាមលោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏មានសារសំខាន់ មានអត្ថន័យ "ទ្វេរដង" ដោយសម្រេចគោលដៅភារកិច្ចសេដ្ឋកិច្ចនិងសង្គមនៃឆ្នាំផង និងជាឆាំ្នបង្កើតបុរេលក្ខណៈនិងសម្ទុះថ្មីដើម្បីអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សខេត្តលើកទី ១ផង។ ឆ្ពោះទៅរកគោលដៅកំណើនសេដ្ឋកិច្ចពី ១១% ឡើងទៅនៅឆ្នាំ២០២៦។ ដូច្នេះ គ្រប់ផ្នែក គ្រប់មូលដ្ឋាន គ្រប់ស្ថាប័នក្នុងប្រព័ន្ធនយោបាយត្រូវខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ចដែលបានដាក់ចេញទៅតាមផ្នែកនីមួយៗ និងវិស័យនីមួយៗ។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានតម្រូវឲ្យអង្គភាពនានាផ្តោតលើការរៀបចំខ្លឹមសារឲ្យបានល្អ ដើម្បីដាក់ជូនអង្គប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត។ បណ្តាមន្ទីរ ផ្នែក គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស រៀបចំ ផ្សព្វផ្សាយភារកិច្ច និងផែនការអនុវត្តកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សខេត្តលើកទី១។ ផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចចិត្តសំខាន់ៗរបស់ការិយាល័យនយោបាយឲ្យមានប្រសិទ្ឋភាពពិតៗ។

ផ្តោតលើការអនុវត្តដំណោះស្រាយជំរុញកំណើនសេដ្ឋកិច្ចដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខេត្ត ៨,៥% ដែលរដ្ឋាភិបាលប្រគល់ជូន និងបន្តការខិតខំសម្រេចឲ្យបានគោលដៅកំណើន ១០% តាមផែនការរបស់ខេត្ត។ បណ្តាមន្ទីរ គណៈផ្នែកខេត្ត និងមូលដ្ឋាន ត្រូវផ្តោតលើការពន្លឿនល្បឿនដំណើរការដោះស្រាយការងារ សកម្ម មានទំនួលខុសត្រូវ ក្នុងស្មារតីច្បាស់ ៦ យ៉ាង (ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ផលិតផល ច្បាស់ទំនួលខុសត្រូវ ច្បាស់សមត្ថកិច្ច)។
យកចិត្តទុកដាក់ដោះស្រាយការលំបាកនិងបញ្ហាទាក់ទិនរបស់អាជីវកម្ម ទាក់ទាញការវិនិយោគ។ បន្តជំរុញខ្លាំងការបញ្ចេញថវិការដ្ឋ ការប្រមូលថវិការដ្ឋ ផ្តោតលើការសម្រេចគោលដៅសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៥។ បន្តជម្នះការលំបាក និងបញ្ហាទាក់ទិនក្នុងដំណើរអាជ្ញាធរមូលដ្ឋានពីរថ្នាក់ និងសកម្មភាពរបស់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈ។ បង្ករាល់លក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ អាជីវកម្មនៅពេលអនុវត្តនីតិវិធីរដ្ឋបាលត្រូវដោះស្រាយទាន់ពេល។
ផ្តោតលើការសម្រេចការងាររៀបចំផែនការខេត្ត ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ការរៀបចំផែនការបិទជិត និងការរៀបចំតំបន់នៅឆ្នាំ ២០២៥។ ធានាថានៅឆ្នាំ ២០២៦ ការទាក់ទាញវិនិយោគ និងផ្សព្វផ្សាយអនុវត្តគម្រោងវាមិនទាក់ទិននឹងការរៀបចំផែនការនោះទេ។ ជំរុញខ្លាំងល្បឿនអនុវត្តកម្មវិធីសំខាន់ៗ ធានានូវប្រភពទព្វសម្ភារៈសម្រាប់គម្រោងសំខាន់ៗ។

មន្ទីរ ផ្នែកនានាបានផ្តល់យោបល់ ក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គម និងដោះស្រាយការងារមានប្រសិទ្ធភាព។ អនុវត្តល្អគោលនយោបាយអ្នកមានសគុណចំពោះបដិវត្តន៍។ រៀបចំអនុវត្តពេញលេញនិងទាន់ពេលនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ ជំរុញខ្លាំងការឃោសនាស្តីពីគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និងមានដំណោះស្រាយដើម្បីបង្កើនចំនួនប្រជាជនចូលរួមធានារ៉ាប់រងសុខភាព។
បន្តសហការជាមួយក្រសួង ផ្នែកមជ្ឈិមដើម្បីដាក់ជូនរដ្ឋាភិបាលនូវឯកសារតំបន់វត្ថុបុរាណវិទ្យាអ៊ុកអែវ - បាថេរដើម្បីដាក់ទៅអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានសង្កត់ធ្ងន់ថា ត្រូវអនុវត្តការងារទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ អសកម្ម ខ្ជះខ្ជាយ និងផលប្រយោជន៍ក្រុមឲ្យបានល្អ។ មិនទុកឲ្យភាពអវិជ្ជមាន អំពើពុករលួយ ខ្ជះខ្ជាយ និង ផលប្រយោជន៍ក្រុមកើតឡើងក្នុងការងារណាមួយរបស់ក្បាលម៉ាស៊ីន របស់អាជ្ញាធរ និងរបស់កម្មាភិបាល រដ្ឋការទាំងអស់ឡើយ។
បង្កើនបណ្តាដំណោះស្រាយដើម្បីធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម សន្តិសុខព្រំដែន បង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ និងអំពើអបាយមុខសង្គម ជាពិសេសធានាការពារសុវត្ថិភាពនៃព្រឹត្តិការណ៍ ទស្សនកិច្ច និងកិច្ចប្រជុំការងាររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ បណ្តាព្រឹត្តិការណ៍បុណ្យទាន និងចូលឆ្នាំថ្មី។ ក្នុងនោះយកចិត្តទុកដាក់ដោះស្រាយយ៉ាងតឹងរ៉ឹងនូវសកម្មភាពឆ្លៀតយកប្រយោជន៍ពីសកម្មភាពសាសនាដើម្បីរៀបចំអបិយជំនឿ។

