នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤ - ២០២៥ នៅវិទ្យាល័យជំនាញថ្វយង៉ុកហូវ (ទីក្រុងឡុងស្វៀន) ។




ឆ្នាំសិក្សា ២០២៤ - ២០២៥ វិទ្យាល័យជំនាញ ថ្វយង៉ុកហូវ បានទទួលស្វាគមន៍សិស្សចំនួន ៤៣០ នាក់ចូលរៀនថ្នាក់ទី ១០។ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលាមានសិស្ស ២៤ នាក់ទទួលបានពានរង្វាន់ថ្នាក់ជាតិ។ សិស្សថ្នាក់ទី ១២ ប្រឡងជាប់វិទ្យាល័យ និងសកលវិទ្យាល័យ ១០០%។ មានសិស្សចូលរៀនផ្ទាល់សកលវិទ្យាល័យ ៦០%។ សិស្សចំនួន ១.២១៨/១.២៩៣ នាក់ជាសិស្សឆ្នើម និងពូកែ ស្មើ ៩៤,២%។ ក្រៅពីនេះ, សាលាមានគ្រូបង្រៀនចំនួន ៨ នាក់ បានស្នើគណកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ។ គ្រូបង្រៀនម្នាក់បានស្នើឲ្យនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជូនប័ណ្ណសរសើរ។ កម្មាភិបាលគ្រប់គ្រងម្នាក់ស្នើគ្រឿងឥស្សរយយសពលកម្មកកម្រិត ៣។ សាលាសម្រេចបាននាមករណ៍សមូហភាពពលកម្មជឿនលឿនជាដើម។
ថ្លែងមតិក្នុងពិធីបើក លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើដល់កម្មាភិបាល លោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ថ្វយង៉ុកហូវ ឲ្យបន្តផ្លាស់ថ្មីច្នៃប្រឌិតជាមូលដ្ឋាន និងទាំងស្រុងនៃការអប់រំ និងការបណ្តុះបណ្តាល បង្កើតថ្មីជានិច្ច និងមានភាពច្នៃប្រឌិតក្នុងការគ្រប់គ្រង និងការបង្រៀន។ ម៉្យាងវិញទៀត ធានានូវខ្លឹមសារ បង្រៀន និងរៀន។ភ្ជាប់ការបង្រៀនចំណេះដឹងជាមួយការអប់រំសីលធម៌ ឧត្តមគតិវិជ្ជាជីវៈ។ ទន្ទឹមនិងនោះ ធ្វើបានល្អការងារបណ្តុះបណ្តាលស៊ៅជម្រៅ។ កសាងវិទ្យាល័យជំនាញថ្វយង៉ុកហូវ ជាគំរូសម្រាប់ផែនវិទ្យាល័យក្នុងខេត្តអំពីខ្លឹមសារ វិធីសាស្ត្ររៀបចំ និងគុណភាពអប់រំ។ ក្រៅពីនេះ សាលារៀនត្រូវចាំបាច់ត្រូវតែទាញយកនិងប្រើប្រាស់មូលដ្ឋានសម្ភារៈបរិក្ខារ និងឧបករណ៍ដែលមានស្រាប់ឲ្យមានប្រសិទ្ឋភាពក្នុងសកម្មភាពបង្រៀន និងរៀនឲ្យបានល្អ។ ទន្ទឹមនឹងនោះ ការអនុវត្តទស្សនវិជ្ជា ផ្លាស់ថ្មីអប់រំ និងបណ្តុះបណ្តាល “យកសិស្សជាមជជ្ឈមណ្ឌលនិងសាលាជាវេទិកាគ្រឹះ។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានស្នើឲ្យថ្នាក់បក្ខភាគ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបណ្តាវិស័យយកចិត្តទុកដាក់បន្ថែមទៀតចំពោះបុព្វហេតុអប់រំ - បណ្តុះបណ្តាល។ វិនិយោគលើមូលដ្ឋានសម្ភារៈបរិក្ខារ ដើម្បីឆ្លើយតបតាមតម្រូវការផ្លាស់ថ្មីអប់រំ។
ទន្ទឹមនិងនោះ ធ្វើសេនាធិការអំពីការចេញគោលនយោបាយអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលឲ្យបានទាន់ពេលវេលា។ យកចិត្តទុកដាក់លើគោលនយោបាយពិសេសស្តីពីរបប ការងារជ្រើសរើស និងការប្រើប្រាស់គ្រូបង្រៀនសម្រាប់សាលាជំនាញ ដើម្បីលើកកម្ពស់គុណភាពអប់រំមុខព្រួញ ឆ្ពោះទៅរកគោលដៅសម្រេចបានភារកិច្ចឆ្នាំសិក្សា ២០២៤ - ២០២៥ ដោយជោគជ័យ។ តាមរយៈនោះ, សម្រេចល្អផែនការអភិវឌ្ឍន៍អប់រំ-បណ្តុះបណ្តាលដំណាក់កាល ២០២១ - ២០២៥របស់ខេត្ត ក៏ដូចជាលក្ខណវិនិច្ឆ័យអំពីអប់រំ - បណ្តុះបណ្តាលតាមស្មារតីសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២០ - ២០២៥ បានដាក់ចេញ៕
ប្រែ៖ ណារីពៅ