ព្រឹកថ្ងៃទី ៥ មិថុនា លោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូការងារ (គណៈប្រតិភូលេខ ៤) បានអញ្ជើញទៅត្រួតពិនិត្យគម្រោងសំខាន់ៗ និងការរៀបចំទីស្តីការរបស់អង្គភាពឃុំទើបបង្កើតថ្មីនៅស្រុក ចូវភូ និងស្រុកទ្រីតូន ដើម្បីដោះស្រាយការលំបាកសម្រាប់មូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំមូលដ្ឋានបានរាយការណ៍អំពីការសាងសង់ ជួសជុល និងលើកកម្ពស់អង្គភាពរដ្ឋបាលឃុំសង្កាត់ បន្ទាប់ពីការរួមបញ្ចូល។ ទន្ទឹមនិងនោះ ព័ត៌មាននូវការលំបាក និងបញ្ហាទាក់ទិនមួយចំនួនដូចជា៖ទម្រង់រៀបចំអង្គការ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានបម្រើដល់មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈ មូលនិធិសម្រាប់ជួសជុល ផ្លាស់ប្តូរទីស្តីការ និងការរចនា សាងសង់ផ្លាកសញ្ញាទីស្តីការថ្មី។ល។

ក្រៅពីនេះ បណ្តាមូលដ្ឋាន ក៏បានរាយការណ៍ពីការផ្តល់ថវិកាទុនវិនិយោគសាធារណៈ ផងដែរ។តាមរយៈនោះ ល្បឿនផ្តល់ថវិកាស្រុកចូវភូសម្រេចបានជាង ១៩% ស្រុកទ្រីតូន ផ្តល់ថវិកាបានជាង ៤១,៥% ជាដើម។ ការលំបាកបានបណ្តាមូលដ្ឋានលើកឡើងក្នុងការផ្តល់ថវិកាយឺត គឺមកពីខ្វះសម្ភារៈសាងសង់និងការរំដោះផ្ទៃរាប។
នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមូលដ្ឋាន លោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើស និងការរៀបចំអង្គភាពរដ្ឋបាលបន្ទាប់ពីការរួមបញ្ចូល។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានតម្រូវឲ្យមូលដ្ឋាននានានាពេលខាងមុខ ត្រូវយកចិត្តទុកដាក់លើការប្រមូល រក្សាទុក និងដោះស្រាយ ឯកសារឌីជីថលក្នុងពេលដំណើរការរួមបញ្ចូលគ្នា។ ធ្វើឲ្យល្អឥតខ្ចោះនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន ដើម្បីធានាថា អង្គភាពរដ្ឋបាលថ្មី និងមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈថ្មីធ្វើសកម្មភាពដោយរលូន ដោយមិនទុកឲ្យមានការរំខានដល់ការធ្វើសកម្មភាព ប្រតិបត្តិការ និងការបម្រើប្រជាជន ពន្លឿនការផ្តល់ថវិកាទុនវិនិយោគសាធារណៈ ការបំពេញ និងទទួលយកឯកសារនូវប្រភពទុនវិនិយោគ ដើម្បីប្រគល់ជូនអង្គភាពរដ្ឋបាលថ្មី។
បច្ចុប្បន្ននេះ បណ្តាមូលដ្ឋានបានរៀបចំមូលដ្ឋានសម្ភារៈជាចម្បង និងដំឡើងឧបករណ៍យ៉ាងសកម្ម ដើម្បីបម្រើប្រជាជន នៅពេលដែលអង្គភាពថ្នាក់ស្រុកលែងដំណើរការ។ ឈរលើមូលដ្ឋាននោះ ធានាថាការធ្វើសកម្មភាពមានប្រសិទ្ធភាព ជៀសវាងប៉ះពាល់ដល់ប្រជាជននិងអ្នកដែលអនុវត្តនីតិវិធីរដ្ឋបាល៕
ប្រែ៖ ណារីពៅ