បក្ខភាគខេត្តអានយ៉ាង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងនៅទីរួមខេត្តទិញបៀន

ព្រឹកថ្ងៃទី៩ ខែមេសា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ដឹកនាំគណៈប្រតិភូបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទៅសួរសុខទុក្ខ ជូនពរ និងប្រគេនទេយ្យទានក្នុងឱកាសបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិខ្មែរនៅវត្តខ្មែរថេរវាទចំនួន ២ របស់ទីរួមខេត្តទិញបៀន។ អញ្ជើញចូលរួមផងដែរមានប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក និងអង្គភាព។ ប្រចាំការបក្ខភាគទីរួមខេត្តនិងគណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន។

ព្រះចៅអធិការវត្តព័ត៌មានពីស្ថានភាពកិច្ចការសាសនានៅ​​​តាមវត្តនិងជីវភាពរស់នៅ​របស់បងប្អូន
លោក ឡេហុងក្វាង សមាជិកគណ​កម្មាធិ​ការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្តអានយ៉ាងជូន​ពរបុណ្យ​ចូល​ឆាំ្ន​ថ្មី​​នៅតាមវត្តនានា

គណៈប្រតិភូបានទៅសួរសុខទុក្ខ និង​ជូនពរនៅ​វត្ត​ធម្មនិមិត្ត (ឃុំ វិញទ្រុង) វត្តប្រឡាយមាស (សង្កាត់​នុយ​វ៉យ)។ នៅកន្លែងនីមួយៗ លោក ឡេហុងក្វាង លេខា​​បក្ខភាគខេត្តអានយ៉ាង បានសម្តែងនូវក្តីរំភើបរីករាយនៅពេលបានស្តាប់ព្រះចៅអធិការវត្តសង្ខេបអំពីទិដ្ឋភាពទូទៅនូវស្ថានភាពកិច្ចការសាសនា ការអនុវត្តគោល​ការ​ និងគោលនយោបាយរបស់ពុទ្ធសាសនិកជន និងជន​រួមជាតិភាគតិចខ្មែរនៅក្នុងមូលដ្ឋាន។ សមមិត្ត ឡេ​ហុង​ក្វាង បានព័ត៌មាន​អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តអានយ៉ាងនៅក្នុងឆាំ្ន​២០២៤ និងត្រី​មាស​ទីមួយឆាំ្ន ២០២៥។  ទោះបីជាត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនពីពិភពលោក និង​ក្នុងប្រទេសក៏មែនពិត ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្ត និងឯកភាពខ្ពស់ពីប្រព័ន្ធនយោបាយទាំងមូលនោះ សេដ្ឋ​​កិច្ចនៃខេត្តមានកំណើនខ្ពស់ជាងមធ្យមភាគជាតិ។ វប្ប​​ធម៌សង្គមមានការរីកចម្រើនឥតឈប់ឈរ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង សន្តិ​សុខការពារជាតិបានរក្សារឹងមាំ។ ការកសាងជនបទថ្មី និងរបបសន្តិសុខសង្គមបានយកចិត្តទុកដាក់ និងមានទិសអភិវឌ្ឍន៍ល្អ។ ចំណុចលេចធ្លោធំបំផុត​គឺខេត្ត​​អានយ៉ាង ទើបតែបានអង្គការយូណេស្កូ​ចុះបញ្ជីទទួលស្គាល់ពិធីបុណ្យលោកយាយភ្នំស្វាមជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ

លោក ឡេហុងក្វាង លេខាបក្ខភាគ​ខេត្ត​អាន​យ៉ាង​ បានអះអាងថា សមិទ្ធិផលដែលខេត្តអានយ៉ាង សម្រេចបានកាលពីពេលកន្លងទៅនេះមានការរួមចំណែកយ៉ាងធំធេងពីប្រព័ន្ធនយោបាយទាំងមូល និងប្រជា​​ជនគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះមានទាំងវត្តខ្មែរ​ថេរ​វាទ​ ព្រះចៅអធិការវត្ត តាអាចារ្យ និងបង​ប្អូនពុទ្ធសាសនិក។ នាពេលខាងមុខ អានយ៉ាងនឹងផ្តោតលើការ​រៀប​ចំអង្គការក្បាលម៉ាស៊ីនស្របតាមគោលការណ៍របស់បក្ស និងរដ្ឋ។ នេះជាដំណាក់កាលប្រែខ្លួនរបស់ជាតិ របស់​​ជនជាតិ និងរបស់មូលដ្ឋាន ឆ្ពោះទៅដល់​ការ​បម្រើប្រជាជនឲ្យ កាន់តែប្រសើរឡើង។ ទោះបីដូច្នេះ នេះក៏ជាបរិយាកាសមួយសម្រាប់កម្លាំងអរិភាពបំផ្លិចបំផ្លាញ និងបំភ្លៃការពិត។ ជាមួយនឹងទំនៀម​ទម្លាប់​ដ៏ថ្លៃ​ថ្នូរ​ និងវប្បធម៌ដ៏យូរអង្វែង ប្រជាជនខេត្តអាន​យ៉ាងនិ​យាយ​រួម និងសហគមន៍ជនជាតិភាគតិចខ្មែរ​និយាយ​ដោយ​ឡែក ចាំបាច់ត្រូវតែរួបរួម និងស្រុះចិត្តប្រឆាំងនឹង​បំភ្លៃរបស់ពួកអរិភាព យល់ច្បាស់អំពីគោលការណ៍ត្រឹមត្រូវ រួមជាមួយអាជ្ញាធរមូលដ្ឋានរៀបចំក្បាល​ម៉ា​ស៊ីន​និងអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់។ តាម​រយៈ​នោះ​រួបរួម​គ្នា​កសាង​ខេត្ត​ឲ្យ​កាន់​តែ​សម្បូរ​សប្បាយសក្តិ​សម​នឹង​ប្រពៃណី។

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអាន​យ៉ាង​ជូន​ទេយ្យ​​ទានបុណ្យចូលឆាំ្នថ្មីដល់វត្តនានា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាងនាមគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត ឡេហុងក្វាង បាន​ប្រ​គេនពរដល់ព្រះចៅអធិការវត្ត តាអាចារ្យ និង​បង​​ប្អូន​ខ្មែរ​ទទួលបុណ្យចូលឆាំ្នថ្មីកក់ក្តៅ សុភមង្គល និងរីករាយ

ក្នុងឱកាសនេះ សមមិត្ត ឡេហុងក្វាង លេខា​បក្ខ​ភាគ​​​ទីរួមខេត្តទិញបៀន ក៏បានប្រគេនទេយ្យទានអ​ប​អរ​សា​ទរនៅតាមវត្តនានា ផងដែរ។

គណប្រតិភូទៅទស្សនាកន្លែងនានា

ប្រែ៖ ណារីពៅ