បង្កើនទំនួលខុសត្រូវក្នុងការផ្សព្វផ្សាយអនុវត្តគោលការណ៍អភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល

ព្រឹកថ្ងៃទី ២១ ឧសភា គណៈកម្មការស្តីពីវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីថ្នៃប្រឌិត ផ្លាស់ប្តូរឌីជីថល កំណែទម្រង់រដ្ឋបាល និងគម្រោងទី ០៦/CP ខេត្តអានយ៉ាង រៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយភារកិច្ចមួយចំនួននាពេលខាងមុខ។លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំ។

អញ្ជើញចូលរួមមានលោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកស្រី ង្វៀនធីមិញធ្វី អនុប្រ​​ធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និង​លោក​ ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជខេត្ត​អានយ៉ាង។ ថ្នាក់ដឹកនាំមន្ទីរ ផ្នែក និងមូលដ្ឋាន​លើ​ភូមិ​សាស្ត្រខេត្ត។

ប្រតិភូចូលរួមកិច្ចប្រជុំ

រយៈពេលថ្មីៗនេះ ខេត្តបានមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តសេចក្តីសម្រេចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ សេចក្តី​សម្រេច​ចិត្តលេខ ០៣/NQ-CP របស់រដ្ឋាភិបាល និងគម្រោង 0/CP។ ជាក់ស្តែង ការងារណែនាំ​និង​ការ​ប្រតិ​បត្តិបានផ្សព្វផ្សាយអនុវត្តទាន់ពេលវេលា និង​ខ្លាំង​ក្លា​។ ការបង្កើតឯកសារផែនការ និងកម្មវិធីសកម្មភាពបានអនុវត្តស្របគ្នាពីខេត្តដល់ថ្នាក់មូលដ្ឋាន។

ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការតភ្ជាប់ទិន្នន័យបន្តទទួលបានការយកចិត្តទុកដាក់ពីការវិនិយោគ។ រហូតមកដល់បច្ចុប្បន្ន អ៊ីនធឺណិតល្បឿនលឿនបានគ្របដណ្តប់ឃុំ សង្កាត់ ទីរួមស្រុក ១០០%។ បណ្តាញ ៥​ជី ផ្សព្វផ្សាយ​​នៅ​គ្រប់​ស្រុក ទីរួមខេត្ត ​ក្រុង។ ការផ្លាស់ប្តូរឌីជីថលនៅក្នុងសេវាសាធារណៈទទួលបានលទ្ធផលគួរឲ្យ​លើកទឹកចិត្តជាច្រើន៖ សេវាសាធារណៈតាម​​អ៊ីនធឺណិតពេញដំណើរការជាង ១.២០០ត្រា​ដោះ​​ស្រាយនីតិវិធីរដ្ឋបាលទាន់ពេលវេលា​សម្រេច​បាន​ជាង​ ៩៩%  អត្រាឯកសារឌីជីថលជាក់លាក់ និងលទ្ធផលរដោះស្រាយនីតិវិធីរដ្ឋបាលសម្រេចបានជាង ៨៦​%​

ការផ្សព្វផ្សាយគម្រោង ០៦/CP លើភូមិសាស្ត្រ​ខេត្ត​ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ក្នុង​ចំណោមកិច្ច​ការ​រួម​ទាំង​១៨​ សម្រាប់​ក្រសួងផ្នែកនានា មានកិច្ចការចំនួន ៥ ​ត្រូវ​បាន​​អនុវត្ត​ជា​ប្រចាំ និង​កិច្ច​ការ​ចំ​នួន​ ៩ កំពុងត្រូវបានផ្សព្វផ្សាយអនុវត្ត។ កិច្ចការចំនួន ៤ កំពុងបានអនុវត្តជាប្រចាំ។ នគរបាលខេត្តអានយ៉ាង បាន​ធ្វើសេនាធិការយ៉ាងសកម្ម ដោះស្រាយការលំបាក និងស្នើដំណោះស្រាយមានប្រសិទ្ធភាព។ បណ្តា​មន្ទីរ​ផ្នែក​  និងមូលដ្ឋានបានជំរុញខ្លាំង​ការឃោសនាដែលសមស្រប​ទៅតាមតំបន់នីមួយៗ។

នៅក្នុងកិច្ចប្រជុំ សមាជិកនៃគណៈកម្មការ​ណែ​នាំ​​បានលើកឡើងដោយត្រង់អំពីគុណសម្បត្តិ និង​វិ​ប័ត្រ​ក្នុងការអនុវត្ត។ បញ្ហាប្រឈមមួយចំនួនបានលើកឡើង​ដូចជា៖ សក្តានុពល និងកម្រិតបច្ចេកវិជ្ជា​នៅ​មានកម្រិ ចំនួនអង្គការនិងធុរកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា​មិនទាន់មានច្រើន។ ការងារកៀរគរធនធានដើម្បីសង្គម​ ធ្វើសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា មិនទាន់​​​សម្រេចបានតាមការរំពឹងទុក។ អត្រាប្រជាជន និងអង្គការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិតនៅមានកម្រិតទាបនៅឡើយ ដោយសារឧបករណ៍បច្ចេកវិទ្យា​​​ទំនើបមានកំហិតជាដើម។ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណគម្មាធិការ​ប្រជាជន​ខេត្ត​អាន​​យ៉ាង ថ្លែងមតិណែនាំ

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​តម្រូវ​ឲ្យសមាជិកគណៈកម្មការណែនាំ ប្រធាន​បណ្តា​មន្ទីរ​ ផ្នែក និងគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់​ ចាំបាច់ត្រូវតែលើកកម្ពស់ភារទទួលខុសត្រូវក្នុងការ​ផ្សព្វផ្សាយអនុវត្តគោលការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងផ្លាស់ប្តូរឌីជីថល​នៅ​លើ​​ភូមិសាស្ត្រខេត្ត។

ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត ធ្វើជាអធិបតី សហការជាមួយអង្គភាពពាក់ព័ន្ធ ធ្វើសេនាធិ​ការ​ជាបន្ទាន់ដល់ប្រធានគណៈកម្មការណែនាំ ដើម្បីផ្សព្វផ្សាយបទបញ្ជាសកម្មភាពរបស់គណៈកម្មការណែនាំ និងចាត់ភារកិច្ចជូនសមាជិក។ទន្ទឹមនឹងនោះ ធ្វើ​សេ​នា​​ធិការដល់គណៈកម្មាធិការប្រជាជនខេត្ត ដោះស្រាយ​​សំណើនិងអនុសាសន៍នានាទាក់ទិនដល់​ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃ​ប្រឌិតនិង​ផ្លាស់​ប្តូរឌីជីថល។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង សង្កត់ធ្ងន់លើភាពចាំបាច់​ត្រូវតែ​ផ្តោត​​លើការយកចិត្តទុកដាក់ក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ដោយចាត់ទុកនេះជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍន៍ដោយនិរន្តរភាពចីរភាពរបស់ខេត្ត។ ជាពិសេសតម្រូវ​ឲ្យបង្កើនការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាទៅក្នុងផលិតកម្ម ដោយ​​​ផ្តោតសំខាន់លើវិស័យកសិកម្ម។ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាមិនត្រឹមតែជួយឲ្យ​ល្អប្រសើក្នុង​ដំ​ណើរ​​ការផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសថ្មីៗជាច្រើនទៀតសម្រាប់ផលិតផលកសិកម្មរបស់ខេត្តផងដែរ

 ប្រែ៖ ណារីពៅ