បញ្ជាការដ្ឋានយោធភូមិភាគខេត្ត ប្រគេនទេយ្យទានបុណ្យឆាំ្នថ្មីនៅវត្តព្រះស្ទឹង

នៅរសៀលថ្ងៃទី៨ ខែមេសា លោកវរសេនីយ៍ឯក ចៅចាក់ ស្នងការរងនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត តំណាងរាស្ត្ររួមជាមួយនិងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៥ នៅវត្តព្រះស្ទឹង ឃុំកាន់ដាំង ស្រុកចូវថាញ់។ អមដំណើរជាមួយគណៈប្រតិភូមានលោកស្រី ឡេប៊ិតភឿង សមាជិកបក្ខភាគខេត្ត លេខាបក្ខភាគស្រុក។ លោក ហូហ៊ូតៃ សមាជិកគណៈអចិន្ត្រៃបក្ខភាគស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក។ លោកវរសេនីយ៍បម្រុង វ៉វ៉ាន់កាង សមាជិកបក្ខភាគស្រុក ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក។ រួមជាមួយថ្នាក់ដឹកនាំឃុំកាន់ដាំង។

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្តនិងស្រុកចូវថាញ់ប្រគេនទេយ្យទាននិងប្រគេនពរបុណ្យចូលឆាំ្នថ្មីវត្តព្រះស្ទឹង

នៅកន្លែងនីមួយៗ តាងនាមបញ្ជាការដ្ឋានយោា​ខេត្ត លោកវរសេនីយ៍ឯក ចៅចាក់ ស្នងការរងនយោបាយនៃបញ្ជាការដ្ឋានយោធខេត្ត តំណាងរាស្ត្រ​បាន​ផ្តល់ព័ត៌មានមួយចំនួនអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលទ្ធផលលេចធ្លោមួយចំនួនដែល កងកម្លាំងប្រដាប់អាវុធខេត្តសម្រេចបានក្នុងការបំពេញភារកិច្ចយោធា និងការពារជាតិនៅប៉ុន្មានខែដើមឆ្នាំ២០២៥។ លោកវរសេនីយ៍ឯក ចៅចាក់ ​បានសួរសុខទុក្ខ​សុខ​ភាព​និង​ប្រគេនពរដល់ព្រះតេជគុណ គណៈគ្រប់គ្រងវត្ត និងបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រ​​ពៃណីជាតិខ្មែរ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខ​​សាន និងសុភមង្គល។ ទន្ទឹមនឹងនោះសង្ឃឹមថា ព្រះ​​​​តេជគុណ និងគណៈគ្រប់គ្រងវត្ត នឹងជាស្ពាន​តភ្ជាប់​​ដើម្បីផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋទៅដល់​បងប្អូនជនរួមជាតិខ្មែរ រួមដៃជាមួយអាជ្ញាធរមូលដ្ឋានថែទាំ​របប​សន្តិសុខសង្គមជូនប្រជាជនឲ្យបានល្អ។

តាងនាមព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រះតេជគុណ​ ចូវហុង ព្រះចៅអធិការវត្តព្រះស្ទឹង បានសម្តែងនូវ​​​អំណរគុណចំពោះការយកចិត្តទុកដាក់ និងថែទាំ​របស់បញ្ជាការដ្ឋានយោធាខេត្តចំពោះសហគមន៍ជនរួមជាតិ​ខ្មែរនិយាយរួមនិងចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ​​ឃុំ កាន់ដាំង និយាយដោយឡែក៕ 

ប្រែ៖ ណារីពៅ

EMC Đã kết nối EMC