ផ្សព្វផ្សាយសារនៃការរស់នៅបៃតងតាមរយៈការប្រឡងវីដេអូឃ្លីបឃោសនាទម្រង់ការពារបរិស្ថាន

ដើម្បីផ្សព្វផ្សាយទម្រង់មានប្រសិទ្ធភាពក្នុងការងារការពារបរិស្ថាន និងការបង្ការទប់ស្កាត់សំណល់ប្លាស្ទិក សម្ព័ន្ឋយុវជនខេត្តអានយ៉ាង បានបំផុសការប្រឡងវីដេអូឃ្លីបឃោសនាទម្រង់ការពារបរិស្ថាន និងបង្ការទប់ស្កាត់សំណល់ប្លាស្ទិកនៅលើបណ្តាញសង្គម Facebook ។

មុខសញ្ញា​ចូល​រួម​ការប្រឡង​គឺ​សម្ព័ន្ឋ​យុវជន​ថ្នាក់​ឃុំ​សង្កាត់ និងទីរួមស្រុកលើភូមិសាស្ត្រ​ខេត្ត។ អង្គភាពនីមួយៗផ្ញើរឃ្លីបវីដេអូមានប្រវែងមិនលើសពី  នាទី ណែនាំអំពីទម្រង់ឬវិធីធ្វើមានប្រសិទ្ធភាពមួយដែលអនុវត្តដោយអង្គភាពផ្ទាល់ រួមជាមួយនឹងការពន្យល់ច្បាស់លាស់អំពីវិធីសាស្ត្រធ្វើ លទ្ធផល និងផលប៉ះពាល់ជាក់ស្តែង។ គណៈកម្មការរៀបចំបានលើកទឹកចិត្តអង្គភាព​ឲ្យ​មានភាពច្នៃប្រឌិតនៅក្នុងបទបង្ហាញ ដោយអាច​រួមបញ្ចូលរូបភាព និងឯកសារដែលមានស្រាប់ការរៀបរាប់ និងការកាត់តយ៉ាងរស់រវើក ប៉ុន្តែនៅតែធានាការរក្សាសិទ្ធិ ភាពត្រឹមត្រូវ និងមិនបំពានច្បាប់ ឬទំនៀមទម្លាប់

រយៈពេលផ្សព្វផ្សាយការប្រឡង ចាប់ពីថ្ងៃទី ២៣​ ខែមីនា ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥។ បន្ទាប់ពីបានត្រួតពិនិត្យ វីដេអូនេះនឹងបានបង្ហោះលើទំព័រយុវជន (សម្ព័ន្ឋយុវជនខេត្តអានយ៉ាង)។ បណ្តា​អង្គ​ភាពចូលរួមប្រឡងត្រូវអនុវត្តឲ្យគ្រប់ពីរជំហានគឺចូលចិត្តទំព័រអ្នកគាំទ្រ​(like fanpage)​និងចែករំលែកវីដេអូ​ដែល​​ចូលរួមប្រឡងរបស់ខ្លួនទៅលើទំព័រផ្ទាល់ខ្លួនក្នុងទម្រង់​​សាធារណៈ ដើម្បីធានាថាការប្រឡងនេះ​មាន​ភាព​ត្រឹមត្រូវ

