ថ្ងៃទី ១១ វិច្ឆិកា វិជ្ជាឋានអយ្យការប្រជាជនខេត្តអានយ៉ាង បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទិញបៀន ប្រគល់ប័ណ្ណធានារ៉ាប់រងសុខភាពចំនួន ១៥៥ ជូនដល់សិស្សានុសិស្ស និងប្រជាជនជួបការលំបាកនៅក្នុងសង្កាត់។ អញ្ជើញចូលរួម លោក ង៉ោង៉ុកភុក សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធានវិជ្ជាឋានអយ្យការប្រជាជនខេត្ត។ លោក ទ្រិញវ៉ាន់ឌេ អនុលេខាប្រចាំការគណៈកម្មាធិការបក្សសង្កាត់។



ថ្នាក់ដឹកនំាវិជ្ជាឋានអយ្យការប្រជាជនខេត្តអានយ៉ាង និងសង្កាត់ទិញបៀន ប្រគល់ប័ណ្ណធានារ៉ាប់រងសុខភាពចំនួន ១០០ប័ណ្ណ ដល់សិស្សានុសិស្សជួបការលំបាកនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប័ណ្ណនីមួយៗមានរយៈពេលប្រើប្រាស់ ៩ ខែ។ ប្រគល់ប័ណ្ណធានារ៉ាប់រងសុខភាពចំនួន ៥៥ប័ណ្ណមានរយៈពេល ៣ ខែដល់ប្រជាពលរដ្ឋដែលជាគ្រួសារជួបការលំបាកក្នុងមូលដ្ឋាន។ សរុបថវិកានៃការប្រគល់ប័ណ្ណជាង ៦៥ លានដុង ដែលអាស្រ័យដោយវិជ្ជាឋានអយ្យការប្រជាជនខេត្តអានយ៉ាងបំផុសចលនាពីសប្បុរសជន និងអង្គភាពនានាដើម្បីរួមវិភាគទាន និងគាំទ្រ។

ឆ្លងតាមរយៈសកម្មភាពផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដល់ប្រជាជនមានស្ថានភាពលំបាក បានបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់អង្គភាពឧបត្ថម្ភ និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គម។ ពីនោះ ជួយឲ្យសិស្សានុសិស្ស ពលករនិងមនុស្សចាស់ដែលជួបការលំបាក កាត់បន្ថយបន្ទុកសេដ្ឋកិច្ចនៅពេលមានជំងឺ ទទួលបានសេវាកម្មថែទាំសុខភាព ស្ងប់ចិត្តពលកម្ម សិក្សា និងកែចម្រើនជីវភាពរស់នៅ៕
ប្រែ៖ សំណាង