រសៀលថ្ងៃទី២៦ ខែវិច្ឆិកា គណៈកម្មការបោះឆ្នោតខេត្តអានយ៉ាង បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការបោះឆ្នោត ដើម្បីឆ្លងខ្លឹមសារត្រៀមបម្រុងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង សម្រាប់អាណត្តិ ២០២៦-២០៣១។

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ អ្នកស្រី ត្រាន់ធីថាញ់ហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានអញ្ជើញជាអធិបតីកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ មន្ទីរមហាផ្ទៃបានរាយការណ៍អំពីល្បឿនត្រៀមបម្រុងការបោះឆ្នោតខេត្ត ឆ្លងសេចក្តីព្រាងផែនការផ្សព្វផ្សាយការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង សម្រាប់អាណត្តិ ២០២៦-២០៣១។ ផែនការតាមការសន្និដ្ឋានសម្រាប់រចនាសម្ព័ន្ធ សមាសភាព និងចំនួនបេក្ខជនដែលបានណែនាំជាបេក្ខជនបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងអាណត្តិ ២០២៦-២០៣១ និងរៀបចំផែនការតាមការសន្និដ្ឋានសម្រាប់អង្គភាពបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងអង្គភាពបោះឆ្នោតក្រុមប្រឹក្សាប្រជាជនខេត្ត។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា បណ្តាអង្គភាព និងមូលដ្ឋានត្រូវសហការយ៉ាងជិតស្និទ្ធ និងចាប់ផ្តើមផ្សព្វផ្សាយអនុវត្តភ្លាមនូវវិធានការត្រៀមបម្រុងត្រឹមត្រូវតាមល្បឿន និងផែនការដាក់ចេញ រួមចំណែកធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាព ស្របច្បាប់ និងជាពិធីបុណ្យរបស់ប្រជាជនទាំងមូលពិតប្រាកដ។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រគល់ឲ្យមន្ទីរមហាផ្ទៃធ្វើបច្ចុប្បន្នភាព និងកែសម្រួលខ្លឹមសារនៃការផ្តល់យោបល់របស់គណៈប្រតិភូ។ បន្តពិនិត្យឡើងវិញពេលវេលា យោងតាមក្រុមប្រឹក្សាបោះឆ្នោតជាតិ បង្កើតក្រុមឯកទេសអំពីការងារបោះឆ្នោត។ ធ្វើសេនាធិការដល់គណៈកម្មការបោះឆ្នោតខេត្តឲ្យចេញរបាយការណ៍ស្តីពីល្បឿនការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត សម្រាប់អាណត្តិ ២០២៦-២០៣១ ក្នុងនោះផ្តោតលើខ្លឹមសារវាយតម្លៃការងារដែលបានធ្វើ និងភារកិច្ចនាពេលខាងមុខ ព្រមទាំងសំណើ និងស្នើផ្នែកការងារពាក់ព័ន្ធ។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឯកភាពឆ្លងខ្លឹមសារនៃសេចក្តីសម្រេចចិត្តចាត់សមាជិកគណៈកម្មការបោះឆ្នោត និងសម្រេចបង្កើតអនុគណៈកម្មការចំនួន ៤ រួមមាន៖ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល។ អនុគណកម្មការសមាជិកភាព និង ដោះស្រាយពាក្យបណ្តឹងតវ៉ា និងបរិហារទោស។ អនុគណៈកម្មការព័ត៌មាន និងឃោសនា។ អនុគណៈកម្មការចម្រុះនិងការងារបោះឆ្នោត៕
ប្រែ៖ ណារីពៅ