បណ្តាចលនានិងទម្រង់ការពារបរិស្ថាននៅទីរួមខេត្តទិញបៀន

នៅទីរួមខេត្តទិញបៀន ដើម្បីចូលរួមជ្រោមជ្រែង​ស្មារតីនៃការប្រឡង របស់សម្ព័ន្ធយុវជនជាច្រើនបាន​ម្ចាស់​ការ ច្នៃប្រឌិត​ ផ្សព្វផ្សាយទម្រង់ដ៏មានអត្ថន័យ និងជាក់ស្តែង។ លើកជាគំរូដូចជាទម្រង់បែងចែក​ប្រ​ភេទ​​កាកសំណល់ប្រជុំជីវភាពនៅតាមប្រភព ដើម្បីបង្កើនការយល់ដឹងអំពីការបែងចែកប្រភេទ និង​ដោះ​ស្រាយ​កាសំណល់នៅក្នុងគ្រួសារនីមួយៗ។ទម្រង់ “ផែនការតូច - អត្ថន័យធំ ប្រមូលសំណល់អេតចាយ ដើម្បី​​បង្កើតមូលនិធិសម្រាប់សកម្មភាព ទាំងការការពារបរិស្ថាន​ផង និងចិញ្ចឹមស្មារតីនៃការសន្សំផង។ ទន្ទឹម​និង​នោះក៏មាន​ទម្រង់ដូច​ជា​ការពារ​បរិស្ថាន ទប់ស្កាត់​ការ​ចោល​សម្រាម​ប្លា​ស្ទិ​ក ​ដាំ​ដើមឈើ​​បង្កើត​បរិស្ថាន​​បៃតង​ជ្រះស្អាត។ ទម្រង់កសាងទីក្រុងអារ្យធម៌ជាមួយនឹងសកម្មភាពអនាម័យបរិស្ថាន - ដាំដើមឈើដាំផ្កានៅតាមដងផ្លូវ។ បែងចែកប្រភេទកាកសំណល់ និងដោះ​ស្រាយ​កាកសំណល់សរីរាង្គជាដើម។ ទម្រង់ទាំងនេះមិនត្រឹមតែរួមចំណែកដល់ការកែលម្អបរិយាកាសរស់នៅប៉ុណ្ណោះទេ ថែមទាំងសាយភាយសារនៃការរស់នៅបៃ​​តង ការរស់នៅមានទំនួលខុសត្រូវចំពោះសហគមន៍ក្នុងសមាជិកសហជីព និងយុវជនម្នាក់ៗ

សមាជិកសហជីពនិងយុវជនបានសកម្មផ្សព្វផ្សាយទម្រង់​បែងចែកប្រភេទកាកសំណល់និងការពារបរិស្ថាន

តាមរយៈទម្រង់នៃឃ្លីបវីដេអូខ្លីៗ វណ្ណ​កម្មនីមួយ​​នឹងជាសាច់រឿង ជាទម្រង់ ជាសារនៃការរស់​នៅ​បៃតង​​បានបញ្ជូនយ៉ាងរស់រវើកដល់សហគមន៍បណ្តាញ។ ការ​ផ្សព្វផ្សាយការប្រឡងនៅលើវេទិកាបណ្តាញសង្គម Facebook កន្លែងដែលមានអ្នកប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន ជាពិសេសគឺមជ្ឈដ្ឋានយុវវ័យ ជួយឲ្យការប្រ​ឡង​មានឥទ្ធិពលសាយភាយខ្លាំងក្លា ឈានទៅដល់សហគមន៍បានយ៉ាងឆាប់រហ័ស និងជំរុញ​ការធ្វើ​អន្ត​រ​កម្ម​​ក្នុងសង្គមវិជ្ជមាន។ 

ការប្រឡងមិនត្រឹមតែជាឱកាសមួយសម្រាប់សម្ព័ន្ឋ​យុវជនគ្រប់លំដាប់ថ្នាក់ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពឃោសនាមួយដ៏ច្នៃប្រឌិតនិង លើកទឹកចិត្តដល់សកម្មភាពជាក់ស្តែងក្នុងសហគមន៍ក្នុងការថែរក្សាបរិស្ថានរស់នៅ និងកាត់បន្ថយកាកសំណល់ប្លាស្ទិក​ផង​ដែរ​។ ការមើលនិងការចែករំលែកនីមួយៗនឹង​ជាជំហានមួយដើម្បីផ្សព្វផ្សាយសារបៃតង រួមចំណែកតម្រង់ទិស​ក្នុងការយល់ដឹង និងការប្រព្រឹត្តជាវិជ្ជមានក្នុង​សង្គម​ទាំងមូល។ ការប្រឡងនេះមានអត្ថន័យជ្រាលជ្រៅ ដោយភ្ជាប់សកម្មភាពតូចតាចរបស់​សម្ព័ន្ឋ​យុវ​ជន​នីមួយៗ ជាមួយនឹងគោលដៅធំគឺការពារភពផែនដីបៃតង ដើម្បីអនាគតដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ​៕

ប្រែ៖ ណារីពៅ