លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី Roya Haji ដល់ជនរួមជាតិចាមនៅឃុំ ចូវផុង

រសៀលថ្ងៃទី៥ មិថុនា លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូនៃក្រុមការងារគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅសួរសុខទុក្ខឆ្នាំថ្មី និងជូនអំណោយនៅវិហារឥស្លាមតូចធំរបស់សហគមន៍ឥស្លាមចាមនៅទីរួមខេត្ត តាន់ចូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Roya Haji ២០២៥។ អមដំណើរជាមួយមានថ្នាក់ដឹកនាំមន្ទីរគណផ្នែកខេត្ត។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មាធិការ​ប្រជា​ជនខេត្តបានព័ត៌មានសង្ខេបពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គមរបស់ខេត្តក្នុងរយៈពេល ៦ ខែដើមឆាំ្ន ២០​២៥​
លោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មា​ធិការប្រជា​ជន​ខេត្ត ជូនពរឆាំ្មថ្មីនិងជូនអំណោយដល់តំណាង​វិហារ​ឥស្លាមតូចធំរបស់សហគមន៍សាសនាឥស្លាមលើភូមិសាស្ត្រ​ខេត្ត
លោក ង្វៀនភូ ប្រធានមន្ទីរជនជាតិនិងសាសនា ជូនអំ​ណោយ​ដល់តំណាងវិហារឥស្លាមតូចធំ

នៅនិងគោលដៅទៅកាន់ តាងនាមថ្នាក់ដឹកនាំខេត្ត​ លោក​ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទៅសួរសុខទុក្ខជីវភាពរស់នៅ និងផ្ញើ​នូវ​​សេចក្តីជូនពរដល់អាចារ្យ គណៈគ្រប់គ្រងព្រះវិហារ វិហា​​រតូច និងប្រជាជនចាមទាំងអស់នៅក្នុងឃុំ ចូវផុង ទទួល​ស្វាគមន៍ឆាំ្នថ្មី Roya Haji សុខក្សេមក្សាន និង​ជួប​ជុំ​។ ទន្ទឹមនិងនោះ ព័ត៌មានជាសង្ខេបស្ថានភាព​អភិ​វឌ្ឍ​ន៍​សេដ្ឋកិច្ច​ -សង្គមក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៥ និងកត់ត្រាទទួលស្គាល់ វាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់អាចារ្យ និងជនជាតិចាមក្នុងចលនានានាដែលបំផុសឡើងដោយមូលដ្ឋាន។ តាម​រយៈ​នោះអះអាងថា ការរួមវិភាគទាំងនេះបានរួមចំណែក​​ក្នុងការពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ជំ​រុញ​ខ្លាំងប្រឡងប្រណាំងពលកម្ម ផលិតកម្ម និងកសាង​ស្រុក​កំណើតសម្បូរធូធា និងអារ្យធម៌

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត និង​ទីរួមខេត្ត​តាន់​​ចូវ​ បានជូនផ្កា និងអំណោយអបអរសាទរគណៈគ្រប់គ្រងព្រះវិហារ និងវិហារតូចធំនៅក្នុងឃុំចូវផុង ក្នុងកាសបុណ្យចូលឆាំ្នថ្មី Roya Haji

ប្រែ៖ ណារីពៅ