ឲ្យសច្ចាប័នលោក ងោកុងធឹក កាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង

លោក ង្វៀនហ្វាប៊ិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ១៤៥៦/QĐ-TTg ចុះថ្ងៃ ២១ ខែវិច្ឆកា ឆាំ្ន ២០២៤ អនុម័ត្រលទ្ឋផលបោះឆ្នោតមុខតំណែងអនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង អាណត្តិ ២០២១ - ២០២៦ ចំពោះលោក ងោកុងធឹក សមាជិកបក្ខភាគខេត្ត ប្រធានមន្ទីរគមនាគមន៍ដឹកជញ្ជូន។

លោក ងោកុងធឺក(ទី២ពីឆ្វេង)បានឲ្យសច្ចាប័ន​កាន់មុខ​តំ​ណែង​​​អនុប្រធានគ​ណកម្មាធិការ​ប្រជា​ជន​ខេត្ត​អាន​យ៉ាង​

មុននោះ ក្នុងកិច្ចប្រជុំលើកទី ២៤(ឯក​ទេស​កម្ម​)​ ក្រុម​​ប្រឹ​ក្សាប្រជា​ជន​ខេត្ត​អាន​យ៉ាង​លើក​ទី ១០ អា​ណ​ត្តិ ២០២១-២០​២៦ លោក ងោកុងធឹក សមា​ជិក​បក្ខ​​ភាគ​​​ខេត្ត ប្រធាន​មន្ទីរ​​គមាគមន៍ដឹកជញ្ជូនបាន​បោះ​ឆ្នោត​​​កាន់មុខតំណែងអនុប្រធាន​គណកម្មាធិការប្រ​ជា​ជន​​​​ខេត្ត​អាន​យ៉ាងអាណត្តិ ២០២១-២០២៦៕

ប្រែ៖ ណារីពៅ