ព្រឹកថ្ងៃទី៦ មិថុនា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូការងារអញ្ជើញទៅពិនិត្យបែបផែនរៀបចំ និងបែងចែកទីស្តីការ និងមូលដ្ឋានសម្ភារៈ ដើម្បីធានាបាននូវតម្រូវការធ្វើសកម្មភាពបន្ទាប់ពីរួមបញ្ចូលអង្គការក្បាលម៉ាស៊ីន និងអង្គភាពរដ្ឋបាលនៅស្រុកចើម៉ើយនិងចូវថាញ់ដើម្បីដោះស្រាយការលំបាកសម្រាប់មូលដ្ឋាន។
អមដំណើរជាមួយមានថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ មន្ទីរហិរញ្ញវត្ថុ មន្ទីរស្ថាបនកម្ម មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។
នៅតាមមូលដ្ឋាននីមួយៗ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្តោតលើការត្រួតពិនិត្យ និងស្តាប់របាយការណ៍រហ័សអំពីការងាររៀបចំទីស្តីការ និងមូលដ្ឋានសម្ភារៈដើម្បីធានាបាននូវតម្រូវការធ្វើសកម្មភាពបន្ទាប់ពីរៀបចំឡើងវិញនៅទីតាំងអង្កេត។ ការលំបាក និងបញ្ហាទាក់ទិន និងស្នើសុំ។ តាមរយៈនោះ ណែនាំជាក់លាក់ ដើម្បីរៀបចំលក្ខខណ្ឌឲ្យបានល្អបំផុត សម្រាប់តម្រូវការសកម្មភាពបន្ទាប់ពីរៀបចំអង្គការក្បាលម៉ាស៊ីន និងអង្គភាពរដ្ឋបាល។
តាមរយៈត្រួតពិនិត្យ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលដ្ឋាននាពេលកន្លងទៅ ទន្ទឹមនឹងនោះបានស្នើឲ្យពិនិត្យឡើងវិញជាបន្ទាន់ និងរៀបចំ ជួរកម្មាភិបាលដើម្បីចលនាក្បាលម៉ាស៊ីនថ្មីភ្លាមនៅពេលដាក់ធ្វើសកម្មភាព។ បណ្តាឃុំត្រូវតែត្រួតពិនិត្យឡើងវិញ និងរៀបចំទីស្តីការការងារដោយវិទ្យាសាស្ត្រ និងសមហេតុផល និងជួសជុលឡើងវិញ មជ្ឈមណ្ឌលរដ្ឋបាលឃុំថ្មី ដើម្បីធានាបាននូវភាពធំទូលាយ ជ្រះស្អាត ប្រើប្រាស់ធនធានដែលមានស្រាប់មានប្រសិទ្ធភាព ជៀសវាងការខ្ជះខ្ជាយ និងសមស្របតាមដំណើរការកំណែទម្រង់រដ្ឋបាល។ រាល់ការងារត្រូវរៀបចំធ្វើ ដើម្បីដល់ថ្ងៃ៣០ ខែមិថុនា នឹងបញ្ចប់ ហើយនៅថ្ងៃទី១ ខែកក្កដា ឃុំថ្មីនឹងដំណើរការមានសុពលភាព ប្រសិទ្ធភាព និងគុណភាព ដោយមិនទុកឲ្យមានការរំខានដល់ការដោះស្រាយនីតិវិធីរដ្ឋបាលជូនប្រជាជន។
ថ្នាក់ដឹកនាំបណ្តាស្រុកត្រូវតែបង្កើនការត្រួតពិនិត្យនិងដាស់តឿនទាន់ពេលវេលា និងសមហេតុផល ធានាឲ្យដំណើរការរលូននៅពេលដាក់ឲ្យដំណើរការជាផ្លូវការ។ បណ្តាឃុំត្រូវប្រមូលផ្តុំឯកសារ ប្រវត្តិដែលបានកែសម្រួលឌីជីថលត្រូវបញ្ចប់នូវថ្ងៃទី ១៥ ខែមិថុនា ទន្ទឹមនឹងនោះត្រូវយកចិត្តទុកដាក់ធ្វើល្អការងាររក្សាទុក ធានាថាសត្វល្អិតមិនស៊ី និងឯកសារសម្ងាត់ត្រូវដោះស្រាយតាមបទប្បញ្ញត្តិ។ សន្និដ្ឋានថា នៅថ្ងៃទី ១៥-២០ ខែមិថុនា នឹងរៀបចំដំណើរការសាកល្បងសកម្មភាពរបស់ស្ថាបនបក្ស រដ្ឋ ប្រជុំតាមអនឡាញ និងមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈ។ល៕
ប្រែ៖ ណារីពៅ