ព្រឹកថ្ងៃ ២៨ វិច្ឆកា នៅសាលប្រជុំខេត្តអានយ៉ាង មហាសន្និបាតតំណាងជនជាតិភាគតិចខេត្តលើកទី ៤ ឆាំ្ន ២០២៤ បានរៀបចំឡើងយ៉ាងឱឡារិក។











លោកស្រី ណុងធីហា អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មការជនជាតិ។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក ផានវ៉ាន់សៅ អតីតលេខាបក្ខភាគខេត្តអានយ៉ាង និងគណៈប្រតិភូផ្លូវការជិត ២៥០រូប តំណាងឲ្យជនរួមជាតិភាគតិចក្នុងខេត្តអានយ៉ាងបានចូលរួម។
ដំណាក់កាលឆ្នាំ ២០១៩ - ២០២៤ ការងារជនជាតិ និងគោលនយោបាយជនជាតិក្នុងខេត្តនឹងសម្រេចបានលទ្ធផលជាវិជ្ជមានលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ តាមរយៈនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចបានលើកកម្ពស់គួរឲ្យកត់សម្គាល់។ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន និងស្ថានីយ៍នៅតំបន់ជនជាតិភាគតិចបានធានា ជួយឲ្យប្រជាជនស្ងប់ចិត្តប្រកបការងារ ផលិតកម្ម និងកសាងជីវិតថ្មី។ ជាពិសេស កម្មវិធីគោលដៅជាតិចំនួន៣ (ការកាត់បន្ថយភាពក្រីក្រជានិរន្តរភាព ការកសាងជនបទថ្មី ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ជនរួមជាតិភាគតិច និងតំបន់ភ្នំ) រួមជាមួយកម្មវិធី គម្រោងការ និងគោលនយោបាយជនជាតិផ្សេងទៀតបន្តអនុវត្តនូវគ្រប់កម្រិត គ្រប់ផ្នែក សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។
ថ្លែងមតិណែនាំមហាសន្និបាត លោកស្រី ណុងធីហា អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មការជនជាតិ បានស្នើថា៖ “ថ្នាក់បក្ខភាគ អាជ្ញាធរ អង្គការមហាជន និងអង្គការនយោបាយសង្គមនៃខេត្តអានយ៉ាង បន្តស្វែងយល់យ៉ាងស៊ីជម្រៅអំពីទស្សនៈ គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋអំពីការងារជនជាតិ មហាសាមគ្គីជនជាតិ និងគោលនយោបាយជនជាតិ។ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច បង្រួមគម្លាតរវាងតំបន់ និងមូលដ្ឋានក្នុងខេត្ត។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អភិរក្សនិងពង្រីកតម្លៃវប្បធម៌ និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីនៃមូលដ្ឋាន ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ ក្រៅពីនេះ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារអប់រំ និងបណ្តុះបណ្តាល ជាពិសេសគឺបណ្តុះបណ្តាល ការបណ្តុះបណ្តាល និងបំពាក់បំប៉នវិជ្ជាជីវៈសម្រាប់កម្មករជនជាតិភាគតិច។ ជំរុញខ្លាំងការងារថែទាំសុខភាពប្រជាជន”។
តាងនាមគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានស្នើឲ្យបក្ខភាគគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិ អង្គការនយោបាយសង្គម និងជនជាតិភាគតិចក្នុងខេត្តបន្តបញ្ជាក់ពីការកំណត់ និងលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវចំពោះកិច្ចការជនជាតិ។ បន្តយល់ច្បាស់និងផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលការណ៍ គោលមាគ៌ា សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិ។ ទន្ទឹមនឹងនោះ ពង្រីកនូវស្មារតីមាហាសាមគ្គីភាពទូទាំងប្រជាជាតិ។ ផ្លាស់ថ្មីខ្លាំងក្លាខ្លឹមសារ និងវិធីសាស្រ្តឃោសនា និងចលនាប្រជាជន ជាពិសេសចំពោះភូមិសាស្ត្រលំបាកពិសេស និងតំបន់ជនជាតិភាគតិច ដើម្បីលើកកម្ពស់ប្រពៃណីប្រវត្តិសាស្ត្រវីរភាពបដិវត្តន៍ និងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ ដាស់ស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្តីប្រាថ្នាក្រោកឈរឡើងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ។
លើកកម្ពស់គុណភាពបណ្តាវិស័យវប្បធម៌ សន្តិសុខសង្គម និងសុខុមាលភាពសង្គម។ ចំពោះមុខ ផ្តោតលើការអនុវត្តគោលការណ៍ និងណែនាំរបស់ការិយាល័យនយោបាយ និងរដ្ឋាភិបាលស្តីពីកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្ត ខិតខំបញ្ចប់នៅឆ្នាំ ២០២៥។ បំផុស និងផ្សព្វផ្សាយទូលំទូលាយ ចលនាប្រឡងប្រណាំង ប្រកបដោយប្រសិទ្ធភាព និងចលនាផ្សារភ្ជាប់ជាមួយ កិច្ចការនយោបាយរបស់មូលដ្ឋាននិមួយៗ ដើម្បីជនរួមជាតិភាគតិចរួមជាមួយនឹងប្រជាជនក្នុងខេត្តធ្វើសកម្មភាពពលកម្ម ផលិតកម្មយ៉ាងសកម្ម រួមចំណែកអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តអានយ៉ាងលើកទី ១១។
ក្នុងឱកាសនេះ គណៈកម្មការជនជាតិ និងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តកិច្ចការជនជាតិ និងគោលនយោបាយជនជាតិក្នុងដំណាក់កាល ២០១៩ - ២០២៤៕
ប្រែ៖ ណារីពៅ