រសៀលថ្ងៃទី ១៩ វិច្ឆិកា សហជីពមូលដ្ឋាននៃមន្ទីរពេទ្យអានយ៉ាង បានរៀបចំមហាសន្និបាតសហជីពលើកទី ១៧ អាណត្តិ ២០២៥-២០៣០។ លោក ផាមវ៉ាន់ដាំង អនុប្រធានសហព័ន្ធពលករខេត្តអានយ៉ាង។ លោកវេជ្ជបណ្ឌិត ឯកទេស ២ ង្វៀនយ្វីតាន់ លេខាបក្ស ប្រធានមន្ទីរពេទ្យអានយ៉ាង។ រួមជាមួយប្រតិភូចំនួន ១៥០ រូបតំណាងឲ្យសមាជិកសហជីពចំនួន ១.១១៨ នាក់អញ្ជើញចូលរួម។


ដំណាក់កាល ២០២៣-២០២៥ គណៈកម្មាធិការសហជីពបានអនុវត្តសម្រេច និងលើសពីគោលដៅសំខាន់ៗចំនួន ៨/៨ ដែលសេចក្តីសម្រេចចិត្តមហាសន្និបាតដាក់ចេញ។ ជាក់ស្តែង រចនា សាងសង់បញ្ចប់សួនច្បារបៃតង និងបន្ទប់ឃោសនានៅក្នុងមន្ទីរពេទ្យ។ ២ ឆ្នាំជាប់ៗគ្នាសហជីពមូលដ្ឋានបានបញ្ចប់ឆ្នើមភារកិច្ចរបស់ខ្លួនដោយជោគជ័យ។ ក្រុមសហជីពសម្រេចល្អភារកិច្ច ១០០%។ សមាជិកសហជីពសម្រេចបានសហជីពឆ្នើម ៩៥% សមាជិកសហជីពនារីសម្រេចបានកិត្តិនាម "ពូកែកិច្ចការរដ្ឋ ធានាកិច្ចការផ្ទះ" ជាង ៩៥% សមាជិកសហជីពបុរសសម្រេចបានកិត្តិនាម "ពូកែកិច្ចការរដ្ឋ ពូកែចែករំលែកកិច្ចការផ្ទះជាង ៩៥% ណែនាំសមាជិកសហជីពឆ្នើម ៤១រូបឲ្យបក្សពិចារណាលើកការបញ្ចូលជាបក្ខជន។ ជារៀងរាល់ឆ្នាំ ស្ថាប័នសម្រេចបានកិត្តិនាមវប្បធម៌។ល។


បច្ចុប្បន្ន សហជីពមន្ទីរពេទ្យមានបុគ្គលិក និយោជិតចំនួន ១.១៥៥នាក់ ដែលតែងតែសកម្មក្នុងសកម្មភាពវិជ្ជាជីវៈ ផ្លាស់ប្តូរឌីជីថល អនុវត្តបច្ចេកវិជ្ជាព័ត៌មាន វិទ្យាសាស្ត្របច្ចេកវិទ្យាថ្មីៗ។ មានប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រនៅថ្នាក់មូលដ្ឋានចំនួន ១៣២ បាននាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់អង្គភាព ក្នុងនោះមានកម្មវិធីផលិតផលប្រឡងប្រណាំមួយបានទទួលស្គាល់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការពិនិត្យសុខភាព ការព្យាបាលជំងឺ និងការថែទាំសុខភាពជូនប្រជាជន។ បុគ្គល ០២នាក់ ទទួលបានប័ណ្ណសរសើរពីអគ្គសហព័ន្ធពលករវៀតណាមនិង ៩នាក់ទទួលបានប័ណ្ណសរសើរពីសហព័ន្ឋពលករខេត្ត និងសមាជិកសហជីពចំនួន ៣០នាក់ ទទួលបានលិខិតសរសើរពីសហជីពផ្នែកសុខាភិបាល។ល។
អនុវត្តការងារថែទាំ សហជីពបានសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆាំ្នថ្មីវៀតណាមចំនួន ២.១៨១ ចំណែក មានតម្លៃជាង ១,៧ ពាន់លានដុង ដល់សមាជិកសហជីព និងកម្មករ ជូនអំណោយដល់អ្នកដែលមានស្ថានភាពលំបាកចំនួន ៣.១៦០ នាក់ មានតម្លៃជាង ១,៥ ពាន់លានដុង។ ណែនាំសមាជិកសហជីព និងកម្មករនិយោជិតចំនួន ១៩៨ នាក់ដែលមានស្ថានភាពលំបាក បានធានាដើម្បីទទួលបានប្រាក់កម្ចីជាង ១២ ពាន់លានដុង។ សមាជិកសហជីព ១០០% បានថែទាំ និងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយសុខុមាលភាពរបស់មន្ទីរពេទ្យ និងសហជីព។

នៅក្នុងមហាសន្និបាត គណៈប្រតិភូបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសហជីពលើកទី ១៧ អាណត្តិ ២០២៥-២០៣០ រួមមានសមមិត្ត ១៣ រូប។ លោកវេជ្ជបណ្ឌិត ឯកទេស ២ ង្វៀនមិញហៃ នាយករងមន្ទីរពេទ្យបានជ្រើសរើសជាប្រធានសហជីព ឡើងវិញ៕
ប្រែ៖ សំណាង