ថ្ងៃទី ២៩ ខែវិច្ឆិកា វិទ្យាល័យទិញបៀន (សង្កាត់ធើយសឺន ខេត្តអានយ៉ាង) បានរៀបចំកម្មវិធីប្រឡង “យុវវ័យរួមគ្នាច្រានបន្ថយគ្រឿងញៀន” ឆ្នាំ ២០២៥ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន ១៧ ក្រុមមកពីគ្រប់ផែនថ្នាក់នៃសាលា។

ការប្រឡងរួមមានពីរវគ្គសំខានៗ៖ វគ្គប្រឡងចំណេះដឹង និងវគ្គប្រឡងវណ្ណកម្មឃោសនា។ បណ្តាក្រុមឆ្លើយសំណួរ និងកាលៈទេសៈដោះស្រាយយ៉ាងរហ័សទាក់ទងនឹងច្បាប់បង្ការទប់ស្កាត់គ្រឿងញៀន។ សម្គាល់ប្រភេទគ្រឿងញៀនថ្មី។ ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនចំពោះសុខភាព អនាគត និងសង្គម។ ជំនាញស្វ័យការពារខ្លួនចំពោះការអូសទាញ និងការល្បួង។ សំណួរជាច្រើនជុំវិញជីវិតពិតដូចជា៖ ស្គាល់ពី "គ្រឿងញៀនលាក់ខ្លួន" ក្នុងអាហារ និងភេសជ្ជៈ ទំនួលខុសត្រូវរបស់សិស្សនៅពេលប្រទះឃើញទង្វើបំពានច្បាប់ បទប្បញ្ញត្តិស្តីពីការពិន័យរដ្ឋបាលចំពោះទង្វើស្តុកទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ល។


ជាពិសេស វគ្គប្រឡងសម្តែងវណ្ណកម្ម បានបង្កើតជាគន្លឹះមួយនៃរឿងរ៉ាវដែលជិតស្និទ្ធនឹងជីវិត្តក្នុងសាលារៀន៖ ការព្រមានអំពីល្បិចល្បួងសិស្សឲ្យប្រើប្រាស់គ្រឿងញៀន។ ផលវិបាកនៃការញៀនគ្រឿងញៀនពាក់ព័ន្ឋដល់គ្រួសារ។ ស្មារតីក្លាហានបរិហារទោសឧក្រិដ្ឋជន។ តួនាទីរបស់មិត្តភ័ក្តិ និងលោកអ្នកគ្រូក្នុងការរួមដំណើរជាមួយសិស្ស ជម្នះហានិភ័យផុងខ្លួន។ ក្រុមនីមួយៗបង្កើតស្ថានភាពខ្លីៗ រួមផ្សំជាមួយរូបភាពមើលឃើញ និងសារដ៏ខ្លាំងក្លា ជយឲ្យងាយស្រួលក្នុងការទទួលយកបាន និងលើកកម្ពស់មនសិការគោរពច្បាប់។

តំណាងគណៈមេប្រយោគបានឲ្យថា បណ្តាក្រុមចូលរួមប្រឡងសុទ្ឋតែត្រៀមបម្រុងបានយ៉ាងល្អ ដោយបង្ហាញពីការយល់ដឹងដ៏រឹងមាំអំពីច្បាប់ និងជំនាញឃោសនា។ ក្រុមភាគច្រើនច្បាមជាប់ប្រធានបទ បង្ហាញបានពីខ្លឹមសារសំខាន់ៗដូចជា ផលប៉ះពាល់គ្រឿងញៀន ប្រភេទគ្រឿងញៀនថ្មី សញ្ញាសម្គាល់ដឹង និងវិធីជៀសវាង វិធីបញ្ជូនសារច្បាស់លាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀននិងផ្នត់រស់នៅស្អាត់ស្អំសម្រាប់ក្មេងជំទង់។ គណៈមេប្រយោគបានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព ភាពក្លាហាន និងទំនុកចិត្តរបស់សិស្សានុសិស្សក្នុងពេលប្រឡង។

តាមរយៈទម្រង់ប្រឡងច្រើនសណ្ឋាន រស់រវើក ការប្រឡង “យុវវ័យរួមគ្នាច្រានបន្ថយគ្រឿងញៀន” សំដៅបំពាក់ចំណេះដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន ជំនាញបង្ការ និងបង្កើនស្មារតីទទួលខុសត្រូវ ពង្រីកតួនាទីឈានមុខរបស់យុវវ័យក្នុងការរួមគ្នាច្រានបន្ថយអំពើអបាយមុខគ្រឿងញៀន និងការកសាងសាលារៀនសុវត្ថិភាព។ទន្ទឹមនិងនោះសាយភាយសាររស់នៅជាវិជ្ជមាន និយាយថា “ទេ” ជាមួយគ្រឿងញៀន បង្កើតជាបរិយាកាសអប់រំសុវត្ថិភាព មេត្រីភាព គឺជាជំហានដ៏សំខាន់មួយសម្រាប់ការបង្ការទប់ស្កាត់អំពើអបាយមុខសង្គមក្នុងសាលារៀន៕
ប្រែ៖ សំណាង