យោងតាមរបាយការណ៍ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ១០ ខែនៃឆាំ្ន២០២៥ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនដូចជា៖ បរិមាណស្រូវជាសរុបកើនឡើង ១,១%។ បរិមាណផលសរុបនៃការទាញយកផលនិងវារីវប្បកម្មបានកើនឡើង ៦,៦៤%។ សន្ទស្សន៍នៃការផលិតកម្មឧស្សាហកម្មកើនឡើង ១៤,០៤%។ ចំនួនភ្ញៀវទេសចរសរុបកើនឡើង ២១,៧%។ ចំណូលទេសចរណ៍សរុបកើនឡើង ៧៨,២%។ ការនាំចេញកើនឡើង ១០,៦៥%។ ការនាំចូលកើនឡើង ៥,២២%។ ការលក់រាយជាសរុបនៃទំនិញ និងប្រាក់ចំណូលសេវាកម្មកើនឡើង ១៩,១២%និងចំនួនចុះឈ្មោះថ្មីកើនឡើង ៤៧% ធៀបនឹងដំណាលពេលនេះឆាំ្នមុន។
បូកសរុបតាំងពីដើមឆាំ្នរហូតមកដល់បច្ចុប្បន្ន ខេត្តទាំងមូលបញ្ចុះពូជបាន ១,៣លានហិកតា សម្រេចបានផែនការ ១០០,៥%។ ប្រមូលផលបានជាង ១,១ លានហិកតា សម្រេចបាន ៨៨,៩៨% នៃផ្ទៃដីសាបព្រោះ។ បរិមាណផលប្រមូលផលទទួលបាន ៧,៨៨ លានតោនតាមការសន្និដ្ឋាន សម្រេចបានផែនការ៩០,៦៥%។
គិតជារួមក្នុងរយៈពេល ១០ ខែនៃឆាំ្ន ២០២៥ បរិមាណផលជលផលជាសរុបសម្រេចបាន ១,៣៦លានតោន កើនឡើង ៦,៦៤% ធៀបនឹងរយៈពេលនេះឆាំ្នមុន និងសម្រេចបានផែនការ ៨៦,៩៨%។ឧស្សាហកម្មរក្សាបាននូវអត្រាកំណើនខ្ពស់ ជាពិសេសឧស្សាហកម្មកែច្នៃ និងផលិតកម្ម ជាមួយនឹងផលិតផលសំខាន់ៗជាច្រើនកើនឡើងខ្លាំង រួមចំណែករក្សាសន្ទុះកំណើនរួម ឧស្សាហកម្មបន្តជាចំណុចភ្លឺស្វាង កម្លាំងជំរុញជាកំណើនដ៏សំខាន់។ សន្ទស្សន៍ផលិតឧស្សាហកម្ម (IIP) ក្នុងខែតុលាបានកើនឡើង ១៣,០៥% ធៀបនឹងដំណាលនេះឆាំ្នមុន។ គិតជារួមក្នុងរយៈពេល ១០ ខែ សន្ទស្សន៍ផលិតឧស្សាហកម្មបានកើនឡើង ១៤,០៤%ធៀបនឹងដំណាលពេលនេះឆាំ្នមុន។



គិតមកដល់ពេលនេះ នៅតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនលើភូមិសាស្ត្រខេត្ត បានទាក់ទាញគម្រោងបានចំនួន ៦៧ ដែលមានដើមទុនចុះបញ្ជីសរុបជាង ១៣.៦០០ពាន់លានដុង ដោះស្រាយការធ្វើសម្រាប់ពលករជាង ៣៤.០០០នាក់។
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥ ស្ថានភាពនាំចេញនិងនាំចូលទំនិញបន្តមានស្ថិរភាព ទំនិញនាំចេញល្អមួយចំនួនដូចជា គ្រឿងសមុទ្ទ ជលផល បន្លែ ផ្លែឈើនិងស្បែកជើងជាដើម បូកសរុបក្នុងរយៈពេល ១០ខែ សម្រេចបាន ១.៨៨៧លានដុល្លារអាមេរិក កើនឡើង ១០,៦៥% ធៀបនឹងដំណាលពេលនេះឆាំ្នមុន និងសម្រេចបាន ផែនការ៨៤,៦១%។
បូសរុបរយៈពេល១០ខែដំបូង ខេត្ត ទាំងមូលទទួលភ្ញៀវបានជាង ២១,៣លាននាក់ កើនឡើង ២១,៧% ធៀបនឹងដំណាលពេលនេះឆាំ្នមុន លើសពីផែនការប្រចាំឆ្នាំ ១,៥% ក្នុងនោះភ្ញៀវអន្តរជាតិទទួលភ្ញៀវជាង ១,៣លាននាក់ កើនឡើង ៦៥,៧% ធៀបនឹងដំណាលពេលនេះឆាំ្នមុន លើសផែនការប្រចាំឆ្នាំ ១៣,១% ចំណូលជាសរុបសម្រេចបានប្រមាណ ៥៦ពាន់លានដុង កើនឡើង ៧៨,២% ធៀបនឹងដំណាលពេលនេះឆាំ្នមុន លើសផែនការឆាំ្ន ៤២,៦%៕
ប្រែ៖ សំណាង